មេរៀនទី៥. ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត
១.និយមន័យ
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត
គឺជាទ្រង់ទ្រាយមួយនៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិត
បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មថាជា
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត
។
២.ការបង្កើតក្រុមហ៊ុន
នីតិបុគ្គល ឬ រូបវន្ត័បុគ្គល ដែលមានកាយសម្បទា និងសមត្ថភាពគ្រប់គ្រាន់
តម្កល់លក្ខន្តិកៈឲ្យមន្រ្តី ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ។
ក.សមត្ថភាព
·
សមាជិករបស់ក្រុមហ៊ុនភាគហ។ុនមិនទាមទារឲ្យមានគុណភាពជាពាណិជ្ជករទេ
។
·
សមាជិកភាគហ៊ុនមិនត្រូវជាជនមាន
ទោស ឬ ជាអនីតិជនឡើយ ។
ខ.ដើមទុន
·
ក្រុមហ៊ុនត្រូវបោះលក់ភាគហ៊ុនយ៉ាងតិចបំផុត
១០០០ ភាគហ៊ុន ដែលតម្លៃចារឹកលើបណ្ណ មិនតិចជាង ៤០០០ ៛ ក្នុងមួយហ៊ុន
បើលក្ខន្តិកៈមិនមានចែងនូវចំនួន និងតម្លៃបណ្ណភាគ ហ៊ុនទេ ។
គ.កម្មវត្ថុអាជីវកម្ម
·
មិនអាចបង្កើតឡើងក្នុងគោលដៅធ្វើអាជីវកម្ម
ក្នុងទម្រង់ជាៈ ធនាគារ ធានារ៉ាប់រង
និង ក្រុមហ៊ុនឥណទាន
និងមិនអាចបោះលក់មូលបត្របានឡើយ ។
ឃ.លក្ខន្តិកៈ
ចែងអំពី៖
·
នាមករណ៍របស់ក្រុមហ៊ុន
·
ទីស្នាក់ការ
·
កម្មវត្ថុអាជីវកម្ម
·
ដើមទុន
·
ប្រភេទភាគហ៊ុន
និងតម្លៃចារឹកលើបណ្ណ័
·
ឈ្មោះ
និងអាស័យដ្ឋានពិតរបស់សមាជិកភាគហ៊ុន
·
ចំនួនអភិបាល
·
លក្ខន្តិកៈ
អាចធ្វើជា ខិលិតឯកជន ឬ ជាលិខិតសាការី ចុះហត្ថលេខាគ្រប់ទំព័រទាំងអស់
·
ក្រុមហ៊ុនមិនត្រូវប្រកបពាណិជ្ជកិច្ចណាមួយដែលផ្ទុយពីលក្ខន្តិកៈឡើយ
។
ង.នាមករណ៍
·
នាមករណ៍ត្រូវដាក់ថា (ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត)
ឬ សរសេរអក្សរកាត់នៅ ខាងចុង ឬ ខាងក្រោម ។
ច.សញ្ជាតិ
ក្រុមហ៊ុនមូលធនត្រូវចាត់ទុកជាក្រុមហ៊ុនមានសញ្ជាតិខ្មែរ៖
a.
ក្រុមហ៊ុនមានកន្លែងធ្វើអាជីវកម្ម និងទីស្នាក់ការចុះបញ្ជីក្នុងកម្ពុជា
b.
ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចាប់ពី
៥១% ត្រូវកាន់កាប់ដោយរូបវន្ត័បុគ្គល ឬនីតិបុគ្គល មានសញ្ជាតិខ្មែរ ។
c.
