ការវិនិយោគទុន
តាមន័យសេដ្ឋកិច្ច៖
វិនិយោគគឺជាការធ្វើប្រតិបត្តិការដើម្បីបង្កើតមូលធន មានដូចជាទ្រព្យ
ក្នុងការរក្សាស្ថេរភាព សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់ ។
ការវិនិយោគនេះមានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ ។ តាមន័យនេះ
ការវិនិយោគមានដូចតទៅ៖
·
ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ
ការិយាល័យតំណាង និងសាខា ។
·
ការទិញសហគ្រាសដែលមានរួចជាស្រេច
·
ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
·
ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប
តាមន័យគតិយុត្ត៖
វិនិយោគជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត
ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។
វាអាចជាការនង្កើតឡើងតាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុនសម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច
ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ
។
តាមច្បាប់អន្តរជាតិ៖
ការវិនិយោគទុនគឺជាការជាប់កិច្ចសន្យារវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ
លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់
និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា ។
វិនិយោគទុនមានសារៈសំខាន់ដូចតទៅ៖
ការវិនិយោគទុនមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍
សេដ្ឋកិច្ចជាតិនៃប្រទេសមួយដែលកំពុងមានការអភិវឌ្ឈន៍ ក៏ដូចជាប្រទេសអភិវឌ្ឈន៍ដែរ ។
ក្នុងវិស័យឯកជនត្រូវបានចាត់ទុកលើការវិនិយោគយ៉ាងសំខាន់ជាមួយវិស័យសាធារណៈក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ
ក្នុងគោលបំណងលើកស្ទួយដល់សេដ្ឋកិច្ចជាតិឲ្យបានរីកចំរើនជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត
សារៈសំខាន់នេះបានជួយ ផ្តល់ការងារដល់ពលរដ្ឋខ្មែរគ្រប់រូប និងជួយលើកតម្កើនជីវភាពពលរដ្ឋក្រីក្រ
ដើម្បីឲ្យមានជីវភាពថ្កុំថ្កើនដូចអរ្យប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន
ដូចជាប្រទេស សឹង្ហបូរី ជាដើម ។
២.ចូរនិយាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគ?
រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយយ៉ាងសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគទុនពីបរទេស
ពិសេសផ្តោតទៅលើវិស័យឹឯកជន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចជាតិ
និងលទ្ធិប្រជាធិបតេយ្យ
ដែលបានចាកឬសយ៉ាងជ្រៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជារហូតដល់អនាគតកាល។
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍ដែលត្រូវការជាចម្បង គឺការវិនិយោគទុនក្នុងវិស័យឯកជនពីបរទេស
ក្នុងគោលបំណងបង្កើននូវថវិការជាតិ ជៀសវាងការសុំជំនួសពីបរទេស ។ ដោយយល់ឃើញថា
ការវិនិយោគទុនជាសេដ្ឋកិច្ចដ៏សំខាន់
រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់តម្រូវទៅតាមសេចក្តីត្រូវការរបស់វិនិយោគិន
ទាំងក្នុង និងក្រៅប្រទេស ដើម្បីទាក់ទាញ និងការពារវិនិយោគិននៅកម្ពុជា
ឲ្យកាន់តែមានសន្ទុះច្រើនឡើងជាងពេលមុន ។ ការធ្វើកម្រែទម្រង់នេះ
ស្របតាមច្បាប់ស្តីពីវិនិយោគឆ្នាំ ១៩៩៤ បានបង្កើតក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC ) ដែលជាស្ថាប៍នមួយយ៉ាងសំខាន់បំផុតសម្រាប់អ្នកវិនិយោគងាយស្រួល
ទំនាក់ទំនងធ្វើការវិនិយោគនៅកម្ពុជា ហៅថា ច្រកចេញចូលតែមួយ ។
(តាមរយៈច្បាប់វិនិយោគឆ្នាំ១៩៩៤) រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកក្របខ័ណ្ឌគតិយុត្តិ
បានផ្តល់ប្រតិកម្មដូចគ្នា រវាងវិនិយោគិនបរទេស និង ពលរដ្ឋខ្មែរ
លើកលែងតែប្រតិកម្មលើកម្មសិទ្ធិដីធ្លី ។ វាជាកិច្ចការពារគតិយុត្ត និង
វេធិការពិគ្រោះយោបល់រវាងរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន ។
៣.ចូរនិយាយត្រួសៗពីការអភិវឌ្ឈន៍នៃក្របខ័ណ្ឌគតិយុត្តជាតិ
និងអន្តរជាតិពាក់ព័ន្ធនឹងការវិនិយោគ?
