១.ប្រភេទវិវាធវិវាធ
១..វិធាវវិវាទច្បាប់៖
កើតឡើងនៅពេលរដ្ឋមួយអនុញ្ញាត្តិឲ្យច្បាប់បរទេសចូលមកអនុវត្តនៅលើទឹកដីរបស់ខ្លួន។
២.ការទាមទារការអនុវត្តច្បាប់នៃប្រទេសនីមួយៗ ៖
ច្បាប់បរទេសមិនអាចចូលបានទេបើប៉ះពាល់សិទ្ធិមនុស្ស
ប្រពៃណីទំលៀមទំលាប់ និងច្បាបស្រុកនៃប្រទេសនោះ ។ ឧ.ការរៀបអាពាហ៍ពិពាហ៍ ខ្មែរ និង
អង់គ្លេស បើភេទដូចគ្នាមិនអាចរៀបការបានទេ ព្រោះផ្ទុយនិងរដ្ឋធម្មនុញ្ញខ្មែរ។
៣.សញ្ជាតិបុគ្គល ឬ ទឺកដី ៖
កន្លែងព្យសនកម្មលេញឡើង ទីនោះមានសមត្ថកិច្ច ។ឧ.កិច្ចសន្យានៅទីណា
ច្បាប់ទីនោះមានសមត្ថកិច្ច។
ឧ.ច្បាប់សញ្ជាតិរួម អ៊ីតាលី
ច្បាប់នៅទីនោះអនុវត្ត ។
៤.ទ្រឹស្តីលោកសាវីនី ៖
ការដែលមិនយកច្បាប់បរទេសមកអនុវត្តលើទឹកដីនៃរដ្ឋមួយ
គឺមិនប៉ះពាល់ដល់បុរណភាពទឹកដីនៃរដ្ឋនោះទេ គឺក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍បុគ្គលឯកជន
។ លោកសានីបានផ្តល់លក្ខណ៤ យ៉ាង៖
1. អរូបិយ ៖ លក្ខខ័ណ្ឌទូទៅ ឧ.
កិច្ចសន្យាលក់ទិញ។
2. លក្ខណ: មិនផ្ទាល់
៖ច្បាប់មិនបានដោះស្រាយឲ្យគូរភាគីទេ គ្រាន់តែចង្អុលបង្ហាញទៅច្បាប់មួយផ្សេងទៀត ។
ឧ.ប៊ិចទិញនៅទីណា? នៅកង់ទីន។
3. អព្យាក្រឹត្យ ៖ ច្បាប់ដែលតាក់តែងឡើងត្រូវឲ្យមានភាពឯករាជ្យ
។ មិនផ្តល់អត្ថប្រយោជន៍ឲ្យរដ្ឋណាមួយទេ ។ ឧ.ច្បាប់ចារាចរណ៍ផ្លូវគោក
មិនលំអៀងមានធាតុផ្សំគ្រប់គ្រាប់ ។
4. ទ្វេភាគី ៖ ច្បាប់ដែលអនុវត្តអាចជាច្បាប់របស់ប្រទេសចៅក្រម
ឬ ច្បាប់បរទេស
មួយផ្សេងទៀត ។ ឧ.បើដាក់ពាក្យប្តឹងនៅអាលឺម៉ង់
តុលាការ អាលឺម៉ង់អនុវត្តមកតសាសន៍ (បើអ្នកប្តឹងអាលឺម៉ង់) ។
៥.ទ្រឹស្តីលោក ម៉ាជីនី (ទ្រឹស្តីបុគ្គលនិយម) ៖
ការអនុវត្តច្បាប់បរទេសនៅលើដែនដីមួយដាច់ខាតត្រូវតែមានការប៉ះពាល់ដល់បូរណៈភាពដែនដីនៃរដ្ឋមួយ
ក្នុងគោលដៅបំរើឲ្យបុគ្គលទោះជារស់នៅទីណាក៏ដោយ។ ការតាក់តែងច្បាប់នៃរដ្ឋមួយ ។ ឧ.ការរៀបការមានភេទដូចគ្នាមិនធ្វើទៅបានទេ
។
៦.ទ្រឹស្តីលោក Pillet ជនជាតិបារាំង
មានការយល់ស្រដៀងលោក Macini ដែរ
។
ការអនុវត្តច្បាប់បរទេសដាច់ខាតត្រូវតែមានការប៉ះពាល់ដល់បូរណភាពដែនដីនៃរដ្ឋមួយ
។ មានលក្ខខ័ណ្ឌសម្គាល់ពីរយ៉ាង៖
1. លក្ខខ័ណ្ឌទូទៅ ៖ ច្បាប់ដែលតាក់តែងឡើងមានគោលដៅគ្របដណ្តប់បុគ្គលទាំងអស់លើទឹកដីនោះ
។ ឧ.ច្បាប់ការងារខ្មែរ គ្រប់ដណ្តប់លើទឹកដីខ្មែរ ។
2. លក្ខខ័ណ្ឌអចិន្ត្រៃយ៍ ៖ ច្បាប់ដែលតាក់តែងឡើងក្នុងគោលដៅអនុវត្តចំពោះបុគ្គលទាំងនោះទោះពួកគាត់រស់នៅទីណាក៏ដោយ
។ ឧ.កិច្ចសន្យានៅសាំងហ្កាពួ តែយកច្បាប់ អាមេរិកមកអនុវត្តតាមការព្រមព្រៀងគ្នា ។
៧.វិធានសម្ភារៈ
វិធានសម្ភារៈមានលក្ខណៈពិសេសដោយធ្វើការដោះស្រាយដោយផ្ទាល់រាល់សំណួរដែលបានចោទសួរភ្លាមៗ
។ (មាត្រា ១១៥៥ ក្រមរដ្ឋប្បវេណី) ។ ឧ.វិធានសម្ភារៈកើតឡើងនៅខ្មែរច្បាប់ខ្មែរជាអ្នកចាត់ការ
។
៨.ប្រភេទនៃវិធានវិវាទច្បាប់
៖ ដើម្បីតាក់តែងច្បាប់មួយមានលក្ខខ័ណ្ឌជាវិធានវិវាទអ្នកនីតិ
និពន្ធត្រូវគិតដល់ផលប្រយោជន៍៣យ៉ាង៖
·
ផលប្រយោជន៍ជាតិ៖ ត្រូវគិតដល់បញ្ហា សង្គម សេដ្ឋកិច្ច នយោបាយ
និងសិទ្ធិមនុស្សជាចំបង ។
·
អន្តរជាតិ ៖ អ្នកនីតិនិពន្ធត្រូវគិតដល់បូរណភាពដែនដីរបស់ខ្លួន។
អ្នកនីតិនិពន្ធត្រូវគិតដល់បញ្ហា ៣ យ៉ាងទៀត ៖
1. ច្បាប់ដែលតាក់តែងមកត្រូវធ្វើការសាបព្រោះបានអនុវត្តនៅបរទេស។
2. ដោយសារតែមនុស្សបំលាស់ទី។
3. ដោយសារតែចៅក្រមអនុវត្តវិធានវិវាទ
។
·
បុគ្គលឯកជន ៖ អ្នកនីតិនិពន្ធត្រូវគិតដល់សេរីភាពនៃឆន្ទៈគូភាគី។
ឧ.ការងារនៅទឹកដីខ្មែរប្រើច្បាប់ខ្មែរ (ច្បាប់ការងារ)
៩.ប្រធានវិវាទច្បាប់
1. ប្រធានវិវាទទ្វេភាគី ៖
·
ក្នុងករណីដែលច្បាប់ជាតិរបស់ចៅក្រមនៃប្រទេសនោះមិនមានចែងទេ
