មេរៀនទី៣. ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
I.
និយមន័យ
ក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ
គឹជាកិច្ចសន្យារវាងបុគ្គលពីរនាក់ ឬ ច្រើនដែលដាក់រួមគ្នានូវ ទ្រព្យសម្បត្តិ
ចំណោះដឹង ឬ សកម្មភាពរបស់បុគ្គលទាំងនោះដើម្បីប្រកបពាណិជ្ជកិច្ចរួមគ្នាក្នុង គោលបំណងស្វែងរកប្រាក់ចំណេញ
។
II. ការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិ
ក.អត្ថិភាពនៃក្រុមហ៊ុនបង្កើតឡើងដោយកិច្ចសន្យា
(ម.៨ - ៩ ច្បាប់សហគ្រាសពាណិជ្ជកម្ម ២០០៥)
ត្រូវធ្វើឡើងតាមរយៈកិច្ចសន្យា ដែលមានទម្រង់ពីរ៖
១.ជាលាយលក្ខណ៍អក្សរ
២.ឬ ដោយផ្ទាល់មាត់
ប្រសិនបើកិច្ចសន្យាធ្វើជាលាយលក្ខណ៍អក្សារ
សហកម្មសិទ្ធិករទាំងអស់ត្រូវចុះហត្ថលេ ខាលើកិច្ចសន្យានោះ។
ខ.អត្ថិភាពនៃក្រុមហ៊ុនបង្កើតឡើងដោយតុលាការ
តាមផ្លូវតុលាការនេះធ្វើឡើងតែក្នុងករណី
ដែលក្រុមហ៊ុនបង្កើតឡើងមានភាពមិនច្បាស់ លាស់ ។
ជាពិសេសភាគីទាំងអស់មានគោលបំណងក្នុងការបង្កើតក្រុមហ៊ុនដែរ ឬ ទេ?
·
បើក្នុងករណី មានបុគ្គលពីរ ឬច្រើននាក់
កាន់កាប់ទ្រព្យរួមគ្នា បានព្រមព្រៀងក្នាចែក រំលែកប្រាក់ចំណេញដែរ ឬទេ?
·
បុគ្គលពីរ ឬច្រើន
បានទទួលនូវប្រាក់ចំណេញដែលបានមកពីការធ្វើពាណិជ្ជកម្ម ហើយ
តែពួកគេមានសិទ្ធិចូលរួមកាន់កាប់ទ្រព្យសម្បត្តិ ដើម្បីបង្កើតប្រាក់ចំណូលដែរ ឬទេ?
គ.នីតិបុគ្គលលក្ខណៈ
សញ្ជាតិ និង នាមករណ៍
១.នីតិបុគ្គលលក្ខណៈ
សហកម្មសិទ្ធិករទូទៅមានសិទ្ធិ
និងនីតិបុគ្គលលក្ខណៈចាប់តាំងពីពេលដែលបាន
ចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។
សិទ្ធិនោះមានដូច ខាងក្រម៖
.ជាម្ចាស់អចលនទ្រេព្យ និង ចលនទ្រព្យក្នុងនាមក្រុមហ៊ុន
.ធ្វើសកកម្មភាពពាណិជ្ជកិច្ចក្នុងមានក្រុមហ៊ុន
.ចុះកិច្ចសន្យាក្នុងនាមក្រុមហ៊ុន
.ប្តឹង ឬត្រូវគេប្តឹងក្នុងនាមក្រុមហ៊ុន
២.សញ្ជាតិ
ក.ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
មានទីស្នាក់ការចុះបញ្ជី និងទីកន្លែងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ។
ខ.អត្ថប្រយៅជន៍របស់ក្រុមហ៊ុន
ត្រូវកាន់ចាប់ពី ៥១% ដែលត្រូវកាន់កាប់ដោយ រូបវន្ត័បុគ្គល
ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ ។