ក្របខ័ណ្ឌគតិយុត្តជាតិ
និង អន្តរជាតិពាក់ព័ន្ធនឹងការវិនិយោគមានដូចតទៅ៖
តាមច្បាប់ជាតិ៖ ច្បាប់ស្តីពីវិនិយោគ
ឆ្នាំ ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី វិនិយោគ ឆ្នាំ ២០០៣
មិនមានការកំណត់និយមន័យបានច្បាស់លាស់ទេ
មានប្រើពាក្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺជាគម្រោគវិនិយោគ
ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ។
តាមការកំណត់នៃខ្លឹមសារនៃច្បាប់អាចកំណត់និយមន័យថា ៖
វិនិយោគជាប្រតិបត្តិការមួយដែលធ្វើឡើងដោយប្រើប្រាស់ដើមទុន ដើម្បីអនុវត្តគម្រោងមួយ
ឬច្រើន ជាលក្ខណៈសេដ្ឋកិច្ច ដែលគម្រោងនេះអាចផ្តល់ឲ្យអ្នកបោះទុនទទួលបាននូវការចំណេញ ឬ
ខាត ។
តាមច្បាប់អន្តរជាតិ៖
វិនិយោគសំដៅលើទ្រព្យសម្បត្តិដែលបានដាក់សម្រាប់វិនិយោគ
ដោយជនជាតិនៃភាគីជាប់កិច្ចសន្យាមួយលើទឹកដី នៃភាគីជាប់កិច្ចសន្យាម្ខាងទៀត
និងទទួលស្គាល់ទៅតាមច្បាប់ និងបញ្ញាត្តិនានារបស់ភាគីចុះកិច្ចសន្យាដោយរាប់បញ្ចូល ៖
·
ចលនទ្រព្យ និង អចលនទ្រព្យ
ការដាក់បញ្ចាំដើម្បីធានាប្តាក់ខ្ចី
·
សិទ្ធិជាភាគហ៊ុន ប័ណ្ណធានា
ឬផលប្រយោជន៍ផ្សេងៗ
·
កម្មសិទ្ធិបញ្ញា
ក្បួនបច្ចេកទេស ជំនួញ ស្នាដាំយល់ដឹង
·
សម្បទានធុរកិច្ច
មានតម្លៃសេដ្ឋកិច្ចទទួលស្គាល់ដោយច្បាប់ ឬតាមកិច្ចសន្យាទាក់ទងនឹងវិនិយោគ ។
នៅក្នុងក្របខ័ណ្ឌាមាហរណកម្មអាស៊ាន
ក្នុងគោលបំណងបង្កើតសហគមន៍សេដ្ឋកិច្ច ពិសេសទាក់ទាញអ្នកវិនិយោគ និងជំរុញអ្នកវិនិយោគ
ប្រកបដោយសន្តិសុខ តម្លាភាព
ឲ្យមានលក្ខណៈប្រកួតប្រជែងក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន ។
ដូច្នោះយើញឃើញថា
ក្នុងក្របខ័ណ្ឌគតិយុត្តជាតិ និង ក្នុងក្របខ័ណ្ឌគតិយុត្តអន្តរជាតិ
ត្រូវតែយកមកអនុវត្តក្នុងសមាជិកអាស៊ាន ដើម្បីឲ្យមានតម្លាភាព
និងសន្តិសុខសង្គមបានប្រសើ ព្រមទាំងមានការធានាលើសន្តិសុខ
និងស្ថេរភាពនយោបាលសម្រាប់អ្នកវិនិយោគទុនគ្រប់ៗរូប ។
៤.ចូរពន្យល់ពីនីតិវិធីនៃការចាប់ផ្តើមបង្កើតគម្រោងវិនិយោគ?
ដើម្បីបង្កើតគម្រោងវិនិយោគចាំបាច់ត្រូវតែប្រកាសអំពីគម្រោងវិនិយោគ
ដល់ អាជ្ជាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានដឹងជាមុនផងដែរ ដើម្បីធ្វើការពិនិត្យ
និងផ្ទៀងផ្ទាត់លើគម្រោងវិនិយោគនោះឲ្យបានត្រឹមត្រូវ
ថាតើតំបន់វិនិយោគនោះមានការអនុញ្ញាត្តិ ឲ្យវិនិយោគឬមិនអនុញ្ញាត្តិនៅលើដែនដីកាន់កាប់របស់ខ្លួន។
ដើម្បីអាចបង្កើតគម្រោងវិនិយោគបានត្រូវអនុវត្តវិធាន វិធានទូទៅ(ក) វិធានពិសេស(ខ)
និងបែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន (គ) ។
ក.វិធានទូទៅ
ជាទូទៅដើម្បីបង្កើត និងចុះបញ្ជីវិនិយោគ ត្រូវអនុវត្តតាមគោលការណ៍
អនុញ្ញាត និង ប្រកាសជាមុន ។
អ្នកស្នើសុំត្រូវធ្វើការសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
ក្នុងគោលបំណងបង្កើតឲ្យមាននីតិបុគ្គលជាមុនសិន តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម
និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។
វិនិយោគិនត្រូវរងចាំការចេញអជ្ញាប័ណ្ណដើម្បីស្របតាមគតិយិត្តបានត្រឹមត្រូវ
។ វិធានទូទៅនេះអនុវត្តចំពោះការវិនិយោគដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
ខ.វិធានពិសេស
វិធាននេះសម្រាប់អនុញ្ញាតទៅលើគម្រោងវិនិយោគទុនណាដែលមានលក្ខណៈសម្បត្តគ្រប់គ្រាន់
ដែលអាចចុះបញ្ជី លើគម្រោងវិនិយោគបានតាមរយៈច្រកចេញចូលតែមួយ
នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត សម្រេចចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនវិនិយោគចាប់ពី
២ លាន ដុល្លាអាមេរិក ចុះក្រោម បានត្រឹមត្រូវតាមច្បាប់វិនិយោគឆ្នាំ ១៩៩៤ ។
ចំពោះគម្រោងវិនិយោគណាដែលមានលក្ខណៈសម្បត្តិដូចខាងក្រោមត្រូវសុំយោបល់ពីគណៈរដ្ឋមន្ត្រី
៖
·
ទំហំទុនវិនិយោគសរុបចាប់ពី ៥០
លានដុល្លាអាមេរិកឡើងទៅ
·
មានវេទយិតភាពខាងនយោបាយ
·
ការធ្វើអាជីវកម្មរ៉ែ និងធនធានធម្មជាតិ
·
អាជិវកម្មដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន
·
គម្រោងយុទ្ធសាស្រ្តរយៈពេលវែង
·
គម្រោងសម្បទាននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ
គ.បែបបទនៃការប្រកាសសុំ
និងការសម្រេចជាមុន
ការដាក់ពាក្យសុំ