ត្រូវអនុវត្ត វិធានសម្ភារៈ ក្នុងករណីដែលច្បាប់របស់ ប្រទេស ចៅក្រមមានចែងទេ ចៅក្រមត្រូវអនុវត្ត
វិធានវិវាទ ។
·
មានការថ្លឹងថ្លែងដែលច្បាប់បរទេសដែលមានសមត្ថកិច្ច
និងសណ្តាប់ធ្នាប់សាធារណៈឯកជន ។ ឧ.អំណាចមេបាត្រូវអនុវត្តតាមច្បាប់ បារាំង (ច្បាប់បារាំង) ។
2. ប្រធានវិវាទឯកតោភាគី ៖ ច្បាប់តាក់តែងឡើងក្នុងគោលបំណងកំណត់ពី
សមត្ថកិច្ចច្បាប់របស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិឯកជន
។ មានលក្ខខ័ណ្ឌ សម្គាល់ ៤ យ៉ាងគឺ ៖ ១.អរូបីយ
២.អព្យាក្រឹត្យ
៣.មិនដោះស្រាយដោយផ្ទាល់ ៤.ទ្វេភាគី ។ ឧ.ច្បាប់អាពាហ៍ និងគ្រួសារ ។
១០.វិធានវិវាទយុត្ថាធិការ
៖ ជាវិធានវិវាទដែលមានលក្ខណៈ ឯកតោភាគី
តុលាការទទួលពាក្យ
បណ្តឹងកំណត់តែសមត្ថកិច្ចរបស់ខ្លួននៅក្នុងនីតិអន្តរជាតិឯកជន ។ (មាត្រា ៨
ក្រមរដ្ឋប្បវេណី)។
១១.វិធានវិវាទយុត្ថាធិការវិជ្ជមាន៖
នៅពេលដែលតុលាការ២
ឬច្រើនមានសមត្ថកិច្ចនៅក្នុងរឿងមួយ ។
១២.វិធានវិវាទយុត្ថាធិការអវិជ្ជមាន៖
បើតុលាការពីរ
ឬច្រើនបដិសេធន៍សមត្ថកិច្ចរបស់ខ្លួន ។
១៣.ការអនុវត្តវិធានវិវាទដោយក្រម ៖
ដើម្បីអនុវត្តវិធានវិវាទបានលុះត្រាតែភាគីដាក់ពាក្យបណ្តឹងទៅចៅក្រមមានសមត្ថកិច្ចតាមរយៈការបង្ហាញអង្គហេតុ
។ ពេលខ្លះភាគីស្នើសុំពេលខ្លះមិនស្នើសុំឲ្យចៅក្រមអនុវត្តវិធានវិវាទ ។
១៤.ភាគីស្នើសុំឲ្យចៅក្រមអនុវត្តវិធានវិវាទ ៖
ភាគីស្នើសុំឲ្យចៅក្រមអនុវត្តវិធានវិវាទបានលុះត្រាតែតុលាការទទួលពាក្យបណ្តឹងតាមការសុំសុំរបស់គូរភាគី
(មាត្រា ១៣ ក្រមរដ្ឋប្បវេណី)។
១៥.ភាគីមិនបានស្នើសុំឲ្យចៅក្រមអនុវត្តវិធានវិវាទ ៖
អាចបណ្តាលមកពីចេតនាគូរភាគី
ឬបណ្តាលមកពីច្បាប់នៃទីកន្លែងទទួលពា្យបណ្តឹងមិនអនុញ្ញាត្តិ ។
១៦.វិធានចំណាត់ថ្នាក់បញ្ហាគតិយុត ៖
ដើម្បីធ្វើចំណាត់ថ្នាក់បញ្ហាគតិយុត
ត្រូវមាន អង្គហេតុ បន្ទាប់មកចៅក្រមត្រូវពិនិត្យលើ អង្គច្បាប់ ដែលបានទទួលពាក្យបណ្តឹង
(ច្បាប់ជាតិ និង អន្តរជាតិ នៃប្រទេសចៅក្រម ។ ឧ.ផ្តាច់កំជាប់ពាក្យ (ត្រូវគិតលើ
កិច្ចសន្យាទ្វេភាគី និង ក្រៅកិច្ចសន្យា) ។
១៧.ប្រភេទផ្សេងៗនៃវិធានវិវាទ និងច្បាប់ដែលអនុវត្ត
៖
នីតិអន្តរជាតិឯកជនត្រួវធ្វើចំណាត់ថ្នាក់ដូចខាងក្រោម
៖
·
លក្ខណៈបុគ្គល មានដូចជា
សមត្ថភាព ឈ្មោះ ភេទ
។ល។ ច្បាប់ ដែលត្រូវអនុវត្តគឺប្រព័ន្ធ CIVIL LAW យកច្បាប់សញ្ជាតិបុគ្គល
។
·
ចំនែក COMMOM
LAW យកច្បាប់លំនៅដ្ឋានបុគ្គល ។
·
ទ្រព្យមានការបែងចែកជាពីរ គឺ៖
o ទ្រព្យរូបីយ
៖ មានពីរ គឺ៖
§ ចលនវត្ថុ
៖ គឺអនុវត្តច្បាប់នៃលំនៅដ្ឋានអ្នកកាន់កាប់ ។
§ អចលនវត្ថុ
៖ គឺអនុវត្តច្បាប់ទីកន្លែងអចលនវត្ថុតាំងនៅ ។
o ទ្រព្យអរូបីយ
៖ ច្បាប់ដែលយកមកអនុវត្ត គឺច្បាប់នៃទីកន្លែងបំពាបំពានទ្រព្យនោះ ។
១៨.លក្ខន្តិកៈកិច្ចគតិយុត៖ ច្បាប់ដែលយកមកអនុវត្តគឺច្បាប់ចុះគតិយុត
។
១៩.លក្ខន្តិកៈការណ៍គតិយុត ៖
·
តាមប្រព័ន្ធច្បាប់ CIVIL
LAW ច្បាប់ដែលយកអនុវត្តគឺជាច្បាប់នៃទីកន្លែង ព្យសនកម្ម បង្កឡើង
។
·
តាមប្រព័ន្ធ COMMON
LAW ច្បាប់ដែលមានសមត្ថកិច្ចគឺជាច្បាប់នៃទីកន្លែង បណ្តុំសារធាតុ សំខាន់
ដែលឲ្យឈ្មោះបច្ចេកទេស Pro[per Law
២០.លក្ខន្តិកៈគ្រួសារ ៖
ច្បាប់ដែលអនុវត្តជាច្បាប់នៃ សញ្ជាតិរួមរបស់សហព័ន្ធ
ឬ ច្បាប់នៃលំនៅដ្ឋាគ្រួសារ
២១.តុលាការមានសមត្ថកិច្ចក្នុងនីតិអន្តរជាតិឯកជនតាមក្រមនីតិវិធីរដ្ឋប្បវេណី
1.
មាត្រា ៥ និង មាត្រា ១០០
ក្រមនិតិរដ្ឋប្បវេណី តុលាការខ្មែរត្រូវប្រើភាសាខ្មែរ ។
2.
មាត្រា ៣៤ សមត្ថភាពជនបរទេស
ក្នុងការធ្វើបណ្តឹងត្រូវអនុវត្តតាមច្បាប់ខ្មែរ។
3.
តាមរយៈមាត្រា ៨,៩,១០,១១,១៣ សមត្ថកិច្ចតុលាការខ្មែរក្នុងនីតិឯកជន
។
4.
