Wednesday, April 5, 2017

មេរៀនទី៤. ក្រុមហ៊ុនសហកម្មសិទ្ធិមានកំរិត

មេរៀនទី៤. ក្រុមហ៊ុនសហកម្មសិទ្ធិមានកំរិត
I.       និយមន័យ
ជាកិច្ចសន្យាដែលបង្កើតឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលមានបុគ្គលម្នាក់ ត្រូវបានជ្រើសរើសឲ្យដឹកនាំក្រុមហ៊ុន និងចូលរួមជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់ដែលបានបង់ភាគទុនចូលក្នុងក្រុមហ៊ុន ។
II.    បុគ្គលិកលក្ខណៈក្រុមហ៊ុន
ក.លក្ខណៈ
·         ម្ចាស់ភាគទុនៈ មានសហកម្មសិទ្ធករទូទៅ និងសហកម្មសិទ្ធិករមានកម្រិត ។
·         ម្ចាស់ភាគទុនធាចជាសហកម្មសិទ្ធិករទូទៅ និងជាសហកម្មសិទ្ធិករមានកម្រិតផង  មានកាតព្វកិ ច្ចជាសហកម្មសិទ្ធិករទូទៅ ។
·         កិច្ចសន្យាៈ ជាលាយលក្ខណ៍អក្សរ  និងផ្ទាល់មាត់។
·         រយៈពេល ៩៩ ឆ្នាំ និងអាចបន្តបាន ។
ខ.ការបង្កើតៈ
1.    ការចុះបញ្ជីៈ
ត្រូវធ្វើការចុះបញ្ជី  បើមិនចុះបញ្ជីទេចាត់ទុកជាក្រុមហ៊ុនសហកម្មសិទ្ធទូទៅ (មានន័យថា៖ សហកម្មសិទ្ធិករទាំងទទួលខុសត្រូវគ្មានកម្រិត) ។
2.    និង ក្រុមហ៊ុនមិនមានបុគ្គលលក្ខណៈទេ ។
គ.នាមករណ៍ៈ
ត្រូវបញ្ចូលឈ្មោះសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ។ និងអាចបញ្ចូលឈ្មោះផងដែរនូវ
សហកម្មសិទ្ធិករមានកម្រិត ។ សហកម្មសិទ្ធិករមានកម្រិតនោះត្រូមាន កាតេព្វកិច្ចដូច សហកម្ម សិទ្ធិករ
ទូទៅដែរ​។ បើមានមូលហេតុសហកម្មសិទ្ធិករមានកម្រិតនោះទទួលខុសត្រូវត្រឹមតែដើមទុនដែលបាន
ដាក់ប៉ុណ្ណោះ ។
    ឃ.ការបង់ភាគទុនៈ
·         សហកម្មសិទ្ធិករទូទៅ អាចបង់ជា សាច់ប្រាក់ ឬសេវា ពីបច្ចុប្បន្ន ដល់ ផ្តល់សេវាដល់ អានាគត។
·         សហកម្មសិទ្ធិករមានកម្រិត អាចបង់ជា ទឹកប្រាក់ ឬជាទ្រព្យសម្បត្តិ បន្ថែមបានគ្រប់ពេល។
III. ការប្រតិបត្តិទៅនៃក្រុមហ៊ុន
ក.សិទ្ធិនិងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករទូទៅ៖
·         សហកម្មសិទ្ធិករទូទៅ ដូចគ្នាសហកម្មសិទ្ធិទូទៅ
·         ទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិសហកម្មសិទ្ធិករមានកម្រិត
·         ទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកនូវបំណុល ចំពោះតតិយជន ។
ខ.សិទ្ធិនិងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករមានកម្រិត៖
·         ទទួលខុសត្រូវត្រឹមតែ ទឹកប្រាក់ និងតំលៃទ្រព្យដែលបានដាក់ជាភាគទុនប៉ុណ្ណោះ ។
·         ត្រូវបង្វិលប្រាក់ចំណេញដែលទទួលបានក្នុងករណីក្រុមហ៊ុនមានឪភាពចូលក្រុមហ៊ុនវិញ ។
·         មិនអាចដកហ៊ុនចេញបានឡើយបើមិនមានការយល់ព្រមជាឯកច្ឆន្ទ័ពីសហកម្មសិទ្ធិករទាំង អស់ទេ ។
·         អាចផ្ទេរផលប្រយោជន៍ទៅអ្នកដ៏ទែទៀតបានមិនចាច់សុំការយល់ព្រមពិសហកម្មសិទ្ធិករទាំ ងអស់ទេ។
·         ទោះបីដកខ្លួនចេញពីក្រុមហ៊ុនក៏ដោយ នៅតែជាប់កាតព្វកិច្ចជាសហកម្មសិទ្ធិមាបកម្រិត។
·         មិនអាចគ្រប់គ្រងអាជីវកម្មបានឡើយ។
IV. ការបញ្ចប់នៃក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
·         សហកម្មសិទ្ធិករទូទៅមិនអាចបន្តទៀត និងជំនួសដោយសហកម្មសិទ្ធិករមានកម្រិត១២០ ថ្ងៃ ផ្នែករដ្ឋបាល ។ គ្មានសហកម្មសិទ្ធិករទូទៅជំនួស១២០ថ្ងៃទេក្រុមហ៊ុនត្រូវបានបញ្ចប់។
·         កាលមកដល់វេលាកំណត់ ៩៩ ឆ្នាំ មិនបន្តទៀត។
·         ជម្រះបញ្ជីតាមផ្លូវតុលាការក្នុងករណីក្ស័យធន
·         ដោយតុលាការ ការបំពានកម្មវត្ថុអាជីវកម្ម ។
·         សហកម្មសិទ្ធិករទូទៅណាម្នាក់ទទួលមរណៈភាព ។
·         ចំពោះសហកម្មសិទ្ធិករមានកម្រិតណាម្នាក់៖ ទទួលមរណៈភាព បាត់បង់សមត្ថភាព ធនក្សយ័ ...មិនបណ្តាលឲ្យរំលាយក្រុមហ៊ុនទេ ។
ប្រៀបធៀប
(ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកំរិត)


ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមានកំរិត
១.បង្កើតៈ
  • កិច្ចសន្យាៈ
    • ២នាក់ ឬច្រើននាក់
    • ជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់។
  • បង្កើតដោយតុលាការៈ
    • ពេលដែលកិច្ចសន្យាមិនច្បាស់លាស់
    • លើការកាន់កាប់ទ្រព្យរួមគ្នា
    • លើប្រាក់ចំណូលពីពាណិជ្ជកិច្ច
  • នីតិបុគ្គលិកលក្ខណៈ
    • ជាម្ចាស់អចលនទ្រព្យ និង ចលនទ្រព្យ ។
    • ធ្វើពាណិជ្ជកម្មក្នុងនាមក្រុមហ៊ុន
    • ចុះកិច្ចសន្យាក្នុងនាមក្រុមហ៊ុន
    • ប្តឹង ឬត្រូវគេប្តឹងក្នុងនាមក្រុមហ៊ុន
    • សហកម្មសិទ្ធិករទូទៅទាំងអស់មាន គារទទួលខុសត្រូវគ្មានកំរិតចំពោះ បំណុលតតិយជន ។
  • នាមករណ៍ៈ
    • ត្រូវបញ្ជូលនាមសហកម្មសិទ្ធិករទៅទៅម្នាក់ ឬច្រើននាក់ ខាងក្រោយ ឬខាងក្រោមនាមករណ៍។
    • ដាក់ថា៖ ក្រុមហ៊ុនសហ កម្ម សិទ្ធិទូទៅ
  • សញ្ជាតិៈ
    • ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ មានទីស្នាក់ការចុះបញ្ជី និងទីកន្លែងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ។
    • អត្ថប្រយៅជន៍របស់ក្រុមហ៊ុន ត្រូវកាន់ចាប់ពី ៥១% ដែលត្រូវកាន់កាប់ដោយ រូបវន្ត័បុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ ។
២.ការប្រព្រឹត្តិទៅនៃក្រុមហ៊ុនសហកម្មសិទ្ធ ទូទៅ៖
·         បង់ភាគទុនៈ
o   សាច់ប្រាក់ សេវា(ចំណេះដឹង) វត្ថុ ជាសកម្មភាព សហកម្មសិទ្ធិករជាប់កាត ព្វកិច្ច ។ ទុនជាវត្ថុត្រូវវាយតម្លៃជាសាច់ ប្រាក់ ។
o   ដើមទុនត្រូវគណនាជារូបិយវត្ថុជាតិ
·         ថិរវេលា
o   មិនឲ្យលើសពី ៩៩ ថ្ងៃ អាចបន្តទៀតបាន ៩៩ ថ្ងៃ ទៀត។
៣.ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុនសហ កម្មសិទ្ធិទូទៅ៖