និងការបង់ថ្លៃត្រូវអនុវត្តតាមគំរូ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យស្តីវិសោធនកម្មច្បាប់ស្តីពីវិនិយោគ និងត្រូវបង់ថ្លៃចុះបញ្ជី និងសេវាចំនួន ៧ លានរៀល
ត្រូវបញ្ជាក់ពីសកម្មភាពអនុវត្តគម្រោងវិនិយោគ ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញ
និងការស្នើសុំលើកទឹកចិត្តផងដែរ ។
ការពិនិត្យ
និងសម្រេចលើគម្រោង ៖
·
អំឡុងពេល ៣ ថ្ងៃ បន្ទាប់ពីទទួលបានសំណើរ
ពីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ អនុគណៈកម្មាធិការ ខេត្ត
ក្រុងត្រូវសម្រេចចុះបញ្ជី ពន្យាពេលចុះបញ្ជី ឬបដិសេធ។
ត្រូវមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំចុះបញ្ជី បើមានការកែសម្រួលនូវព៌តមានផ្សេងៗ
។
·
រយៈពេល ២៨ ថ្ងៃ ត្រូវចេញជូនវិញ្ញាបនបត្រចុះបញ្ជី
ដល់ម្ចាស់អ្នកស្នើសុំ ។
ការដកហូត ឬការលុបចោលវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ៖
·
ការដកហូត
o ករណីមានការទទួលវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ
មានឯកសារក្លែងបន្លំ ឬមិនត្រឹមត្រូន
o បន្ទាប់ពីទទួលបានវិញ្ញាបនបត្ររយៈពេល
៦ ខែ មិនបានធ្វើសកម្មភាព ។
·
ការលុបចោលៈ
o អ្នកវិនិយោគអាចបញ្ឈប់សកម្មភាពវិនិយោគរបស់ខ្លួនមានពីរករណី៖
§ តាមផ្លួវតុលាការ
§ ឬ
ក្រៅផ្លូវតុលាការ
§ ដោយសារមានការខាតបង់ទុន
§ ការអនុវត្តសកម្មភាពវិនិយោគរបស់ខ្លួនមានភាពមិនត្រឹមត្រូវតាមផ្លូវច្បាប់
៥.ចូរពន្យល់ពីការកែប្រែផ្សេងៗនៃគម្រោងវិនិយោគក្នុងពេលប្រតិបត្តិការវិនិយោគ?
ក្នុងពេលប្រតិបត្តិការវិនិយោគរយៈពេលវែង
និង រយៈពេលខ្លី
ក្នុងកំឡុងពេលវិនិយោគនេះអ្នកវិនិយោគអាចធ្វើការកែប្រែគម្រោងវិនោយោគបាន(ក) និង
បញ្ជប់សកម្មភាពវិនិយោគរបស់ខ្លួនបាន (ខ) ។
ក.ការកែប្រែគម្រោងវិនិយោគ៖
សំដៅដល់ការផ្លាស់ប្តូរមួយចំនួន ដូចជា
អាស័យដ្ឋាន ទីស្នាក់ការ ទីតាំងអាជីវកម្ម នាមករណ៍ ភាគហ៊ុន ជាដើម ។
ដើម្បីធ្វើការកែប្រែនេះឲ្យមានប្រសិទ្ធិភាព
ជាគោលករណ៍អ្នកស្នើសុំត្រូវដាក់ពាក្យសុំទៅ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ឬ
អនុគណៈកម្មាធិការរាជធានី ខេត្ត រងចាំការចេញសេចក្តីសម្រេចក្នុងរយៈពេលមួយកំណត់។ បានជាមានការកែប្រែនេះឡើងបណ្តាលមកពី
ករណីដូចខាងក្រោម៖
·
ការទិញវិនិយោគ
·
ការរំលាយបញ្ចូលគ្នា
ក១.ការទិញវិនិយោគ
ដោយយោងតាមច្បាប់ស្តីពីវិនិយោគ
មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគ
ព្រោះច្បាប់បានហាមឃាត់ក្នុងការលក់
ឬ ផ្ទេរវិនិយោគឡើយ ។
ប៉ុន្តែច្បាប់នេះត្រូវបានលុបចោលដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ
ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់
ឬរំលាយចូលគ្នាកាលណាគម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
អ្នកទិញជាបុគ្គលមិនបានចុះបញ្ជី
អ្នកសុំទិញត្រូវដាក់ពាក្យទៅ
(CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី
និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី
ខេត្ត ត្រូវធ្វើការត្រួតពិនិត្យ ព្រម ឬ មិនព្រម
និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល ១០
ថ្ថៃបន្ទាប់ពីទទួលពាក្យស្នើសុំ ។
អ្នកទិញជាបុគ្គលបានចុះបញ្ជី
ត្រូវអនុវត្តដូចនីតិវិធី
អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។
ក២.ការរំលាយបញ្ចូលគ្នា
ប្រសិនបើមានការព្រមព្រៀងគ្នារវាង
អ្នកវិនិយោគពីរ ឬ
ច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួនតាមការព្រមព្រៀង
បង្កើតទៅជានីតិបុគ្គលថ្មីដែលបានទទួលការលើកទឹកចិត្ត និង ការការពារ
ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
·
ដាក់ពាក្យទៅ (CDC) ឬ
អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ
និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មកឲ្យនីតិបុគ្គលថ្មី
ក្នុង
រយៈពេល ១០ ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា ។
·
(CDC) ត្រូវធ្វើការត្រួតពិនិត្យ
ថាតើព្រម ឬ មិនព្រម នៃការចុះបញ្ជី និង ការផ្ទេរវិញ្ញាបនបត្រស្ថាពរ
និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលពាក្យស្នើសុំ ។
៦.ចូរពន្យល់លម្អិតអំពីការបញ្ចប់គម្រោងវិនិយោគ?
ការបញ្ចប់គម្រោងវិនិយោគ
ត្រូវបានបញ្ចប់តាមមធ្យោបាយពីរយ៉ាង ៖
1.
ក្រៅប្រព័ន្ធតុលាការ
គឺបញ្ចប់ដោយឆន្ទៈរបស់វិនិយោគិន
2.
