Thursday, April 6, 2017

មេរៀនទី ៣. ភស្តុតាងក្នុងរឿងក្តីព្រហ្មទណ្ឌ


១.បន្ទុកនៃភស្តុតាង
          -ការកំណត់ពីបន្ទុកនៃភស្តុតាង ជាគោលការណ៍សច្ចធារណ៍នៃនិរទោស មានចែងក្នុងរដ្ឋធម្មនុញ្ញ កម្ពុជា (មាត្រា ៣៨) និង លិខិតតុបករណ៍អន្តរជាតិ ។
          -គោលការណ៍សច្ចធារណ៍នៃនិរទោសនាំមកនូវផលវិបាក ដើម្បីកំណត់ថាជនជាប់ចោទមានពិរុទ្ធភាព គ្រប់គ្រាន់ អ្នកចោទប្រកាន់ត្រូវរកភស្តុតាងដាក់បន្ទុកទៅលើជនជាប់ចោទឲបានធួនល្មម ។
          -តំណាងអយ្យការត្រូវរកភស្តុតាងពីធាតុផ្សំទាំងបីៈ ធាតុផ្សំនីត្យានុកូល ធាតុផ្សំសត្យានុម័ត និង ធាតុផ្សំអត្តនោម័ត
រីឯដើមបណ្តឹងរដ្ឋប្បវេណីក៏ត្រូវរកភស្តុតាងមកបង្ហាញឲឃើញ ពីព្យសនកម្មដែលខ្លួនទទួលរង ដើម្បីអាចទទួលបាន សំណងការខូចខាតទាំងនោះ ។
          -ទាញចេញពីគោលការណ៍សន្មតទុកជាមុនថា ជនជាប់ចោទ ជាជនគ្មានទោស ដរាបណាមិនទាន់មានសាលក្រម ស្ថាពរសម្រេចផ្តន្ទាទោសទេ ។
          -ជនជាប់ចោទ ឬ មេធាវីរបស់ជនជាប់ចោទ ក៏ដោរតួនាទីសំខាន់ណាស់ដែរ ក្នុងការរកភស្តុតាងមកដោះបន្ទុក ដែលតំណាងអយ្យការបានរកឃើញ ដូចជាកង្វះធាតុផ្សំ បញ្ជាក់ពីអំពើយុត្តិកម្ម (ការពារខ្លួនស្របច្បាប់) ។
          *សង្ខេបបន្ថែមៈ
          តំណាងអយ្យការស្វែងរកភស្តុតាង (ធាតុផ្សំនីត្យានុកូល ធាតុផ្សំសត្យានុម័ត និង ធាតុផ្សំអត្តនោម័ត) ដើម្បីដាក់ បន្ទុក ជនជាប់ចោទ ឬ មេធាវី ជាអ្នកស្វែងរកភស្តុតាងដោះបន្ទុកពីអយ្យការ ដូចជាកង្វះធាតុផ្សំ បញ្ជាក់ពីអំពើយុត្តិកម្ម (ការពារខ្លួនស្របច្បាប់)
២.មធ្យោបាយបង្ហាញភស្តុតាង
-រាល់ភស្តុតាងដែលបង្ហាញពុំមានតម្លៃធ្ងន់ ឬ ស្រាលទេ ច្បាប់បានផ្តល់ឲចៅក្រមជាអ្នកសម្រេច ដោយផ្អែកលើ ជំនឿពិតប្រកដ របស់ចៅក្រម (ម.៣២១.ក្រ.នី.ព្រ)
-ការផ្តល់ភស្តុតាក្នុងរឿងព្រហ្មទណ្ឌអាចជូនបានដោយសេរី លើកលែងតែច្បាប់ចែងផ្ទុយ ។
-ចៅក្រមមិនអាចធ្វើការសម្រេចសេចក្តីបានឡើង បើគ្រាន់តែដឹងលឺដោយផ្ទាល់ខ្លួន មិនមានក្នុងសំនុំរឿងនោះ ។
-ចម្លើយដែលទទួលក្រោមការបង្ខិតបង្ខំខាងរូបកាយ ឬផ្លូវចិត្ត គ្មានតម្លៃជាភស្តុតាងទេ (ម.៣២១-៣.ក្រ.នី.ព្រ)
-មធ្យោបាយបង្ហាញភស្តុតាងៈ សក្ខីភាព ការសារភាព និងការពិនិត្យគ្រប់មុខសញ្ញា ។
៣.សក្ខីភាព
          -សាក្សីគឹជាជនដែលនិយាយអ្វីដែលខ្លួនបានឃើញ ឬ បានលឺដោយផ្ទាល់ខ្លួន ។ ។
          -មនុស្សដែលអាចធ្វើជា សាក្សីបាន គឺ មនុស្សទូទៅ និង នគរបាលយុត្តិធ៌ម ផងដែរ ។
          -ចៅក្រមស៊ើបសួរ អាចស្តាប់ចម្លើយបុគ្គលគ្រប់រូប ដែលជាសាក្សី ជាចម្លើយប្រយោជន៍ជាកាពិត ។
          -ចៅក្រម ព្រះរាជអាជ្ញា និង មន្រ្តីនគរបាលយុត្តិធ៌ម ជាអ្នកស្វែងរកសាក្សី ដោយប្រើគ្រប់វិធីសាស្រ្ត ច្បាប់អនុញ្ញាត
          -តុលាការជាអ្នកកោះហៅ សាក្សីឲបង្ហាញខ្លួន ។         
          -សាក្សី មានកាតពកិច្ចបង្ហាញខ្លួន តាមការកោះហៅរបស់តុលាការ ។