មាត្រា ១៩៩,៣៥២,៣៥៣ បញ្ជាក់ការទទួលស្គាល់សេចក្តីសម្រេចមកពីបរទេស
។
២២.តុលាការខ្មែរមានសមត្ថកិច្ចតាមក្រមរដ្ឋប្បវេណី
សមត្ថកិច្ចនីតិរួម ៖ យោងមាត្រា
៨ ក្រមនីតិរដ្ឋប្បវេណី តុលាការខ្មែរមានសមត្ថកិច្ច
ដោះស្រាយវិវាទនីតិឯកជន
បើមានធាតុផ្សារភ្ជាប់ មានដូចជា លំនៅដ្ឋានចុងចម្លើយ , លំនៅដ្ឋានចុងក្រោយចុងចម្លើយ, ទីស្នាក់ការកណ្តាលក្រុមហ៊ុន, សាខា ឬ ភ្នាក់ងារ ឬ ទីលំនៅដ្ឋានអ្នកតំណាង ។
សមត្ថកិច្ចតាមសាច់រឿង
កិច្ចគតិយុត ៖ យោងមាត្រា ៩
ក្រមនីតិរដ្ឋប្បវេណី សមត្ថកិច្ចមានយុត្តាធិការ តុលាការ
ខ្មែរមានសមត្ថកិច្ចបើ
លំនៅដ្ឋានកូនបំណុលនៅលើទឹកដីខ្មែរ ឬ ទីកន្លែងបង់ប្រាក់នៅលើទឺកដីខ្មែរ ,
ទីកន្លែងដាក់ប្រាតិភោគនៅលើទឹកដីខ្មែរ ,ទីកន្លែងអនុវត្តកាតព្វកិច្ចនៅលើទឹកដីខ្មែរ,
ទីកន្លែងអចលនវត្ថុនៅលើទឹកដីខ្មែរ , ទីកន្លែងចុះបញ្ជីនៅលើទឹកដីខ្មែរ, ឬ
ទីកន្លែងរឹបអូសទ្រព្យសម្បត្តិកូនបំណុលនៅលើទឹកដីខ្មែរ ។
ការណ៍គតិយុត ៖ តុលាករដែលមានសមត្ថកិច្ចអាចជាតុការ
លំនៅដ្ឋានចារី , ឬ តុលាករ
នៃទីកន្លែងព្យសនកម្មកើតឡើង
។ ឧ.ជនបរទេសបង្កគ្រោះថ្នាក់ចារាចរណ៍នៅលើទឹកដីខ្មែរ តុលាករខ្មែរមានសមត្ថកិច្ច ។
សន្តតិកម្ម ៖ តុលាករដែលមានសមត្ថកិច្ចជា តុលាការលំនៅដ្ឋានមកតជន ឬ លំនៅដ្ឋាន
ទីសំណាក់មកតជន ឬ លំនៅដ្ឋានចុងក្រោយរបស់មកតជន ឬ តុលាការអចលនវត្ថុតាំងនៅ ឬ
តុលាការទីកន្លែងបណ្តាំមរតកសាសន៍ ។
២៣.សមត្ថកិច្ចផ្តាច់មុខតាមច្បាប់
៖ យោងតាមមាត្រា ១០ នៃក្រមនីតិរដ្ឋប្បវេណី
សមត្ថកិច្ចផ្តាច់មុខមាន ៣៖
1. ការលែងលះ
2. ការស្វែងរកមាតុភាព,
បិតុភាព, បុតុភាព
3. សំរាប់ការលែងលះ
តុលាការដែលមានសមត្ថកិច្ច គឺ តុលាការលំនៅដ្ឋានថានៈបុគ្គល
4. សំរាប់ករណីទី
២ និង ទី៣ តុលាការមានសមត្ថកិច្ចគឺ តុលាការលំនៅដ្ឋានថានៈបុគ្គល ឬ
តុលាការនៃលំនៅដ្ឋាន មរណៈជន ។
២៤.សមត្ថកិច្ចតាមការស្នើសុំគូភាគី៖
លក្ខខ័ណ្ឌ
១.យោងមាត្រា ១៣
ក្រមនីតិវិធីរដ្ឋប្បវេណី កិច្ចសន្យាត្រូវធ្វើជាលាយលក្ខណ៍អក្សរ
ឆន្ទៈគូភាគីមិនត្រូវមានវិការៈពេលចុះកិច្ចសន្យាទេ ។ ត្រូវតែមានសមត្ថកិច្ចចុះកិច្ចសន្យា ។
២.ភាគីត្រូវតែជាពាណិជ្ជករ ឬ
នីតិបុគ្គល
អានុភាព
៖ ក្នុងករណីគូភាគីបានបំពេញនូវលក្ខខ័ណ្ឌដែលមានដូចខាងក្រោមនេះ ៖
(តាមមាត្រា ១៣ ក្រមនីតិវិធីរដ្ឋប្បវេណី)
១.កិច្ចសន្យាត្រូវធ្វើជាលាយលក្ខណ៍អក្សរ
ឆន្ទៈគូភាគីមិនត្រូវមានវិការៈពេលចុះកិច្ចសន្យា
ទេ
។ ត្រូវតែមានសមត្ថកិច្ចចុះកិច្ចសន្យា ។
២.ភាគីត្រូវតែជាពាណិជ្ជករ
ឬ នីតិបុគ្គលតុលាការដែលតែងតាំងដោយគូរភាគីក្លាយជាតុលាការមានសមត្ថកិច្ចផ្តាច់មុខ ។
២៥តុលាការមានសមត្ថកិច្ច ត្រូវមានធាតុផ្សំភ្ជាប់ ៖
–
កន្លែងចុះកិច្ចសន្យា
–
ទីលំនៅកូនបំណុល
–
ឆន្ទៈរបស់គូភាគី
២៦.លក្ខខ័ណ្ឌនៃការទទួលស្គាល់សេចក្តីសម្រេចតុលាករបរទេស
–
យោងមាត្រា ១៩៩, ៣៥២,
ដើម្បីអនុវត្តសេចក្តីសម្រេចមកពីបរទេសភាគីត្រូវបំពេញលក្ខខ័ណ្ឌដូចខាងក្រោម៖
1. តុលាការបរទេសត្រូវមានសមត្ថកិច្ចតាមរយៈ
ច្បាប់ខ្មែរ ឬ ច្បាប់អន្តរជាតិដែលប្រទេសខ្មែរជាសមាជិក ។
2. គោរពគោលការណ៍ចំពោះមុខរបស់គូភាគី
ដូច្នោះ តុលាករបរទេសត្រូវតែជូនដំណឹងមកភាគីខ្មែរ ។
3. សេចក្តីសំរេចរបស់តុលាការបរទេសមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈអន្តរជាតិឯកជនខ្មែរឡើយ
។
4. សាលក្រម
ឬ សាលដីការតុលាករបរទេសត្រូវចូលជាស្ថាពរជាមុនសិន
បានអាច
យកមកអនុវត្តលើទឹកដីកម្ពុជាបាន
តុលាការខ្មែរគ្រាន់តែទទួលស្គាល់តែប៉ុណ្ណោះ ។
5. ទំនាក់ទំនងតុលាករកម្ពុជា
ជាមួយ តុលាការបរទេសត្រូវ ៖
–
មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសការទូត
។
–
ពិសេសប្រទេសចិនជាប្រទេសសេដ្ឋកិច្ចលើពិភពលោក
។
២៧.នីតិវិធីនៃការទទួលស្គាល់សេចក្តីសម្រេចតុលាករបរទេស
៖
តាមមាត្រា
៨, ៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី
ភាគីត្រូវដាក់ពាក្យប្តឹងទៅសាលាដំបូងដែលមានសមត្ថកិច្ច មិនប្តឹងទៅ សាលាឧទ្ធរណ៍ និង
តុលាការកំពូល ជាសមត្ថកិច្ចសាលាដំបូងឡើយ ។
២៨.អានុភាពនៃការទទួលស្គាល់សេចក្តីសម្រេចតុលាករបរទេស
៖
ពេលដែលលក្ខខ័ណ្ឌ និង នីតិវិធី (មាត្រា១៩៩
និង មាត្រា៣៥២ មានន័យ ការទទួលស្គាល់សេចក្តីសំរេចមកពីបរទេស) ត្រូវបានបំពេញ តុលាការខ្មែរដែលមានសមត្ថកិច្ចនោះ
ពុំមានសិទ្ធិក្នុងការកែប្រែ ខ្លឹមសារនៃសាលក្រម ឬ សាលដីការបរទេស ។
តុលាការខ្មែរត្រូវចេញសេចក្តីសម្រេចមួយ ដែលមានឈ្មោះថា«សាលក្រមអនុវត្ត »
២៩.លក្ខខ័ណ្ឌនៃការទទួលស្គាល់សេចក្តីសម្រេចមជ្ឈត្តករបរទេស
៖
ភាគីត្រូវមានសមត្ថភាពនៅពេលចុះកិច្ចសន្យាមជ្ឈត្តកម្ម
ដោយការព្រមព្រៀង មិនត្រូវមានវិការៈ ដោយស្របតាមច្បាប់ទីកន្លែង ដោះស្រាយវិវាទ
(មាត្រា ៣៥៣ ក្រមរដ្ឋប្បវេណី)។
–
សេចក្តីសម្រេចត្រូវមានអនុភាពនៅកន្លែងដោះស្រាយវិវាទ
ហើយមិត្រូវបានលុបចោលដោយតុលាករទីនោះ ។
–
ការគោរពលក្ខខ័ណ្ឌចំពោះមុខ ។
–
សេចក្តីសម្រេចមជ្ឈត្តករត្រូវតែដោះស្រាយរាល់ចំនុចវិវាទ
ដែលគូរភាគីបានស្នើសុំ ។
–
សេចក្តីសម្រេចមិនត្រូវផ្ទុយពីសណ្តាប់ធ្នាប់សាធារណៈអន្តរជាតិឯកជនខ្មែរឡើយ
។
៣០.នីតិវិធីនៃការទទួលស្គាល់សេចក្តីសម្រេចមជ្ឈត្តករបរទេស
៖
ភាគីដែលមានបំណងយកសេចក្តីសម្រេចមជ្ឈត្តករបរទេសមកអនុវត្ត
ត្រូវដាក់ពាក្យទៅសាលាឧទ្ធរណ៍ ដែលមានសមត្ថកិច្ច
ភាគីត្រូវភា្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា៖
–
កិច្ចសន្យាមជ្ឈត្តកម្ម
(ច្បាប់ដើម ឬ សេចក្តីចំលងស្របច្បាប់) ។
–
សេចក្តីសម្រេចមជ្ឈត្តករ
(ច្បាប់ដើម ឬ សេចក្តីចំលងស្របច្បាប់) ។
៣១.អានុភាពនៃការទទួលស្គាល់សេចក្តីសម្រេចមជ្ឈត្តករបរទេស
៖
តុលាការសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ចត្រូវត្រួតពិនិត្យលក្ខខ័ណ្ឌ
និង នីតិវិធីដែលមានចែង ក្នុងមាត្រា ៣១៣ ក្រមនីតិវិធីរដ្ឋប្បវេណី ក្នុងករណី និង
នីតិវិធីត្រូវបានបំពេញ តុលាការត្រូវចេញសេចក្តីសម្រេច « ដីការសម្រេចអនុវត្ត » ។ តុលាការខ្មែរពុំមានសិទ្ធិក្នុងការប្រែខ្លឹមសារសេចក្តីសម្រេចមជ្ឈត្តករបរទេសឡើយ
។
ផ្នែកទី៣.
វិធានវិវាទច្បាប់
៣២.គោលការដែនដីភាពនៃវិធានវិវាទច្បាប់ ៖
ទាក់ទងនឹងគោលការណ៍ដែនដីភាពនៃច្បាប់ជាវិធានវិវាទមួយ
ដែលរដ្ឋមួយប្រកាន់យកច្បាប់ទឹកដីមកធ្វើការដោះស្រាយរាល់បញ្ហាលើទឹកដីខ្លួន ។ ឧ.មាត្រា
៨២ ច្បាប់អាពាហ៍ពីពាហ៍ និង គ្រួសារ ។
៣៣..គោលការណ៍បុគ្គលភាពនៃវិធានវិវាទច្បាប់
៖ ជាវិធានវិវាទមួយដែលរដ្ឋមួយប្រកាន់យក
ក្នុងគោលដៅការពារបុគ្គលទាំងឡាយដែលរដ្ឋនោះបានផ្តល់សញ្ជាតិឲ្យ ។
៣៤.វិធីសាស្ត្រវិវាទច្បាប់ដោយវិធីសាស្ត្រដោយប្រយោល
៖ គឺជាវិធានមួយដែលមិនធ្វើការដោះស្រាយដោយស្វ័យប្រវត្តិលើសំណួរដែលចោទសួរវិធីសាស្ត្រនេះអាចហៅម៉្យាងទៀតថា
(វិធានវិវាទ ទ្វេភាគី ឬ ឯកតោភាគី) ។ ឧ.អនុសញ្ញាឡាអេស្តីពីគ្រោះថ្នាក់ចារាចរណ៍ផ្លូវគោក
។ ឧ.អនុសញ្ញាឡាអេស្តីពីផលិតផលគ្រោះថ្នាក់ ។
៣៥.វិធីសាស្ត្រវិវាទច្បាប់ដោយផ្ទាល់
(ឬ ហៅថាវិធានសម្ភារៈ) ៖ ច្បាប់នេះមានគោលការណ៍ដោះស្រាយភ្លាមៗ
(មាត្រា ១១៥៥ ក្រមនីតិវិធីរដ្ឋប្បវេណី)
៣៦.ច្បាប់ប៉ូលីស
៖ ច្បាប់ប៉ូលីសគឺជាច្បាប់មួយដែលមានអត្តចរិតអនុវត្តភ្លាមៗ
ហើយច្រានចោលច្បាប់បរទេសដែលមានសមត្ថកិច្ច ។ ឧ.