ក្នុងប្រព័ន្ធតុលាការ
គឺបញ្ចប់ដោយបរាជ័យក្នុងអាជីវកម្មរបស់វិនិយោគិន
បញ្ចប់អាជីវកម្មក្រៅប្រព័ន្ធតុលាការ ៖
ដោយឆន្ទៈរបស់វិនិយោគិន គឺអ្នកវិនិយោគិន មានបំណងឈប់ធ្វើសកម្មភាពវិនិយោគ ។
អ្នកវិនិយោគនោះត្រូវជូនព៌តមានទៅ CDC តាមលិខិត អនុសិទ្ធិ
ឬលិខិតប្រគលផ្ទាល់ដៃ ដោយបញ្ជាក់ពីមូលហេតុនៃការឈប់ធ្វើសកម្មភាពនៃអាជីវកម្មរបស់ខ្លួន
ក្នុងលិខិតនោះត្រូវមានចុះហត្ថលេខារបស់អ្នកវិនិយោគិន ឬ មេធាវីតំណាងឲ្យវិនិយោគិន។
ក្នុងឯកសារដែលមានការពាក់ព័ន្ធនោះត្រូវធ្វើការបញ្ជាក់ឲ្យបានត្រឹមត្រូវពីការដោះស្រាយបំណុលរួចរាល់ចប់សព្វគ្រប់
។ ពិសេសបំណុលពន្ធរដ្ឋ ។ ដោយមានការអនុញ្ញាតឲ្យបញ្ចប់អាជីវកម្មពី CDC រួចមក
អ្នកវិនិយោគិនត្រូវសុំលុបឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម
អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៣ មាត្រា ២១ និង ២២
ថ្មី ។
បញ្ចប់អាជិវកម្មក្នុងប្រព័ន្ធតុលាការ ៖
ក្នុងករណីដែលអ្នកវិនិយោគិន ប្រកបរបរអាជីវកម្ម ខាតបង់ប្រាកកាស គឺប្រកាសក្ស័យធន
ពេលនោះតុលាការត្រូវអនុវត្តច្បាប់ស្តីពីការក្ស័យធន ដើម្បីជម្រះបំណុល
និងលក់ឡាយឡុងនូវទ្រព្យសម្បត្តិក្រុមហ៊ុនយកទៅសងបំណុល
បន្ទាប់មកតុលាការធ្វើការប្រកាសបិទក្រុមហ៊ុនជាស្ថាពរ ។
៧.ចូរនិយាយពីភាពរិតត្បិតនៃក្របខ័ណ្ឌគតិយុត្តកម្ពុជាលើការវិនិយោគ?
តើអ្នកយល់យ៉ាងណាចំពោះការរិតត្បិតទាំងនោះ? ចូរពន្យល់ ។
ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ
របស់រាជរដ្ឋាភិបាលកម្ពុជា យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
ប្រទេសកម្ពុជាបានប្រែក្លាយទីផ្សារផែនការទៅជាទីផ្សារសេរី ។
ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសគ្រប់ជាតិសាសន៍ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំអនុមត័ច្បាប់ស្តីពីការវិនិយោគ
និងវិសោធនកម្មច្បាប់ស្តីពីវិនិយោគ តាមគោលការណ៍រិតត្បិត (ក) និង ការកំរិតវិនិយោគ
(ខ) ។
ក.គោលការណ៍និងការរិតត្បិត
ដោយកម្ពុជាជាសមាជិក WTO ពេលនោះកម្ពុជាបានអនុវត្តនូវគោលការណ៍(១)មួយចំនួន នៃសេដ្ឋកិច្ចទីផ្សារ
ក្នុងនោះកម្ពុជាមានបុព្វសិទ្ធិអំណាចសាធរណៈ ដើម្បីការពារផលប្រយោជន៍សាធារណៈ
និងសណ្តាប់ធ្នាប់សង្គម លើសេរីភាពនៃការធ្វើជំនួញ និងវិនិយោគ (២)។
តាមគោលការណ៍បុព្វសិទ្ធិនៃអំណាចសាធារណៈ រដ្ឋអាចកំណត់ពីការរិតត្បិតចំពោះអ្នវិនិយោគ ។
១.
សេរីភាពនៃការធ្វើជំនួញ និងវិនិយោគ
ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យអ្នកវិនិយោគិន
ធ្វើជំនួញដោយសេរីនៅក្នុងក្របខ័ណ្ឌច្បាប់កំណត់
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ ។
ក្នុងនោះច្បាប់បានកំណត់ឲ្យពលរដ្ឋមានសិទ្ធិធ្វើជំនួញដោយសេរី ដោយលក់នូវផលិតផល
ទំនិញដែលមានការផលិតក្នុស្រុក និងនាំចូលពីបរទេសក្តី ។
ដូចនេះរដ្ឋាភិបាលកម្ពុជាមានភាពបើកទូលាយលើអ្នកវិនិយោគឯកជន លើទីផ្សារកម្ពុជា ។
២.សមភាពនៃប្រតិកម្ម
តាមលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការវិនិយោគ
មិនមានការរើសអើងពូជសាសន៍លើសញ្ជាតិឡើយ ពិសេសអ្នកវិនិយោគបរទេសក្រៅស្រុក
និងអ្នកវិនិយោគខ្មែរក្នុងស្រុក សុទ្ធតែទទួលបាននូវប្រព្រត្តិកម្មដូចគ្នា (មានត្រា ៨
ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៣ ) ។
រាល់ការវិនិយោគទាំងអស់រដ្ឋាភិបាលបានទទួលស្វាគមន៍ លើកលែងតែមានការលើកលែងនូវសកម្មភាពពាណិជ្ជកម្មមួយចំនួនដែលមានការរិតត្បិត
)ដូចមានចែងក្នុងមាត្រា ៣ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគឆ្នាំ
២០០៥ )។
ខ.ការកម្រិតវិនិយោគ
បន្ទាប់ពីមានការបើកទូលាយដល់អ្នកវិនិយោគទាំងក្នុងស្រុក
ខ្មែរ និង ក្រៅស្រុក វិនិយោគិនបរទេស រដ្ឋាភិបាលក៏មានវិធានការមួយចំនួនតម្រូវឲ្យមានការកម្រិតលើគម្រោងវិនិយោគខ្លះៗផងដែរ
។ ការកម្រិននេះត្រូវឈរលើសញ្ជាតិ (១) និង កិច្ចការពារប្រយោជន៍រដ្ឋ
និងគោលការណ៍អធិបតេយ្យរដ្ឋ ។ ការិរតត្បិតដោយឈរលើទំហំវិនិយោគ (២) ។