ភាគហ៊ុនបរទេស៤១%ខ្ពស់បំផុត និងអាចបង្កើតសាខាក្រុមហ៊ុនទី១ ទៅក្រុមហ៊ុនទី១
ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ និងដើមទុនជារបស់បរទេសភាគច្រើន។
ឆ.ថិរវេលា
·
ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មមិនមានចែងពីវិរវេលាពិតប្រាកដទេ
។ តាមការចុះបញ្ជី ជាក់ស្តែងក្រុមហ៊ុននេះមិនមានថិរវេលាលើសពី ៩៩ ឆ្នាំទេ ។
ជ.ការបង់ភាគទុន
ការបង់ភាគទុនអាចជា៖
·
ភាគទុនជាសាច់ប្រាក់
·
ភាគទុនជាវត្ថុ
(រួមមាន៖ សិទ្ធិនិពន្ធ ពាណិជ្ជសញ្ញា
ប្រកាសនីយបត្រតក្កកម្ម និង សិទ្ធប្រើ
ប្រាស់ទ្រព្យអរូយ )
·
ភាគទុនជាសេវា (
ត្រូវទទួលយកបើគ្មានការក្លែងក្លាយ
ឈ.ម្ចាស់ហ៊ុន
·
ម្ចាស់ភាគហ៊ុនអាចមានចំនួនពី
២នាក់ ទៅ ៣០ នាក់
៣. ការប្រព្រឹត្តិទៅ នៃក្រុមហ៊ុន
ក.អភិបាល
·
មានអភិបាលម្នាក់ ឬ
ច្រើននាក់
·
ក្រុមប្រឹក្សាអភិបាលត្រូវចាត់ចែងឲ្យមានមហាសន្និបាត១ឆ្នាំបន្ទាប់ពីក្រុមហ៊ុនបានបង្កើត
ឡើង ត្រូវជូនដណឹង២០ថ្ងៃមុនទៅសមាជិតមានសិទ្ធិ ។
o គុណភាពរបស់អិបាលៈ
§ រូបវន្តបុគ្គលមានសមត្ថភាពមាន អាយុលើសពី១៨ឆ្នាំ អាចបម្រើជាអភិបាល
និងគ្រប់គ្រងក្រុមហ៊ុនបាន។
§ អភិបាលមិនមិនជាម្ចាស់ក្រុមហ៊ុនក៏បានដែរ ។
លើកលែងមានចែងក្នុងលក្ចន្តិ កៈក្រុមហ៊ុន ។
§ អភិបាលមានអាណត្តិ ២ ឆ្នាំ ក្នុងករណីលក្ខន្តិកៈមិនបានចែងទេ
ត្រូវបោះ ឆ្នោះជ្រើសរើសអភិបាលថ្មី ។
o សិទ្ធិអំណាចរបស់អភិបាល
§ តែងតាំង កំណត់សិទ្ធិ កំណត់ប្រាក់បៀវត្ស
ដកហូតអ្នកគ្រប់គ្រងទាំងអស់ ។
§ ចេញលិខិតផ្សេងបញ្ជាក់ពីបំណុលក្រុមហ៊ុន ។
§ ស្មើសុំម្ចាស់ក្រុមហ៊ុន កែប្រែ ឬលុបចោលលក្ខន្តិកៈក្រុមហ៊ុន
។
§ ស្មើម្ចាស់ហ៊ុនរំលាយបញ្ចូលក្រុមហ៊ុនបញ្ចូលគ្នា
§ ស្មើសុំម្ចាស់ហ៊ុនលក់ទ្រព្យសម្បត្តិមួយផ្នែក ឬទាំងស្រុង
§ ស្មើសុំជម្រះបញ្ជី និងរំលាយក្រុមហ៊ុន
§ ប្រកាសភាគលាភ
§ ខ្ចីប្រាក់
§ ចុះកិច្ចសន្យាធានាក្នុងនាមក្រុមហ៊ុន
§ ធ្វើអីប៉ូតែក ចុះកិច្ចសន្យាបញ្ចាំ
§ រៀបចំបិទបញ្ជីគណនី
o ការបញ្ចប់តួនាទីរបស់អភិបាល
§ ដកហូតអភិបាលបានដោយមានការបោះឆ្នោតតាមសំលេងដាច់ខាត់ ទោះជា
មានមូលហេតុក៏ដោយ។
§ អភិបាលលាលែងពីដំណែង ដោយគ្រាន់ទេជូនដំណឹងទៅក្រុមហ៊ុន។
៣.ការបញ្ចបើក្រុមហ៊ុន
ក្រុមហ៊ុនបញ្ចាប់មានមូលហេតុជាច្រើនដូចជា៖
- ម្ចាស់ភាគទុនព្រមព្រៀងគ្នា តាមសេចក្តិសម្រេចចិត្ត
ដោយគ្មានបំណុល
- ការផុតរយៈពេលតាមច្បាប់កំណត់
- ក្ស័យធន
- កម្មវត្ថុខុសច្បាប់
- កម្មវត្ថុអាជីវកម្ម
មិនប្រតិបត្តិតាមច្បាប់ត្រឹមត្រូវ។
- ក្រោយពីទទួលបានវិញ្ញាបណ្ណបត្រពីក្រសួងពាណិជ្ជកម្ម
ក្រុមហ៊ុនត្រូវធ្វើការចុះផ្សាយ២ សប្តាហ៍ជាប់ៗគ្នា ។
No comments:
Post a Comment