អនុសញ្ញាក្រុងឡាអេស្តីពីការការពារ អនីតិជន ។
តាមទ្រឺស្តីរបស់ FrancesCakis
ច្បាប់ប៉ូលីស
គឺជាច្បាប់មួយដែលមានការត្រួតពិនិត្យជាចាំបាច់ដើម្បីការពារស្ថាប័ននយោបាយ សេដ្ឋកិច្ច
និង សង្គមកិច្ច។
តាមន័យចង្អៀត
ច្បាប់ប៉ូលីសមួយចំនួនមានគោលដៅ ការពារបុគ្គលឯកជន នឹងមិនមានគោលដៅការពារស្ថាប័នរដ្ឋទេ
។
បទបញ្ជាទីក្រុងរ៉ូមស្តីពីច្បាប់ដែលអនុវត្ត
ចំពោះកាតព្វកិច្ចគូភាគីនៃកិច្ចសន្យា ។
បទបញ្ញត្តិមួយដែលមានលក្ខខ័ណ្ឌដាច់ខាតត្រូវតែគោរពដោយឃើញថា
មានសារៈសំខាន់សំរាប់ប្រទេសមួយដើម្បីការពារផលប្រយោជន៍សាធារណៈ មានការធានាដូចជា
ស្ថាប័ននយោបាយ សង្គមកិច្ច ឬ សេដ្ឋកិច្ច
ទោះបីជាច្បាប់ដែលត្រូវអនុវត្តចំពោះកិច្ចសន្យានោះចែងយ៉ាងណាក៏ដោយ ។
៣៧. PROPER LAW
Proper Law កើតចេញពីការអនុវត្តប្រព័ន្ធច្បាប់ COMMON
LAW ជាទូទៅច្រើនប្រើក្នុង
អំពើ
អនីត្យានុកូល ផ្នត់គំនិតនៃ Proper
Law មានលក្ខណៈបតបែនតាមកាលៈទេសៈ ហើយផ្តល់ អំណាចឆន្ទានុសិទ្ធិ ដល់ចៅក្រមក្នុងការសំរេចសេចក្តី
វិធីសាស្ត្រក្នុងការដោះស្រាយ គឺប្រមូលផ្តុំនូវចំនុចផ្សាភ្ជាប់ជាច្រើន
ដើម្បីស្វែងរកនូវច្បាប់ដែលមានសមត្ថកិច្ច ។ ឧ.បើមានវិវាទកើតឡើងត្រូវមើលលើ អង្គហេតុ
មើលរថយន្តចុះបញ្ជីនៅទីណា តើមានសញ្ជាតិខុសគ្នា និង កន្លែងផ្សេងគ្នាឬ?
៣៨.លក្ខន្តិកៈបុគ្គលនៃ.វិវាទច្បាប់សំខាន់ៗ
·
ឈ្មោះ គឺជាផ្នែកមួយនៃលក្ខន្តិកៈ
ដែលនិយមន័យ និង អក្ខរាវិរុទ្ធត្រូវស្ថិតក្រោមច្បាប់បុគ្គល ។
ដាក់ឈ្មោះកូនតាមចិត្តចង់ ។
·
សមត្ថភាពអំពើ ៖ យោងតាមច្បាប់ជាតិ
និង ច្បាប់បរទេសមួយចំនួន ច្បាប់ដែលមានសមត្ថកិច្ចគឺ ច្បាប់សញ្ជាតិបុគ្គល ។ ឧ. មុនពេលរៀបអាពាហ៍ពីពាហ៍ត្រូវមើលច្បាប់អាពាហ៍ពិពាហ៍ជាមុនសិន
។
–
បដិបញ្ញត្តិទី១ អនុសញ្ញាក្រុងឡាអេស្តីពីការការពារអនីតិជន
ឆ្នាំ ១៩៦១ ច្បាប់ដែលត្រូវយកមកអនុវត្តគឺច្បាប់
លំនៅដ្ឋានអចិន្ត្រៃយ៍របស់អនីតិជន
–
បដិបញ្ញត្តិទី២ ស្តីពីការការពារ
នីតិជន ក្រុងឡាអេឆ្នាំ ២០០០ ។ ច្បាប់ដែលមានសមត្ថកិច្ចគឺ
ច្បាប់លំនៅអចិន្ត្រៃយ៍របស់នីតិជនអសមត្ថភាព ។
·
សមត្ថភាពខាងអាស្រ័យផល
៖ យោងតាមច្បាប់ជាតិ និង ច្បាប់បរទេសច្បាប់ដែលមានសមត្ថកិច្ច
គឺច្បាប់នៃលំនៅដ្ឋានរបស់បុគ្គល ។
.លក្ខន្តិកៈគ្រួសារ
(បណ្តុំរូបវន្ត)
៣៩.អាពាហ៍ពិពាហ៍
យោងតាមច្បាប់ជាតិ ច្បាប់បរទេស និង
ច្បាប់អន្តរជាតិការកកើតអាពិពាហ៍ពិពាហ៍ ត្រូវបែងចែកជាពីរច្បាប់ដែលត្រូវយកមកអនុវត្ត
សម្រាប់លក្ខខ័ណ្ឌគ្រឹះ គឺ ៖ច្បាប់សញ្ជាតិសាម៉ីជន ៖ ការព្រមព្រៀង ដូចជា (ការឆបោក ការបង្ហាញឆន្ទៈមិនពិត ឬ
អាពាហ៍ពិពាហ៍ក្លែងក្លាយ) សមត្ថភាព បង្ហាញ ភេទ ឯកពន្ធភាព ឬ ពហុពន្ធភាព ។
សម្រាប់លក្ខខ័ណ្ឌទម្រង់គឺ៖
–
ច្បាប់ដែលត្រូវអនុវត្ត
ច្បាប់ទីកន្លែងរៀបអាពាហ៍ពិពាហ៍ ។
៤០.អានុភាពអាពាហ៍ពិពាហ៍
សម្រាប់ប្រទេសកម្ពុជាទាក់ទងទៅនឹងអនុភាពអាពាហ៍ពិពាហ៍
ដូចជាការប្រើប្រាស់ឈ្មោះរបស់សហព័ន្ធ កាតព្វកិច្ចសាមគ្គីរវាងសហព័ន្ធក៏ដូចជាការគ្រប់គ្រងទ្រព្យដែលកើតមានឡើងក្នុងអំឡុងពេលអាពាហ៍ពិពាហ៍គឺ
អនុវត្តវិធានសម្ភារៈ ។
–
ក្នុងករណី នៅអឺរ៉ុប ត្រូវបានអនុវត្ត
ច្បាប់សញ្ជាតិរួមរបស់សហព័ន្ធ បើមាន ។
–
ក្នុងករណី ពួកគាត់ពុំមានសញ្ជាតិ
រួមភេទ គឺអនុវត្តច្បាប់នៃលំនៅដ្ឋានរួមរបស់សហព័ន្ធ
។ បើសិនពួកគាត់មិនមានលំនៅដ្ឋានរួមទេ
គឺយកច្បាប់របស់តុលាការដែលមានសមត្ថកិច្ច ។
៤១.ការលែងលះ
សមត្ថកិច្ចកម្ពុជាអ្នកនីតិនិពន្ធខ្មែរជ្រើសរើសយកវិធីវិវាទ
ឯកកតោភាគី ក្នុងករណីដែលតុលាការខ្មែរមានសមត្ថកិច្ច (យោងមាត្រា១០នៃក្រមនីតិវិធីរដ្ឋប្បវេណី
ច្បាប់ខ្មែរមានសមត្ថកិច្ចសំរាប់នៅប្រទេសអីតាលី ការលែងលះគេយកវិធាននៃអាពាហ៍ពិពាហ៍យកមកប្រើ
។
៤២.បុត្តភាពតាមលោហិត ៖ សំរាប់ប្រទេសកម្ពុជា
បុត្តភាពតាមរយៈលោហិតមានខាន់ស្លា ឬ អត់ខាន់ស្លាគឺ អនុវត្តវិធានសម្ភារៈ សំរាប់នៅបរទេស