១.ការរិតត្បិតឈរលើសញ្ជាតិ
ទោះបីមានការអនូញ្ញាតពីច្បាប់ថាមិនមានការរើសអើងពីសញ្ជាតិ
ក៏ដោយនៅមានអញ្ញត្រកម្មលើកម្មសិទ្ធិដីធ្លីផងដែរ ។
ពោលគឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់ដីធ្លីនៅកម្ពុជាបាន ។
ប៉ុន្តែដើម្បីជួយសម្រួល
និងទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យមកវិនិយោគទុននៅកម្ពុជាឲ្យបានច្រើនកុះកររាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត
និងប្រកាសឲ្យប្រើច្បាប់
ស្តីពីគារផ្តល់សិទ្ធិលើចំនែកឯកជននៃអាគារសហកម្មសិទ្ធិដល់ជនបរទេស
ដែលច្បាប់បានផ្តល់សិទ្ធិលើអចលនទ្រព្យអាគារចាប់ពីជាន់ទី១ឡើងទៅ ។ ច្បាប់វិនិយោគមិនបានកម្រិតដល់ជនបរទេសថា
ទាល់តែមានកម្មសិទ្ធិលើដីធ្លី ឬលើការកាន់កាប់អចលនទ្រព្យទើបធ្វើការវិនិយោគបាននោះទេ ។
ក្នុងនោះច្បាប់កម្ពុជាបានអនុញ្ញាតឲ្យវិនិយោគិនបរទេសធ្វើការវិនិយោគតាមមធ្យោបាយ
ឬយន្តការជាច្រើន ដែលអនុវត្តលើអចលនវត្ថុ មានដូចជា៖
·
ការជួយអចលនវត្តុ មានរយៈពេលវែង ឬ រយៈពេលខ្លី
·
សម្បទានដីសង្គមកិច្ចសម្រាប់ប្រើប្រាស់ រៀបចំ
និងការធ្វើអាជីវកម្ម។
·
ជនបរទេសចងសម្ព័ន្ធភាពជាមួយពលរដ្ឋខ្មែរ
តាមរយៈកិច្ចសន្យា ឬបង្កើតក្រុមហ៊ុន
២.ការិរតត្បិតដោយឈរលើទំហំវិនិយោគ
ក្នុងទំហំនៃគម្រោងវិនិយោគមានការរិតត្បិត
ដោយគម្រោងវិនិយោគខ្លះមិនទទួលបានពន្ធសារពើពន្ធ ការធនា និងកិច្ចការពារផ្សេងៗ និង
ការលើកទឹកចិត្តមិនទទួលបានឡើយ ។ ដោយសារតែគម្រោងវិនិយោគនោះមានទំហំតូចពេក ឬ
មានការប្រើប្រាស់ដីដោយបំពានជាដើម ។
គម្រោងទាំងនោះមានដូចជា ៖
·
ទុនវិនិយោគសមូលទាបជាង ៨ លានដុល្លាអាមេរិក
(មជ្ឈមណ្ឌលតាំងពីព៌ណពាណិជ្ជអន្តរជាតិ និងសាលសន្និសិទ្ធជាដើម..) ។
·
ផលិតកម្មកសិកម្មបន្លែមានទំហំ តិចជាង ៥០ ហិកតា ។
·
ទុនសមូលទាបជាង ៣០០.០០០ ដុល្លាអាមេរិក(មានដូចជា
គ្រឿងបន្លាស់យានយន្ត ការផលិតបំណែកយានយន្ត
)។
៣.ការិរតត្បិតដោយឈរលើសកម្មភាពវិនិយោគ
ក្នុងគម្រោងវិនិយោគមួយចំនួនមិនត្រូវបានអញ្ញាតឲ្យធ្វើការវិនិយោគទេ
ដោយមិនបានការពារផលប្រយោជន៍ជាតិ ពិសេសប៉ះពាល់បរិស្ថាន ។
គម្រោងវិនិយោគដែលច្បាប់ហាមឃាត់មានដូចជា៖
·
ការកែឆ្នៃសារធាតុគីមី Narcotic
·
ផលិតគ្រឿងគីមីពុល
ហាមឃាត់ដោយច្បាប់អង្គការសហប្រជាជាតិ។
·
សារធាតុគ្រឿងញៀន
·
អាជីវកម្មព្រៃឈើ (តាមអនុក្រឹត្យ
ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគឆ្នាំ ២០០៥ )
គម្រោងវិនិយោគដែលច្បាប់មិនបានហាមឃាត់ទេ
ប៉ុន្តែមិនបានទទួលនូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ ដូចជា សារពើពន្ធ ការធានា
កិច្ចការពារ ។
គម្រោងវិនិយោគទាំងនោះមានដូចជា៖
·
ចំណតរថយន្ត
·
អាជីវកម្ម សេវាកម្ម កាស៊ីណូ
និងល្បែងស៊ីសងគ្រប់ប្រភេទ
·
ការផលិតផលថ្នាំជកគ្រប់ប្រភេទ
·
សេវាកម្មទេសចរណ៍ ភ្នាក់ងារព៌តមាន ការផ្សព្វផ្សាយទេសចរណ៍។(តាមអនុក្រឹត្យ
ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគឆ្នាំ ២០០៥ )។
៨.ចូរពន្យល់ពីគោលការណ៍សេរីភាពនៃការធ្វើជំនួញ
និងវិនិយោគ។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ការធ្វើជំនួញ ឬវិនិយោគអាចប្រព្រឹត្តទៅបានដោយសេរី នៅក្នុងការកំណត់របស់ច្បាប់។
ការប្រកបមុខរបរត្រូវមានសេរីភាពសេដ្ឋកិច្ច គឺតម្រូវឲ្យរដ្ឋគោរពសេរីភាពប្រកបមុខរបរ
និងអាជីវកម្មផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម គោរពទៅលើសិទ្ធិលើមធ្យោបាយផលិតកម្ម ។
សេរីភាពក្នុងការធ្វើជំនួញ គឺពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី រដ្ឋត្រូវតម្រូវឲ្យប្រជាពលរដ្ឋលក់ផលិតផលទៅឲ្យរដ្ឋ
ដើម្បីឲ្យមានការីកចម្រើនលើថវិការជាតិ ។ មិនតែប៉ុណ្ណោះរដ្ឋមិនអនុញ្ញាតឲ្យយកភោគផល
ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់
លើកលែងតែមានករណីពិសេស ដូចជាពេលកើតកលយុគ្ ឬមានគ្រោះអាសន្ន ជាដើម (យោងមាត្រា ៦០
នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា) ។
៩.ចូរពន្យល់ពីគោលការណ៍នៃសមភាពនៃប្រព្រឹត្តកម្មនៃការវិនិយោគ?
