Thursday, April 6, 2017

មេរៀនទី ២. មន្រ្តីនគរបាលយុត្តិធ៌ម

        -នគរបាលយុត្តិធ៌ម ជាជំនួយការរបស់អំណាចតុលាការ (ម.៥៦.ក្រ.នី.ព្រ) ។
          -មន្ត្រីនគរបាលយុត្តិធ៌ម មានភារកិច្ច ត្រួតពិនិត្យ បទឧក្រឹដ្ឋ បទមជ្ឈិម និង បទលហុ កំណត់អត្តសញ្ញាណ និង ចាប់ជន ល្មើស ព្រមទាំងប្រមូលភស្តុតាង ។
          -មន្រ្តីនគរបាលយុត្តិធ៌ម និង ភ្នាក់ងារនគរបាលយុត្តិធ៌ម គឺ ព្រះរាជអាជ្ញា ជាអ្នកសម្របសម្រួល ក្នុងដែនសមត្ថកិច្ច របស់ ខ្លួន ។
          -មន្រ្តីនគរបាលយុត្តិធ៌ម ត្រូវស្ថិតនៅក្រោមអំណាច​ ចៅក្រមស៊ើបសួរ ក្នុងការអនុវត្ត ដីការចាត់ឲស៊ើបសួរជំនួស (ម.៥៨.ក្រ.នី.ព្រ)
          -មន្រ្តីនគរបាលយុត្តិធ៌ម ត្រូវស្ថិតនៅក្រោម ការឃ្លាំមើល និង ការត្រូតពិនិត្យ និង ដាក់ពិន័យ ដោយ អគ្គព្រះរាជ អាជ្ញាអមសាលាឧទ្ធណ៍ (ម.៥៩.ក្រ.នី.ព្រ)
១.សមាសភាពនគរបាលយុត្តិធ៌ម
          -មន្រ្តីនគរបាលយុត្តិធ៌ម ភ្នាក់ងារនគរបាលយុត្តិធ៌ម  មន្ត្រីរាជការ និង ភ្នាក់ងារសាធាររណៈដទៃទៀត ដែលច្បាប់ ដោយឡែកប្រគល់អំណាចឲ ក្នុសដែនសមត្ថកិច្ចរបស់ខ្លួន។
          -សមាសភាពមន្រ្តីនគរបាលយុត្តិធ៌មទាំងនោះ ដឹកនាំ និង សម្របសម្រួលការងារ ដោយព្រះរាជអាជ្ញា កាលណា មន្ត្រីទាំង នោះបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធ៌ម ។
          -សមាសភាពមន្រ្តីនគរបាលយុត្តិធ៌មទាំងនោះ ស្ថិតនៅក្រោមការ ឃ្លាំមើល  ការត្រួតពិនិត្យរបស់
អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធណ៍
២.ការដាក់វិន័យលើនគរបាលយុត្តិធ៌ម (ម.៥៩ និង ៦៤ .ក្រ.នី.ព្រ)
          -មន្រ្តីនគរបាលយុត្តិធ៌ម ត្រូវបានដាក់វិន័យ ដោយ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធណ៍ បន្ទាប់ពីមានការ
រាយការណ៍ ពីព្រះរាជអាជ្ញា ឬ ចៅក្រមស៊ើបសួរ  ទៅ អគ្គព្រះរាជអាជ្ញា បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍នេះរួចមក អគ្គព្រះរាជអាជ្ញា ត្រូវប្រកាសជូនដំណឹង ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ឬ ក្រសួងការពារជាតិ  ។
         
៣.សេចក្តីសម្រេចដាក់វិន័យលើនគរបាលយុត្តិធ៌ម
          មន្រ្តីនគរបាលយុត្តិធ៌ម ត្រូវបានដាក់វិន័យដោយផ្ទាល់ពី អគ្គព្រះរាជអាជ្ញា ក្នុងករណីមានកំហុសធ្ងន់ធ្ងរ ក្រោយពី
ធ្វើការសង្កេតលើមន្ត្រីរូបនោះ ដូចតទៅ៖
          -នគរបាលយុត្តិធ៌ម ត្រូវបានដាក់វិន័យ មិនឲបំពេញមុខងារ ជានគរបាលយុត្តិធ៌ម រយៈពេល ៥ ឆ្នាំ យ៉ាងច្រើន បំផុត
          -នគរបាលយុត្តិធ៌ម ត្រូវបាន ហាមឃាត់ មិនបំពេញ មុខងារជាមន្ត្រីនគរបាលយុត្តិធ៌ម ជាស្ថាពរ
          សេចក្តីសម្រចនេះត្រូវជូនដំណឹង៖
          -ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬ ក្រសួងការពារជាតិ
៤.រយៈពេលនៃការប្តឹង និងការសម្រេចរបស់រដ្ឋមន្ត្រីយុត្តិធ៌ម
          -សាម៉ីខ្លួន (នគរបាលយុត្តិធ៌ម) មានសិទ្ធិប្តឹង តវ៉ាទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ក្នុងកំឡុងពេល ១៥ ថ្ងៃ គិតចាប់ពី ថ្ងៃទទួលដំណឹង
          -រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ត្រូវសម្រេចឲបានតែក្នុង កំឡុងពេល ខែ គិតចាប់ពីថ្ងៃទទួលពាក្យប្តឹង ។
          -នគរបាលយុត្តិធ៌ម មិនអាចប្តឹងជំទាស់ នឹង រដ្ឋមន្ត្រីក្រសួងយុត្តធ៌ម បន្តទៀតបានឡើយ (បិទផ្លូវតវ៉ា)
៥.គុណសម្បតិ្តរបស់នគរបាលយុត្តិធ៌ម (ម.៦០.ក្រ.នី.ព្រ)
        គុណសម្បតិ្តរបស់នគរបាលយុត្តិធ៌ម ទទួលតាមពីររបៀប៖
          -តាមការប្រលងយកសញ្ញាបត្រ័ជាន់ខ្ពស់ខាងនគរបាលយុត្តិធ៌ម  និង
          -តាមមុខងារ និង តាមឋានន្តរសក្តិរបស់ មន្ត្រីនគរបាលយុត្តិធ៌ម
          នគរបាលយុត្តិធ៌មៗ ត្រូវស្បថនៅមុខសាលាឧទ្ធណ៍ (ម.៦៣.ក្រ.នី.ព្រ)
          -ឧ.ស្នងការនគរបាលខេត្ត រាជធានី អធិការស្រុក ខណ្ឌ ក្រុង ។
          មន្ត្រីនគរបាលយុត្តិធ៌ម ជា ប្រធាន និង អនុប្រធាន  និង មន្ត្រីនៃ អង្គភាពប្រឆាំង អំពើពុករលួយ ដែលទទួលបាននីតិសម្បទាជា មន្ត្រីនគរ បាលយុត្តិធ៌ម(ម.២២ នៃច្បាប់ស្តីពីការប្េឆាំងអំពើពុករលួយ)។
          មន្ត្រីនគរបាលយុត្តិធ៌ម ដែលជា មន្រ្តីរដ្ឋបាលព្រៃឈើ (មាត្រា ៧៦ នៃច្បាប់ព្រៃឈើ) មានភារកិច្ចស៊ើបអង្កេត
          -បទល្មើសព្រៃឈើ  និង

          -ចងក្រងសំនុំរឿង បញ្ជូនទៅតុលាការ

No comments:

Post a Comment