ចែកជាពីរករណី ៖
–
ចំពោះកូនមានខាន់ស្លាច្បាប់ដែលត្រូវយកមកអនុវត្តគឺ
ច្បាប់នៃអនុភាពអាពាហ៍
ពិពាហ៍ ។
–
ចំពោះដែលកូនគ្មានខាន់ស្លា
(កូនកើតមកគ្មានចំណងអាពាហ៍ពិពាហ៍) ត្រូវអនុវត្តច្បាប់សញ្ជាតិកូននោះ ។
ការស្មុំកូនអន្តរប្រទេស
៤៣.លក្ខខ័ណ្ឌនៃការស្មុំកូនអន្តរប្រទេស ៖
1. កូនស្មុំត្រូវមានសញ្ជាតិខ្មែរ
មានលំនៅដ្ឋានអចិន្ត្រៃយ៍លើទឹកដីខ្មែរ ។
2. កូនត្រូវមានអាយុក្រោម
១៨ឆ្នាំ កិតចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ ។
លើកលែងមានករណីចាំបាច់ដែលកុមារនោះត្រូវការចាំបាច់នូវការ ថែទាំពិសេស ។
3. ក្នុងករណីកូនស្មុំមានច្រើនគ្នា
ហើយមួយក្នុងចំណោមនោះ មានអាយុក្រោម ៨ឆ្នាំ និងអ្នកដ៏ទៃទៀតមិនត្រូវមានអាយុចាប់ពី
១៨ឆ្នាំ ។
4. ត្រូវតែជាកុមារកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា
ឬ កន្លែងណាផ្សេងទៀត ដែលស្ថិតក្រោមការត្រួតពិនិត្យក្រសួងសង្គមកិច្ច ។
5. ត្រូវតែជាកុមារស្ថិតនៅក្រោមអាណាព្យាបាលអនីតិជន
ឬ ស្ថិតនៅក្រោមអំណាចមេបា ស្ថិតនៅក្នុងស្ថានភាពលំបាកតោកយ៉ាកយ៉ាងខ្លាំង ។
6. ត្រូវតែជាកុមារដែលក្រសួងសង្គមកិច្ចខិតខំស្វែងរកអស់ពីលទ្ធភាពក្នុងការស្មុំកូនជាតិ
។
៤៤.លក្ខខ័ណ្ឌឪពុកម្តាយចិញ្ចឹមនៃការស្មុំកូនអន្តរប្រទេស
1. ឪពុកម្តាយស្មុំកូនមានអាយុ
ចាប់ពី ៣០ ឆ្នាំ និងមិនឲ្យលើសពី ៤៥ឆ្នាំ ត្រូវមានគំលាតរវាងអាយុឪពុកម្តាយយ៉ាងតិច
២២ឆ្នាំជាមួយកូនស្មុំ ។
2. អ្នកសុំត្រូវតែជាប្តីប្រពន្ធមានចំណងអាពាហ៍ពិពាហ៍ស្របច្បាប់
ហើយកូនសុំត្រូវធ្វើឡើងដោយប្តីប្រពន្ធរួមគ្នា ។
3. អ្នកសុំត្រូវមានសញ្ជាតិ
ឬ លំនៅដ្ឋានដែលមានទំនាក់ទំនងការទូតជាមួយគ្នា ។
ប្រទេសអ្នកសុំត្រូវតែទទួលស្គាល់ចំណងមិត្តភាពរបស់កូនសុំក្នុងលក្ខណៈជាការសុំកូនពេញលេញ
។
4. អ្នកសុំត្រូវមានលក្ខណៈសម្បត្តិ
(ភាពមិនត្រឹមត្រូវ ឬជាចោរ...) និងសមត្ថភាពក្នុងការថែទាំកូនស្មុំ ។
5. អាចសុំកូនទៅចិញ្ចឹមបានទាល់តែអ្នកសុំអត់មានកូនសោះ
ឬ មានកូនតែម្នាក់ក្នុងបន្ទុក ។
៤៥.អានុភាពនៃការស្មុំកូនអន្តរប្រទេស
សេចក្តីសម្រចពីការស្មុំកូនដែលចេញដោយប្រទេសហត្ថលេខី
ត្រូវចេញវិញ្ញាបនបត្រមួយទាក់ទង
ការស្មុំកូន
។ សេចក្តីសម្រេចនេះមានអានុភាព
ដូចជាផ្តាច់ញ្ញាតិលោហិតរវាងឪពុកម្តាយបង្កើតជាមួយកូនស្មុំការភ្ជាប់ញ្ញាតិរវាងម្តាយ់ពុកស្មុំជាមួយកូនស្មុំ
(អំណាចមេបា) ។
៤៦.បេតិកភណ្ឌនៃលក្ខខ័ណ្ឌកិច្ចគតិយុត្ត ៖
យោងតាមច្បាប់ជាតិ
និង ច្បាប់បរទេស ច្បាប់ដែលត្រូវអនុវត្តចំពោះកិច្ចគតិយុត្តគឺច្បាប់នៃទីកន្លែងតាក់តែង
ចុះកិច្ចសន្យាគតិយុត ។ ឧ.សំបុត្រអត្រានុកូលដ្ឋាន ។
–
អនុសញ្ញា ឡាអេ ឆ្នាំ ១៩៦១
ស្តីពីច្បាប់ដែលត្រូវអនុវត្តចំពោះមកតសាសន៍
មួយនៅមានសុពលភាព
បើសិនជាច្បាប់ណាមួយខាងក្រោមទទួលស្គាល់ ៖
·
ច្បាប់នៃទីកន្លែងចាត់ចែងសន្តតិកម្ម
·
ឬ
ច្បាប់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់មកតជន
·
ឬ ច្បាប់សញ្ជាតិមកតជាន
·
ឬ ទីកន្លែងអចលនវត្ថុតាំងនៅ ។
៤៧.កិច្ចសន្យានៃលក្ខខ័ណ្ឌគតិយុត្ត ៖
យោងតាមរយៈច្បាប់ខ្មែរច្បាប់ដែលមានសមត្ថកិច្ចគឺ
ច្បាប់ខ្មែរទោះក្រោមរូបភាពកិច្ចសន្យាអ្វីក៏ដោយហេតុថា ប្រទេសយើង ពុំមានវិធានវិវាទទាក់ទងកិច្ចសន្យានីតិអន្តរជាតិឯកជន
។ អនុសញ្ញាទីក្រុងរ៉ូម ឆ្នាំ១៩៨០ ស្តីពីច្បាប់ដែលអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា
។
បើសិនជាភាគីទាំងពីរនៃកិច្ចសន្យា
ឬ អ្នកតំណាងស្ថិតនៅក្នុងប្រទេសជាមួយគ្នានៅពេលចុះកិច្ចសន្យា ។ កិច្ចសន្យានោះនឹងមានសុពលភាពនៅពេលវាបំពេញលក្ខខ័ណ្ឌទម្រង់ដែលច្បាប់នៃទីកន្លែងចុះកិច្ចសន្យា
ឬ ច្បាប់នៃទីកន្លែងដែលទាក់ទងនឹងខ្លឹមសារកិច្ចសន្យា ។
បើសិនគូភាគី ឬ
អ្នកតំណាងស្ថិតនៅប្រទេសផ្សេងគ្នា ពេលចុះកិច្ចសន្យា ។ កិច្ចសន្យានោះនឹងមានសុពលភាព