៣.នាមករណ័
នាមករណ៍របស់ក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ ត្រូវដាក់បញ្ចូលនាមរបស់សហ កម្មសិទ្ធិទូទៅម្នាក់
ឬច្រើននាក់ ។ ហើយនៅពីខាងក្រោយ ឬខាងក្រោមនាមករណ៍ត្រូវដាក់ពាក្យ ថា៖
សហកម្មសិទ្ធិទូទៅ ។
ឃ.ការចុះបញ្ជី
និងការតម្កល់ទុកឯកសារ
សហកម្មសិទ្ធិករទូទៅទាំងអស់ត្រូវមានការទទួលខុសត្រូវ
ក្នុងការចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។ និងការតម្កល់ឯកសារ និងការចុះផ្សារ ។
ជំហានទី១៖
ពិនិត្យនាមករណ៍នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មរយៈពេល
១០ នាទី។ បញ្ចូលឈ្មោះ សហកម្មសិទ្ធិករម្នាក់ ឬច្រើននាក់
ជំហានទី២៖
ត្រូវមានឯកសារ
សំរាប់ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានដូចជា ពាក្យសុំគំរូ(ក) ៣ ច្បាប់ អត្តសញ្ញាណបណ្ណ័ ឬ លិខិតឆ្លងដែន
(មានចុះហត្ថលេខា និងផ្តឹតស្នាម មេដៃ ៣ ច្បាប់) ។ រូបថត ៤គុណ ៦ ៣ សន្លឹក ។ លិខិតធានាពីធានាគារ និងដើមទុន អប្បរមា ៤ លានរៀល
១ ច្បាប់ ដើម ។ កិច្ចសន្យាក្រុម
ហ៊ុនមានចុះហត្ថលេខាសហកម្មសិទ្ធិករទាំងអស់ ៣ ច្បាប់ ។ កម្រៃចុះបញ្ជីជាផ្លូវការ
៤២០០០០ រៀល ។ កម្រៃរដ្ឋបាលលុបឈ្មោះ ១២០០០០ រៀល ។
ជំហានទី៣៖
សហកម្មសិទ្ធិទាំងអស់ត្រូវទៅបង្ហាញខ្លួន
នៅក្រសួងពាណិជ្ជកម្ម ឬសាខាពា ណិជ្ជកម្ម
ដើម្បី ចុះហត្ថលេខាលើបែបបទ ដើម្បីចេញវិញ្ញាបនបត្របញ្ជីពាណិជ្ជកម្ម ។
ជំហានទី៤
វិញ្ញាបនបត្រត្រូវចេញជូន រយៈពេល ១០ ថ្ងៃ
នៅសាខា ពាណិេជ្ជកម្មខេត្ត ក្រុង ។
វិញ្ញបនបត្របណ្តោះអាសន្នចេ ញ ជូនរយៈពេល ៥ ថ្ងៃ នៅក្រសួងពាណិជ្ជកម្ម។ វិញ្ញបនបត្រមាន សុពលភាពតែ កំឡុងពេល ៣០ ថ្ងៃ ប៉ុណ្ណោះ ។
ជំហានទី៥
នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម
ត្រូវរៀបចំធ្វើត្រាជូន ក្រុមហ៊ុនទើបនឹងបង្កើតថ្មី នេះ ស្របតាមគំរូអនុមត័របស់ក្រសួងពាណិជ្ជលកម្ម ។
III. ការប្រតិបត្តិការនៃក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
១.ការបង់ភាគទុន
សហកម្មសិទ្ធិករទូទៅទាំអស់ បង់ភាគទុនជា សាច់ប្រាក់ ជាវត្ថុត្រូវវាយតំលៃ ជាសាច់ ប្រាក់ ជាសេវា (ជាចំណេះដឹង សកម្មភាពផ្សេងៗ