          -ចៅក្រមស៊ើបសួរ ជាអ្នកចេញ បញ្ជាឲសាក្សីចូលមកបង្ហាញខ្លួន  តែបើសាក្សីរឹងរូស ចៅក្រមស៊ើបសួរសុំឲ        កំលាំងសាធារណៈ បង្ខំឲចូលខ្លួន (ម.១៥៣.ក្រ.នី.ព្រ)
          -សាក្សីត្រូវស្បថតាមជំនឿសាសនា មុនឆ្លើយ (ម.១៥៤.ក្រ.នី.ព្រ)
          ប៉ុន្តែសាក្សីខ្លះច្បាប់បានអនុញ្ញាតឲរួចផុតពីការស្បថ (ម.១៥៦.ក្រ.នី.ព្រ)
                   ១.ឳពុកម្តាយ និង បុព្វជនគ្រប់រូបរបស់ជនត្រូវចោទ ។
                   ២.កូនប្រុស កូនស្រី និង បច្ឆាជនគ្រប់រូបផ្សេថទៀតរបស់ជនត្រូវចោទ ។
                   ៣.បងប្អូន ប្រុស ស្រី របស់ជនត្រូវចោទ ។
                   ៤. បងប្អូន ថ្លៃប្រុស ស្រី បស់ជនត្រូវចោទ ។
                   ៥.ប្តី ឬ ប្រពន្ធរបស់ជនត្រូវចោទ ទោះបីជាបានលែងលះគ្នាហើយក៏ដោយ ។
                   ៦. កុមារអាយុតិចជាង ១៤ ឆ្នាំ ។
          -សាក្សីត្រូវ ទទួលខុសត្រូវចម្លើយចំពោះមុខច្បាប់ ។
          សាក្សីណា ដែលផ្តល់សក្ខីកម្ម ក្លែងក្លាយ ឬ កុហក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ    និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល   (តាមច្បាប់ព្រហ្មទណ្ឌ មាត្រា ៥៤៥ )
          -សាក្សី ដែលភូតកុហកអាចរួចផុតពីទោស បើសិនជាសាក្សីនេះ ប្រែក្រឡាស់ដោយឯកឯងនូវសក្ខីកម្មរបស់ខ្លួន           និយាយតែការពិត មុនសេចក្តីសម្រេចបញ្ចប់នីតិវិធី ស៊ើបសួរ ឬ ជំនុំជម្រះ។
          សាក្សីត្រូវឆ្លើយមុខ អយ្យការ ឬ ចៅក្រមស៊ើបសួរ ឬ មុខតុលាការព្រហ្មទណ្ឌ បើដីការកោះហៅឲចូលខ្លួនមិន   ព្រមចូលទេ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ១លានរៀល     (ម.៥៣៨.ក្រ.នី.ព្រ) ។
          សាក្សី ពេលស្គាល់ ចារី សហចារី អ្នកសមគំនិត អ្នកផ្តើមគំនិតក្នុងបទ ឧក្រឹដ្ឋ ឬ បទមជ្ឈិម ហើយប្រកែកមិន     ព្រមឆ្លើយនឹងសំនួរដែលចៅក្រមបានសួរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ ពី       ១សែនរៀល ទៅ ២ លានរៀល (ម.៥៣៧.ក្រ.នី.ព្រ)
          បុគ្គលដែលមានភស្តុតាងបង្ហាញឲឃើញភាពស្លូតត្រង់ របស់ជនជាប់ចោទ ឬ ជនត្រូវចោទ ពិរុទ្ធជន ឬ ទណ្ឌិត           មិន ព្រមផ្តល់ភស្តុតាងនៃភាពគ្មានទោស ដល់តុលាការ ឬ អាជ្ញាធម៌ផ្សេងៗ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ឆ្នាំ           ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ ពី ២ លានរៀល ទៅ ៦ លានរៀល (ម.៥៣៩.ក្រ.នី.ព្រ)
          លើកលែតែជននោះជាៈ
                   ១.ចារី សហចារី អ្នកសមគំនិត ឬ អ្នកសមគំនិតនៃបទល្មើសដែលចោទប្រកាន់ ។
                   ២.បុព្វញ្ញាតិ និង បច្ឆាញ្ញាតិ បងប្អូនប្រុស ស្រីរបស់របស់ចារី សហចារី អ្នកសមគំនិត ឬ អ្នកផ្តើមគំនិត ។
                   ៣.សហពន្ធ័របស់ចារី សហចារី អ្នកផ្តើមគំនិត ឬ អ្នកសមគំនិត ។