ប្រសិនជាវាបានបំពេញលក្ខខ័ណ្ឌទម្រង់ដែលចែងដោយច្បាប់នៃទីកន្លែងតាក់តែង
កិច្ចសន្យា
ឬច្បាប់គូភាគីណាមួយក្នុងចំណោមគូភាគីទាំង២ ចំពោះកិច្ចសន្យាដែលទាក់ទងនឹងអចលនវត្ថុ
គេអនុវត្តច្បាប់នៃទីកន្លែងអចលនវត្ថុស្ថិតនៅ ។
សំរាប់កិច្ចសន្យាដឹកជញ្ជូនទំនិញ
ច្បាប់ដែលអាចយកមកអនុវត្តគឺ អាស្រ័យលើទីកន្លែងដាក់អីវ៉ាន់ ឬ ទីកន្លែងទម្លាក់អីវ៉ាន់
ឬ ទីស្នាក់ការនៃអ្នកដឹកជញ្ជូន ។
ក្នុងករណីដែលកិច្ចសន្យាមួយមានគោលដៅផ្តល់ចលនវត្ថុរូបីយ
ឬ សេវាកម្មទៅបុគ្គលណាមួយ សំរាប់ការប្រើប្រាស់ អាចចាត់ទុកថាជាសកម្មភាពមិនមែនជំនាញ
។ ច្បាប់ដែលត្រូវអនុវត្តដាច់ខាតគឺ
ច្បាប់នៃលំនៅដ្ឋានអតិថិជនប្រើប្រាស់ (លំនៅដ្ឋានអចិន្ត្រៃយ៍) ។
សំរាប់កិច្ចសន្យាការងារវិញ ច្បាប់ដែលមានសមត្ថកិច្ច
អាចច្បាប់នៃប្រទេសកម្មករនិយោជិកបំពេញការងារអចិន្ត្រៃយ៍ ឬ ច្បាប់នៃប្រទេសដែលច្បាប់កិច្ចសន្យាការងារមានចំណងជិកស្និទ្ធិជាងគេ
។
៤៨.លក្ខន្តិកៈការណ៍គតិយុត្ត ៖
សំរាប់ប្រទេសកម្ពុជា
ច្បាប់ដែលត្រូវយកមកអនុវត្តគឺ ច្បាប់ប្រទេសកម្ពុជា ដោយហេតុថាប្រទេសកម្ពុជាពុំមានវិធានទាក់ទងអំពីអនីត្យានុកូលយកវិធានសម្ភារៈមកអនុវត្តគឺ
អនុវត្តភ្លាមៗ ។ នៅអឺរ៉ុបគេអនុវត្តគោលការណ៍ Lex
Loci delicti (ច្បាប់នៃទីកន្លែងព្យសនកម្ម) ។
ឧ.ឆ្នាំ ១៩៤៨ ឡាដឹកទំនិញពីរ ជនជាតិបារាំង និង អេស្បាញ កន្លែងព្យសនកម្មនៅអេស្បាញ
ត្រូវយកច្បាប់ អេស្បាញមកអនុវត្ត ។
អនុសញ្ញាឡា អេ ឆ្នាំ១៩៧១
ស្តីពីគ្រោះថ្នាក់ចារាចរណ៍ផ្លូវគោក ដែលត្រូវអនុវត្ត យោងតាមរយៈមាត្រា ៣
ច្បាប់ដែលត្រូវអនុវត្តគឺ ច្បាប់ជាតិនៃទីកន្លែងគ្រោះថ្នាក់កើតឡើង ។
បដិបញ្ញត្តិដែលមានចែងមាត្រា ៤ បែងចែកជាពីរករណី
៖
1. នៅពេលមានយានយន្តតែមួយទាក់ទងគ្រោះថ្នាក់នោះ
ចារី និង ជនរងគ្រោះស្ថិតនៅប្រទេសនៃទីកន្លែងចុះបញ្ជីយានយន្តច្បាប់ដែលមានសមត្ថកិច្ចគឺ
ច្បាប់កន្លែងចុះបញ្ជីយានយន្ត ។ ឧ.បុប្ឆាជនជាតិ អេស្បាញ រស់នៅប្រទេសបារាំង
ស្រីណាជាជាតិហូឡង់រស់នៅប្រទេស អេស្បាញដែរ គ្រោះថ្នាក់នៅប្រទេសក្រិច ត្រូវយកច្បាប់កន្លែងចុះបញ្ជីយានយន្ត
អនុវត្ត ។
2. អនុសញ្ញាក្រុង
ឡា អេ ស្តីពីការទទួលខុសត្រូវអំពើអនីត្យានុកូលនៃទង្វើផលិតផលឆ្នាំ ១៩៧៣ ។
យោងតាមមាត្រា ៤ នៃអនុសញ្ញានេះ ច្បាប់ដែលត្រូវអនុវត្តគឺ
ច្បាប់នៃទីកន្លែងដែលព្យសនកម្មកើតឡើង បើសិនជា៖
a. ប្រទេសលំនៅដ្ឋានអចិន្ត្រៃយ៍ជនរងគ្រោះ
។
b. ឬ
ជាប្រទេសទិញផលិតផល
c. ឬ
ជាប្រទេសផលិតករ ។
ឧ.លោក
សុផល បានទិញផលិតផលនៅប្រទេសកន្លែងផលិតទំនិញ ពេលមានបញ្ហាកើតឡើង យកសមត្ថកិច្ច
កន្លែងផលិតករ (ព្យសនកម្ម) អនុវត្ត។
៤៩.លក្ខន្តិកៈទ្រព្យ
យោងតាមច្បាប់ជាតិទោះបីជាទ្រព្យនោះ
ចលនវត្ថុក្តី អចលនវត្ថុក្តីគឺ យើងអនុវត្តវិធានសម្ភារៈ ដោយសារសព្វថ្ងៃនេះអ្នកនីតិនិពន្ធខ្មែរ
មិនទាន់បានតាក់តែង វិធានវិវាទច្បាប់ពីបញ្ហាទ្រព្យ ។
នៅអឺរ៉ុបគេធ្វើការបែងចែកវិធានវិវាទច្បាប់ដូចខាងក្រោម
៖
1. អចលនវត្ថុ ៖ សំរាប់អចលនវត្ថុ
ច្បាប់ដែលមានសមត្ថកិច្ចគឺ ច្បាប់នៃទីកន្លែងដែលវត្ថុនោះស្ថិតនៅ ។
2. ចលនវត្ថុបំលាស់ទី៖ ចលនវត្ថុមួយចំនួនគឺមានគោលដៅក្នុងការបំលាស់ទីហើយ
កែអាច រកឃើញនៅទីកន្លែងមួយដែលពុំស្ថិតនៅក្រោមបូរណភាពនៃរដ្ឋណាមួយ។
ឧ.នាវា ៖ ច្បាប់ដែលត្រូវយកមកអនុវត្តចំពោះចលនវត្ថុបំលាស់ទីអាចជា
ច្បាប់នៃទីកន្លែងចុះបញ្ជីចលនវត្ថុនោះ ឬ ច្បាប់សញ្ញាតិចលនវត្ថុនោះ ។
3. ចលនវត្ថុរូបីយ ៖ ចំពោះចលនវត្ថុរូបីយ
ច្បាប់ដែលត្រូវយកមកអនុវត្តគឺ ច្បាប់លំនៅដ្ឋានម្ចាស់សិទ្ធិប្រាតិភោគប្រាត្យក្ស
។
4. ចលនវត្ថុអរូបីយ ៖ (សិទ្ធិ,
សិទ្ធិបេតិកភ័ណ្ឌ, សិទ្ធិអ្នកនិពន្ធ, សិទ្ធិកម្មសិទ្ធិបញ្ញា...) ។
ចំពោះចលនវត្ថិអរូបីយ
គេដោះស្រាយវិវាទ ដោយយកគោលការណ៍ដែនដីភាពនៃច្បាប់យកមកប្រើ សំរាប់កម្មសិទ្ធិបញ្ញា និង
កម្មសិទ្ធិឧស្សាហកម្ម គឺ