គោលការណ៍នេះសំដៅដល់
លិខិតបទដ្ឋានគតិយុត្តនានាដែលទាក់ទងនឹងការវិនិយោគ ពិសេសមិនមានការរើអើងពីសញ្ជាតិ
ឬពូជសាសន៍ណាមួយឡើយ ពោលគឺវិនិយោគិនបរទេស និងវិនិយោគក្នុងស្រុក
ទទួលបាននូវការប្រព្រឹត្តិកម្មដូចគ្នាចំពោះគម្រោងវិនិយោគដូចគ្នា
(យោងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៥, មាត្រា ៨ ថ្មី) ។
រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចនូវរាល់គ្រប់មធ្យោបាយវិនិយោគិន
ទាំងវិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក លើគ្រប់វិនិស័យ លើលែងតែ
វិស័យដែលច្បាប់បានកម្រិត
(យោងមាត្រា ៣ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៥)។
១០.ចូរពន្យល់លម្អិតពីការលើកទឹកចិត្តចំពោះអ្នកវិនិយោគ
ដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា ?
ដើម្បីមានការលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមាន
រដ្ឋាភិបាលត្រូវបង្កើតច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន
ក្នុងគោលបំណងមានការធានាសុវត្ថិភាព
និងស្ថេរភាពនយោបាយឲ្យបានល្អប្រសើរសម្រាប់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អាជ្ញាធរជាអ្នកពាក់ព័ន្ធក្នុងការធ្វើកំណែទម្រង់
និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគិនដើម្បីលើកទឹកចិត្ត
និងផ្តល់ជាមធ្យោបាយផ្សេងៗសម្រាប់ជាតម្រូវការចាំបាច់ក្នុងការប្រកបអាជីវកម្ម ។
ក.ការលើកទឹកចិត្ត និងទម្រង់ផ្សេងៗ
ការលើកទឹកចិត្តសំដៅដល់ការផ្តល់នូវផលប្រយោជន៍ផ្សេងៗជាច្រើន
ដល់អ្នកវិនិយោគដែលបានអនុវត្តគម្រោងវិនិយោគឲ្យទទូលបាននូលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ។ ការលើកទឹកចិត្តនេះត្រូវមានការលើកលែងផ្នែកពន្ធគយ (១) និង ពន្ធអាករ(២)
១.ការលើកទឹកចិត្តផ្នែកពន្ធគយ
ការលើកទឹកចិត្តលើពន្ធគយនេះ
មានការលើកលែងដល់វិនិយោគិន រដ្ឋាភិបាលបានផ្តល់ជូនជាសម្ភារៈបរិក្ខាផលិតកម្ម
សម្ភារៈសាងសង និងធាតុចូលផលិតកម្ម ។
ការលើកលែងនេះត្រូវបានផ្តល់តែលើគម្រោងវិនិយោគណាដែលមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ (QIP) តែប៉ុណ្ណេះ (អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិនិយោគ
ឆ្នាំ២០០៥ មាត្រា១៦) ។
QIP បម្រើទីផ្សារក្នុងស្រុក
៖ ជាគោលការណ៍រាជរដ្ឋាភិបាល មានការលើកលែងពន្ធគយនាំចូលទំនិញ
ដូចជាសម្ភារៈសំណង និង សម្ភារៈបរិក្ខាផលិតកម្ម ។ (QIP) មាការបង់ចូលបន្ទាប់ពីមានការត្រួតពិនិត្យត្រីមាស៖
·
ការនាំចេញដោយផ្ទាល់នូវផលិតផលដែលក្រុមហ៊ុនផលិតបាន។
·
បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ។
QIP បម្រើការនាំចេញ ៖ ទទួលាករលើកលែងពន្ធនាំចូល សម្ភារៈបរិក្ខាផលិតកម្ម សម្ភារៈ
សំណង់ និង ធាតុចូលផលិតកម្ម ។
QIP ប្រភេទឧស្សាហកម្មគាំទ្រ៖ មានការលើកលែងពន្ធការនាំចូល
នូវសម្ភារៈផលិតកម្ម សាងសង់ និងធាតុចូលផលិតកម្ម ។ QIP មិនបានផ្គត់ផ្គង់
១០០% ចំពោះធាតុចូលផលិតកម្ម នាំចូលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ
បន្ទាប់ពីមានការត្រួតពិនិត្យរបាយករាណ៍ត្រីមាស ។
ខ.ការលើកទឹកចិត្តលើពន្ធអាករ
អ្នកវិនិយោគមានសិទ្ធិជ្រើសរើសពន្ធលើប្រាក់វចំណេញ
ឬ ការរំលោះពិសេស លើពន្ធអាករ។