                   ៤.បុគ្គលដែលត្រូវរក្សាអាថ៌កំបាំងខាងវិជ្ជាជីវៈ ។
          អំពើស៊ីសំណូក និង អំពើសូកប៉ាន់សាក្សី ដែលធ្វើឲសាក្សី ផ្តល់សក្ខីកម្មកុហក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥           ឆ្នាំ ទៅ ១០ ឆ្នាំ (ម.៥៤៧ និង ៥៤៨ ក្រ.ព្រ)
          ចារី ដែលបានសម្លុត ញុំាងឲសាក្សី កុំឆ្លើយ ដោយផ្ទាល់មាត់ ឬ ដោយលាយលក្ខណ៍អក្សរ  នូវសក្ខីកម្មភូតកុហក  គឺជាបទសម្លុតសាក្សី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង ពិន័យជាប្រាក់ ពី ៤ លានរៀល ទៅ ១០ លាន រៀល (ម.៥៤៦. ក្រ.ព្រ)
          ការផ្សព្វផ្សាយ នូវសក្ខីកម្មរបស់សាក្សី មានគោលបំណង គាបសង្កត់លើសាក្សី មុនសេចក្តីសម្រេចរបស់ តុលាការ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និង ពីន័យជាប្រាក់ពី ១ ម៉ឺនរៀល ទៅ ១ សែនរៀល (ម.៥៤៩.ក្រ.ព្រ)
៣.ការសារភាព
          -ការសារភាព ជាប្រភេទមួយនៃភស្តុតាង ដូចភស្តុតាងដទៃទៀតដែរ (ម.៣២១-៤.ក្រ.នី.ព្រ)
          -ការសារភាពមិនបានឲតម្លៃនោះទេ (ម.៣២១.ក្រ.នី.ព្រ)
          -សារភាពដែលជាចម្លើយក្រោម ការបង្ខិតបង្ខំខាងរូបកាយ ខាងផ្លូវចិត្ត គ្មានតម្លៃជាភស្តុតាងទេ
          -ជនសង្ស័យ ត្រូវបានសួរចម្លើយដោយ នគរបាលយុត្តិធ៌ម និងមានសមត្ថកិច្ច និងកត់ត្រាក្នុងកំណត់ហេតុ ។
៤.ការពិនិត្យគ្រប់មុខសញ្ញា
          -ដើម្បីផ្តន្ទាទោស ឬ​មិនផ្តន្ទាទោស ចៅក្រម ត្រូវស្វែងរកការពិត ក្នុង សំនុំរឿង ។
          -ចៅក្រមស៊ើបសួរ ចៅក្រមជំនុំជម្រះ ត្រូវពិនិត្យលើកំណត់ហេតុ មន្រ្តីនគរបាលយុត្តិធ៌ម កោសលវិច័យរបស់អ្នក ជំនាញ ឬ វត្ថុតាងនានា បានមកពី មន្ត្រីនគរបាល ប្រគល់ឲ ។
          -ចៅក្រមស៊ើបសួរ ត្រូវចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីពិនិត្យការពិតជាក់ស្តែង ។
          -ការពិនិត្យលើគ្រប់មុខសញ្ញា ឈានទៅរកការសន្និដ្ឋាន លើអង្គហេតុយ៉ាងពិតប្រាកដ ដែលអាចត្រូវគ្នា ជាមួយចម្លើ យរបស់ សាក្សី ជនរងគ្រោះ ជនជាប់ចោទ
          -(មាត្រា ៣២១ ក្រ.នី.ព្រ) ចៅក្រម ជាអ្នកថ្លឹងថ្លែងដោយឥស្សរចិត្តរបស់ខ្លួន ។
          -រាល់ការបង្ហាញ ភស្តុតាង សុទ្ធតែមានតម្លៃ ដូចៗគ្នា វាជាធាតុផ្សំសម្រាប់ ចៅក្រម ពង្រីកជំនឿទុកចិត្ត ដើម្បីកាត់ ក្តី ។
          -រាល់ភស្តុតាង ដែលទទួលបាន ត្រូវយកមកវែកញែក ដោយភាគីរឿងក្តី ដើម្បីឲឃើញពីភាព គួរទុកចិត្តបាន ឬ មិនគួរទុកចិត្តបាន នៃ ភស្តុតាងមួយចំនួន ។

          -(មាត្រា ១១០ និង ១១៨.ក្រ.នី.ព្រ) បានបញ្ជាក់ថា​៖ រាល់កំណត់ហេតុរបស់ មន្រ្តីនគរបាលយុត្តិធ៌ម ត្រូវទុកជា បន្ទាល់ (ឯកសារដើម)  រហូតមានភស្តុតាង ផ្ទុយ ដែលអាចជូនមកចៅក្រមបានដោយសេរី គ្រប់មធ្យោបាយ ត្រឹមត្រូវតាម ច្បាប់ ។

No comments:

Post a Comment