អនុវត្តច្បាប់នៃទីកន្លែងទាមទារការរំលោភកម្មសិទ្ធិទាំងនោះ
។ សំរាប់មូលនីធិពាណិជ្ជកម្ម
ច្បាប់ដែលត្រូវយកមកអនុវត្តគឺ ច្បាប់នៃទីកន្លែងអតិថិតា ។
កថាខ័ណ្ឌទី៤.ការអនុវត្តច្បាប់ដែលមានសមត្ថកិច្ច
៥០.ច្បាប់មានសមត្ថកិច្ចគឺច្បាប់ចៅក្រម
(ច្បាប់យកមកអនុវត្តគឺច្បាប់ប្រទេសចៅក្រម)
·
ទ្រឹស្តីលោកសាវីនី ៖ ការដែលមិនយកច្បាប់បរទេសមកអនុវត្តលើទឹកដីនៃរដ្ឋមួយ
គឺមិនប៉ះពាល់ដល់បុរណភាពទឹកដីនៃរដ្ឋនោះទេ ។ ការអនុវត្តច្បាប់បរទេសគឺក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍បុគ្គលឯកជន
។ លោកសានីបានផ្តល់លក្ខណ៤ យ៉ាង៖
5. អរូបិយ
៖ លក្ខខ័ណ្ឌទូទៅ ឧ. កិច្ចសន្យាលក់ទិញ។ ឧ.គ្រោះថ្នាក់ចារាចរណ៍ផ្លូវគោក
ព្យសនកម្មនៅទីណាទីនោះមានសមត្ថកិច្ច ។
6. លក្ខណៈមិនផ្ទាល់
៖ច្បាប់មិនបានដោះស្រាយឲ្យគូរភាគីទេ គ្រាន់តែចង្អុលបង្ហាញទៅច្បាប់មួយផ្សេងទៀត ។
ឧ.ប៊ិចទិញនៅទីណា? នៅកង់ទីន។
7. អព្យាក្រឹត្យ
៖ ច្បាប់ដែលតាក់តែងឡើងត្រូវឲ្យមានភាពឯករាជ្យ ។ មិនផ្តល់អត្ថប្រយោជន៍ឲ្យរដ្ឋណាមួយទេ
។ ឧ.ច្បាប់ចារាចរណ៍ផ្លូវគោក មិនលំអៀងមានធាតុផ្សំគ្រប់គ្រាប់ ។
8. ទ្វេភាគី
៖ ច្បាប់ដែលអនុវត្តអាចជាច្បាប់របស់ប្រទេសចៅក្រម ឬ ច្បាប់បរទេស
មួយផ្សេងទៀត
។ ឧ.បើដាក់ពាក្យប្តឹងនៅអាលឺម៉ង់ តុលាការ អាលឺម៉ង់អនុវត្តមកតសាសន៍
(បើអ្នកប្តឹងអាលឺម៉ង់) ។
៥១.ច្បាប់មានសមត្ថកិច្ចគឺច្បាប់បរទេស
បើសិនជាច្បាប់ដែលត្រូវយកមកអនុវត្តជាច្បាប់បរទេសបញ្ហាចោទមានដូចខាងក្រោម៖
1. ការស្វែងរកច្បាប់បរទេស
សំនួរត្រូវចោទសួរថា តើនរណាជាអ្នកស្វែងរកច្បាប់បរទេស គូភាគី ឬ ចៅក្រម?
បើសិនជាបន្ទុករបស់គូភាគី តើចៅក្រមអាចមានទំនុកចិត្ត លើអ្វីដែលភាគីបានបង្ហាញដែរ ឬ
ទេ?
2. បញ្ហាការបកស្រាយច្បាប់បរទេសចៅក្រមនិងជួបប្រទះបញ្ហាក្នុងការបកស្រាយអ្នកឆន្ទៈនីតិនិពន្ធបរទេស
ជំរើសរបស់ចៅក្រម អាចធ្វើការបកស្រាយតាមលក្ខណៈ អក្សរសាស្ត្រ
ឬ
ស្វែងរកការបកស្រាយច្បាប់តាមរយៈការប្រជុំពិភាក្សានៅសភា ។
(ជាទស្សៈវិស័យពេលអនាគត) ។
៥២.ឧបសគ្គក្នុងការអនុវត្តច្បាប់បរទេស
សណ្តាប់ធ្នាប់សាធារណៈអន្តរជាតិឯកជន ៖ សណ្តាប់ធ្នាប់សាធារណៈអន្តរជាតិេកជនគឺ
ចូលអន្តរាគមន៍ ក្នុងការអនុវត្តវិធានវិវាទច្បាប់មានគោលការណ៍ច្រានចោលច្បាប់បរទេស
ដែលជាទូទៅមានសមត្ថកិច្ចដោយហេតុថា ច្បាប់បរទេសនោះវាផ្ទុយនឹងផ្នត់គំនិត
និងគោលការណ៍គ្រឹះនៃនីតិជាតិ ។ ឧ.សិទ្ធិមនុស្ស ឯកពន្ធភាពតាមផ្លូវច្បាប់
ជាឧត្តមប្រយោជន៍របស់កុមារ ។ល។ ឧ.ប្តីប្រពន្ធមិនអាចទាមទារយកមរតកបានទេ
ព្រោះផ្ទុយពីច្បាប់កម្ពុជានាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈអន្តរជាតិឯកជនរបស់កម្ពុជា
ច្បាប់ខ្មែរប្តីមួយប្រពន្ធមួយ ។
ការបន្លំច្បាប់គឺ
ជាមធ្យោបាយមួយក្នុងការកែឆ្នៃវិធានវិវាទច្បាប់
ក្នុងគោលដៅគេចវេសច្បាប់ណាមួយដែលជាទូទៅត្រូវមានសមត្ថកិច្ច ហើយជំនួសមកវិញ
ដោយច្បាប់ប្រទេសមួយទៀត ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងសំរាប់គូរភាគី ។
ដើម្បីចាត់ទុកថាមានការបន្លំច្បាប់មានធាតុផ្សំ
៣ យ៉ាង៖
1. ធាតុសត្យានុម័ត ៖ គឺសំដៅលើមធ្យោបាយក្នុងការបន្លំច្បាប់
។ ឧ. ការចូលសញ្ជាតិថ្មី, ការផ្លាស់លំនៅដ្ឋាន ។
2. ធាតុអត្តនោម័ត ៖ សំដៅលើចេតនាក្នុងការកែឆ្នៃ
ដើម្បីសំរេចគោលដៅខ្លួន ជៀសវាងច្បាប់ដែលមានសមត្ថកិច្ច ។
3. ធាតុផ្សំនីត្យានុកូល ៖ គឺជាបទដ្ឋានគតិយុត្តដែលមានលក្ខខ័ណ្ឌជាបទបញ្ជា
ហើយច្រានចោលឆន្ទៈគូភាគី ។
អាសរសេរជា៖
១.បរិមាណធិប្បាយ
២.ករណីសិក្សា
គំរោង៖
ធ្វើបរិមាណធិប្បាយ
១.សង្ខេបអង្គហេតុ
២.បកស្រាយអង្គច្បាប់
៣.សន្និដ្ឋាន
រក្សាសិទ្ធិគ្រប់យ៉ាង
១.លំហាត់គតិយុត្ត ៖
·
សង្ខេបអង្អហេតុ និង អង្គច្បាប់
និង សន្និដ្ឋាន
២.បរិមាណធិប្បាយគតិយុត្ត
៖
·
សេចក្តីផ្តើ , តួសេចក្តី និង សេចក្តីសន្និដ្ឋាន
No comments:
Post a Comment