ការលើកលែងបពន្ធលើប្រាក់ចំណេញនេះ មានរយៈពេលគន្លឹះ
+ ៣ ឆ្នាំ + រយៈពេលអាទិភាព ៖
·
រយៈពេលគន្លឺះ ជាអតិបរមា គឺជាឆ្នាំ ទី១ ទទួលបានប្រាក់ចំណេញ ឬ ៣ ឆ្នាំបន្ទាប់ ទទួលបានប្រាក់ចំណេញឆាប់ជាង
។
·
រយៈ៣ឆ្នាំ ចាប់គិតពីឆ្នាំសារពើពន្ធបន្ទាប់នៃរយៈពេលគន្លឺះ និង ២
ឆ្នាំបន្តបន្ទាប់ ។
·
រយៈពេលអទិភាព ជារយៈចាប់គិតភ្លាមបន្ទាប់ពីឆ្នាំសារពើពន្ធទី៣ នៃរយៈពេល ៣
ឆ្នាំ ។
ការរំលោះពិសេស
ជាប្រាក់ដែលត្រូវបង់ប្រចាំខែ
សម្រាប់ពន្ធលើប្រាក់ចំណេញតាមអាត្រា ០១% នៃផលរបរ គិតរួមបញ្ចូលទាំងអស់
លើកលែងតែអាករលើតុះលៃបន្ថែមបានសម្រេចលើខែមុខ ។
១១.ចូលពន្យល់លំអិតពីកិច្ចការពារ ឬការធានាអ្នកវិនិយោគ
ដែលបានកំណត់ក្នុងបទប្បញ្ញត្តិ ជាធរមានរបស់កម្ពុជា?
កិច្ចធានា និង កិច្ចការពារដល់អ្នកវិនិយោគ
ជាការផ្តល់យុត្តិធ៌មដល់ពួកគេពេលមានវិវាទ ពុំទាក់ទងនិងប្រាក់កាស។ កិច្ចការពារ និង
ការធានាដល់វិនិយោគនេះ ជាកិច្ចការមួយដែលរដ្ឋត្រូវតែយកចិត្តតុកដាក់ លើគម្រោងវិនិយោគ
របស់វិនិយោគិន ពិសេសវិនិយោគិនបរទេស ដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការជោគជ័យវិនិយោគិនទាំងឡាយដែលបានមកដាក់ទុនក្នុងប្រទេសកម្ពូជា
។
ការធានាទាក់ទងប្រាក់កាស ៖ តាមច្បាប់អន្តរជាតិ
បានចែងពីការការពារ ប្រាក់កាស របស់អ្នកវិនិយោគិន ។
កិច្ចការពារនេះផ្តោតសំខាន់លើការរំលោភសិទ្ធិ ឬការប៉ះពាល់ដល់ការដកហូតប្រាក់ដោយបំពានលើបទប្បញ្ញត្តិច្បាប់ដែលបានចែង
។ កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍ ត្រូវមានការទាមទារតាមច្បាប់អស្សាមិករណ៍ ៖
១.
ផ្តល់សំណងរហ័ស , ២. ផ្តល់សំណងសមរម្យពេញលេញ
, ៣. ផ្តល់សំណងមានប្រសិទ្ធិភាព
យោងតាមសម្រេចសំរេចមហាសន្និបាទអង្កការសហប្រជាជាតិ ១៩៧៤ មាត្រា ២.២ C ។ ដោយមានការផ្តល់សំណងលើសមត្ថភាព ជា តូបនីយកម្ម (គឺអ្វីជារបស់ឯកជនឲ្យក្លាយទៅជារបស់រដ្ឋ)
។ ដោយការវិនិយោគមានការការពារ និងមានភាពធានា ហេតុនេះរដ្ឋមិនអាចចាត់វិធានការណាមួយដើម្បីដកហូតទ្រព្យសម្បត្តិរបស់វិនិយោគិនតាមវិធីតូបនីយកម្ម
ឬប្រវិធានដកហូតសិទ្ធិផ្សេងទៀតចំពោះវិនិយោគបរទេស ដែលមកវិនិយោគនៅលើទឹកដីកម្ពុជាឡើង ។
តាមគោលការណ៍នេះលើកលែងតែអ្នកវិនិយោគិនបរទេសអនុវត្តនូលក្ខខ័ណ្ឌ៖
·
ដោយស្របច្បាប់ និងបំរើផលប្រយោជន៍សាធារណៈ
·
មិនត្រូវធ្វើឡើងដោយមានការរើសអើង
·
ត្រូវភ្ជាប់សំណងយ៉ាងឆាប់រហ័ស ត្រឹមត្រូវ
និងមានប្រសិទ្ធិភាព
រីឯច្បាប់ជាតិវិញ
គឺច្បាប់ខ្មែរ កិច្ចការពារ និង កិច្ចធានានេះ ដែលទាក់ទងនឹងប្រាក់កាសលើ
គម្រោងវិនិយោគគឺ
៖
ប្រឆាំងនឹងការរំលោភសិទ្ធិ ៖ រាជរដ្ឋាភិបាលមិនត្រូវធ្វើតូបនីយកម្ម
ដោយសារតែវិនិយោគិនជាសញ្ជាតិបរទេស ដែលមិនបានគរពនូវកម្មវត្ថុនៃការរើសអើងឡើយ ។
ការដែលរដ្ឋាភិបាលធ្វើបែបនេះព្រោះតែមិនចង់ឲ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ
(ច្បាប់ស្តីពីវិនិយោគ មាត្រា ៩ ឆ្នាំ១៩៩៤) ។
ចំនែកការដកហូតទ្រព្យសម្បត្តិដោយប្រើច្បាប់អាស្សាមិករណ៍ ច្បាប់ភូកិបាល
ដែលមានចែងក្នុងរដ្ឋនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជៀសវាងកុំឲ្យមានការរំលោភបំពានរវាងបុព្វសិទ្ធិអំណាចសាធារណៈ
និង កិច្ចការពារសិទ្ធិឯកជន ។
ការដែលរដ្ឋអនុនត្តច្បាប់អាស្សាមិករណ៍លុះត្រាតែមានលក្ខខណ្ឌដូចមានខាងក្រោម៖