ក.មូលហេតុមានចែងក្នុងកិច្ចសន្យា
·         អាជីវកម្មត្រូវបានបញ្ចប់
·         គ្មានលទ្ធភាពធ្វើអាជីវកម្មបន្ត
·         តាមការព្រមព្រៀងរបស់កម្មសិទ្ធិករទាំងអស់
ខ.តុលាការ
·         មូលហេតុស្របច្បាប់
·         ធ្វើការជម្រះបញ្ជី
·         សហកម្មសិទ្ធិករទូទៅមិនអាចបន្តត្រូវជំនួសដោយសហកម្មសិទ្ធិករផ្សេងរយៈពេល១២០ ថ្ងៃ ។


១.បង្កើតៈ
·         កិច្ចសន្យាៈ
o   សហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើន និងសហកម្មសិទ្ធិករមានកំរឹតម្នាក់ ឬច្រើននាក់ ។
o   ជាលាយលក្ខណ៍អក្សរ ឬផ្ទាល់មាត់
·         បង្កើតដោយតុលាការៈ
o   គ្មាន
·         នីតិបុគ្គលិកលក្ខណៈ
o   សហកម្មសិទ្ធិករទូទៅជាអ្នក គ្រប់គ្រងក្រុមហ៊ុន និងជា សហកម្មសិទ្ធិករមានកំរិតផង ។ មានការទទួលខុសត្រូវរួម និងដោយឡែកពេលខាតបង់។
o   សហកម្មសិទ្ធិករមានកំរិតមិន អាចដឹកនាំក្រុមហ៊ុន
o   ទទួលខុត្រូវត្រឹមតែទ្រព្យបាន ដាក់ភាគហ៊ុនប៉ុណ្ណោះ។
·         នាមករណ៍ៈ
o   ត្រូវបញ្ជូលនាមសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ខាងក្រោយ ឬខាងក្រោម នាមករណ៍។
o   ត្រូវបញ្ជូលនាមសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ឬសហកម្មសិទ្ធិករមានកំរិតម្នាក់ ប៉ុន្តែត្រូវទទួលខុសត្រូវដូចជា សហកម្មសិទ្ធិករទូទៅដែរ ។
o   ដាក់ថា៖ ក្រុមហ៊ុនសហ កម្ម សិទ្ធិមានកំរិត
·         សញ្ជាតិៈ
o   ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ មានទីស្នាក់ការចុះបញ្ជី និងទីកន្លែងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ។
o   អត្ថប្រយៅជន៍របស់ក្រុមហ៊ុន ត្រូវកាន់ចាប់ពី ៥១% ដែលត្រូវកាន់កាប់ដោយ រូបវន្ត័បុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ ។
២.ការប្រព្រឹត្តិទៅនៃក្រុមហ៊ុនសហកម្មសិទ្ធ ទូទៅ៖
·         បង់ភាគទុនៈ
o   សហកម្មសិទ្ធិករទូទៅ៖