មិនមែនប្រើអំណាចទេ) ។ ទ្រព្យដែល សហកម្មសិទ្ធិករទូទៅទាំអស់ បានដាក់ជាទ្រព្យក្រុមហ៊ុន ។
ការវាយតំលៃជាសាច់ប្រាក់ មិនត្រូវ រាប់បញ្ចូលនូវភាគទុនជាចំណោះដឹង ជាសេវា និង
ជាសកម្មភាពឡើយ។ ដើមទុនត្រូវគណនា ជារូបិយវត្ថុជាតិ ។
២.ការទទួលប្រាក់ចំណេញ និងការខាតបង់
សហកម្មសិទ្ធិករទូទៅម្នាក់ៗ មានសិទ្ធិទទួលប្រាក់ចំណេញ និង
រួមចំនែកទទួលការសង ក្នុងការខាតបង់ ។ ការបែងចែង ក្នុងការទទួលប្រាក់ចំណេញ និង
ការទទួលខុសត្រូវក្នុងខាតបង់ សមាមាត្រគ្នា
លុះត្រាតែមានចែងក្នុងកិច្ចសន្យារបស់ក្រុមហ៊ុន ។ សហកម្មសិទ្ធិករទូទៅទាំអស់
រួមគ្នាដោយគ្មានកម្រិតទទួលខុសត្រូវក្នុងការខាតបង់ទ្រព្យសម្បត្តិក្រុមហ៊ុន ។
៣.ការទទួលខុសត្រូវ
សងការខូចខាតរបស់សហកម្មសិទ្ធិករ
សហកម្មសិទ្ធិករទូទៅម្នាក់ៗ
ត្រូវមានការទទួលខុសត្រូវនូវរាល់កំហុសឆ្គងរបស់ខ្លួន ។
បើការខូចខាតកើតឡើងដោយមានភាពស្មោះត្រង់ ដូចជាពេលចុះប្រតិបត្តិការការងារក្រុមហ៊ុន
មានសិទ្ធិទូទាត់ប្រាក់សំណងការខូចខាតឲ្យ ។
៤.ប្រាក់បៀវត្សរបស់សហកម្មសិទ្ធិករ
សហកម្មសិទ្ធិករទូទៅទាំអស់ំិនបានទទួលនូវប្រាបៀវត្សទេពិការធ្វើពាណិជ្ជកម្ម
ក្នុង ក្រុមហ៊ុនឡើយ ។
៥.សហកម្មសិទ្ធិករថ្មី
មុនចូលជាសហកម្មសិទ្ធិករថ្មីបាន លុះត្រាតែមានការយល់ព្រមពី សហកម្មសិទ្ធិករទូទៅ ទាំង អស់ជាមុនសិន ។
សហកម្មសិទ្ធិករម្នាក់អាចមានសិទ្ធិផ្ទេរផលប្រយៅជន៍របស់ខ្លួនទៅឲ្យ អ្នកទទួល បានដោយមិនបាច់មានការអនុញ្ញាត្តិពីសហកម្មសិទ្ធិករទូទៅទាំងអស់ទេ។
៦.ការអស់សិទ្ធិជាសហកម្មសិទ្ធិករទូទៅ
·
បានផ្ទេរផលប្រយោជន៍របស់ខ្លួន
·
ទទួលមរណៈភាព
·
ដាក់ក្រោមការពិនិត្យក្សយ័ធន
·
អនុវត្តសិទ្ធិដកខ្លួនចេញ
·
បណ្តេញចេញពីក្រុមហ៊ុន
·
សាលក្រមតុលាការឲ្យដកខ្លួនចេញ
IV.
ការរំលាយ និងការជំរះបញ្ជីក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក.មូលហេតុមានចែងក្នុងកិច្ចសន្យា
·
អាជីវកម្មត្រូវបានបញ្ចប់
·
គ្មានលទ្ធភាពធ្វើអាជីវកម្មបន្ត
·
តាមការព្រមព្រៀងរបស់កម្មសិទ្ធិករទាំងអស់
ខ.តុលាការ
·
មូលហេតុស្របច្បាប់
·
ធ្វើការជម្រះបញ្ជី
·
សហកម្មសិទ្ធិករទូទៅមិនអាចបន្តត្រូវជំនួសដោយសហកម្មសិទ្ធិករផ្សេងរយៈពេល១២០
ថ្ងៃ ។
______________
No comments:
Post a Comment