§  សាច់ប្រាក់ សេវា(ចំណេះដឹង)
o   សហកម្មសិទ្ធិករមានកំរិត៖
§  សាច់ប្រាក់ សេវា ពីមុន កំពុងបន្ត ផ្តល់សេវានាពេល អនាគត។
o   ដើមទុនត្រូវគណនាជារូបិយវត្ថុជាតិ
·         សិទ្ធិនិងកាត្វកិច្ចរបស់សហកម្មសិទ្ធករទូទៅ៖
o   រាយការណ៍ពីសកម្មភាពពាណិជ្ជកម្ម និងការគ្របើគ្រងទៅសហកម្មសិទ្ធិករមានកំរិត ។
o   ត្រូវទទួលខុសត្រូវទ្រព្យរបស់សហកម្មសិទ្ធិករមានកំរិតក្នុងដើមទុន
o   សហកម្មសិទ្ធិករទូទៅទាំងអស់ត្រូវ ទទួលខុសតត្រូវរួម និងដាច់ដោយ ឡែក ។
·         សិទ្ធិនិងកាត្វកិច្ចរបស់សហកម្មសិទ្ធករមានកំរិត៖
o   ទទួលខុសត្រូវត្រឹមតែ ទឹកប្រាក់ និងតំលៃទ្រព្យដែលបានដាក់ជាភាគទុនប៉ុណ្ណោះ ។
o   ត្រូវបង្វិលប្រាក់ចំណេញដែលទទួលបានក្នុងករណីក្រុមហ៊ុនមានឪភាពចូលក្រុមហ៊ុនវិញ ។
o   មិនអាចដកហ៊ុនចេញបានឡើយបើមិនមានការយល់ព្រមជាឯកច្ឆន្ទ័ពីសហកម្មសិទ្ធិករទាំង អស់ទេ ។
o   ទោះបីដកខ្លួនចេញពីក្រុមហ៊ុនក៏ដោយ នៅតែជាប់កាតព្វកិច្ច ជា សហកម្មសិទ្ធិមាបកម្រិត។
o   មិនអាចគ្រប់គ្រងអាជីវកម្មបានឡើយ។
·         ថិរវេលាក្រុមហ៊ុន
o   មិនលើសពី ៩៩ ថ្ងៃ អាចបន្តទៀត បានលុះត្រាច្បាប់បានចែង
៣.ការរំលាយ និងការជម្រះ បញ្ជីក្រុម ហ៊ុនសហ កម្មសិទ្ធិទូទៅ៖
·         សហកម្មសិទ្ធិករទូទៅមិនអាចបន្តទៀត និងជំនួសដោយសហកម្មសិទ្ធិករមានកម្រិត១២០ ថ្ងៃ ផ្នែករដ្ឋបាល ។ គ្មានសហកម្មសិទ្ធិករទូទៅជំនួស១២០ថ្ងៃទេក្រុមហ៊ុនត្រូវបានបញ្ចប់។
·         កាលមកដល់វេលាកំណត់ ៩៩ ឆ្នាំ មិនបន្តទៀត។
·         ជម្រះបញ្ជីតាមផ្លូវតុលាការក្នុងករណីក្ស័យធន
·         ដោយតុលាការ ការបំពានកម្មវត្ថុអាជីវកម្ម ។
·         សហកម្មសិទ្ធិករទូទៅណាម្នាក់ទទួលមរណៈភាព ។
ចំពោះសហកម្មសិទ្ធិករមានកម្រិតណាម្នាក់៖ ទទួលមរណៈភាព បាត់បង់សមត្ថភាព ធនក្សយ័ ...មិនបណ្តាលឲ្យរំលាយក្រុមហ៊ុនទេ ។



No comments:

Post a Comment