·
ធ្វើឡើងដើម្បីផលប្រយោគសាធារណៈ
·
ធ្វើឡើងតាមទម្រង់ និង នីតិវិធីច្បាស់លាស់
·
ធ្វើបានលុះត្រាណាដែលមានការផ្តល់សំណងជាមុន សមរម្យ
និង ពេញលេញ យុត្តិធ៌ម។
ការធានាចាត់ចែងទុន និង ទិន្នផល ៖ តាមគោលការណ៍ជាទូទៅ
អ្នកវិនិយោគមានសិទ្ធិសេរីភាពពេញលេញក្នុងការចាត់ចែងទុន និង
ទិន្នផលនូវទ្រព្យសម្បត្តិរបស់ខ្លួន តាមរយៈ
ប្រព័ន្ធធនាគារ
លើកលែងតែក្នុងករណីមានអន្តរាគមន៍ពីធនាគារកណ្តាល ពីបញ្ហាប្តូរប្រាក់(ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់
) ។
មិនតែប៉ុណ្ណោះអ្នកវិនិយោគមានសិទ្ធ្ធិសេរីភាពបន្ថែមទៀតក្នុងការប្រើប្រព័ន្ធធនាគារក្នុងការ
៖
·
ផ្ទេរប្រាក់ចំណេញ
·
បង្វិលទុនវិនិយោគទៅក្រៅប្រទេស
បន្ទាប់ពីបានបញ្ចប់ការធ្វើវិនិយោគ
·
ការទូទាត់ចំណាយ និងថ្លៃសេវាគ្រប់គ្រង
·
ការទូទាត់ក្នុងការនាំចូល
·
ការទូទាត់បំណុលតាមរយៈហិរញ្ញប្បទាន
ដូច្នេះដើម្បីឲ្យមានការធនា
និង ការពារដល់វិនិយោគបរទេសមកដាក់ទុននៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសេរីភាព
និងមានតម្លាភាពពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែមានការការពារ និង ធនាលើ សុខសុវត្តិភាព
ឲ្យបានរឹងមាំ ពិសេសពាក់ព័ន្ធលើការធនាយ៉ាងសំខាន់គឺការរើសអើង និង
ការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារបានយ៉ាងទូលំទូលាយ ។
១២.
តើវិនិយោគិនអាចផ្ទេរ ឬ លក់គម្រោងវិនិយោគរបស់ខ្លួនបានដែរឬទេ?
ចូរពន្យល់ឲ្យបានក្បោះក្បាយ។
ក១.ការទិញវិនិយោគ
ដោយយោងតាមច្បាប់ស្តីពីវិនិយោគ
មានការហាមឃាត់ដោយប្រយោល លើគម្រោងវិនិយោគ
ព្រោះច្បាប់បានហាមឃាត់ក្នុងការលក់
ឬ ផ្ទេរវិនិយោគឡើយ ។
ប៉ុន្តែច្បាប់នេះត្រូវបានលុបចោលដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគ
ដែលជំនួសដោយច្បាប់វិសោធនកម្មឆ្នាំ ២០០៣ បានអនុញ្ញាតឲ្យមានការផ្ទេរ និងទិញ លក់
ឬរំលាយចូលគ្នាកាលណាគម្រោងវិនិយោគនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។
អ្នកទិញជាបុគ្គលមិនបានចុះបញ្ជី
អ្នកសុំទិញត្រូវដាក់ពាក្យទៅ
(CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីចុះបញ្ជី
និងផ្ទេរវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
មកនីតិបុគ្គលថ្មីក្នុងរយៈពេល ១០ ថ្ងៃមុនធ្វើការផ្ទេរ ។ (CDC) ឬអនុគណៈកម្មាធិការរាជធានី
ខេត្ត ត្រូវធ្វើការត្រួតពិនិត្យ ព្រម ឬ មិនព្រម
និងត្រូវជូនដំណឹងទៅនីតិបុគ្គលជាអ្នកទិញ ក្នុងរយៈពេល ១០
ថ្ថៃបន្ទាប់ពីទទួលពាក្យស្នើសុំ ។
អ្នកទិញជាបុគ្គលបានចុះបញ្ជី
ត្រូវអនុវត្តដូចនីតិវិធី
អ្នកទិញជាបុគ្គលមិនបានចុះបញ្ជីដែរ ។
ក២.ការរំលាយបញ្ចូលគ្នា
ប្រសិនបើមានការព្រមព្រៀងគ្នារវាង
អ្នកវិនិយោគពីរ ឬ
ច្រើនបានយល់ព្រមដាក់បញ្ចូលគ្នានូវវិនិយោគរបស់ខ្លួនតាមការព្រមព្រៀង
បង្កើតទៅជានីតិបុគ្គលថ្មីដែលបានទទួលការលើកទឹកចិត្ត និង ការការពារ
ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
·
ដាក់ពាក្យទៅ (CDC) ឬ
អនុគណៈកម្មាធិការរាជធានី ខេត្ត តាមនីតិវិធីសុំចុះបញ្ជីវិនិយោគ
និងធ្វើការផ្ទរវិញ្ញាបនបត្រស្ថាពរនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់មកឲ្យនីតិបុគ្គលថ្មី
ក្នុង
រយៈពេល ១០ ថ្ងៃ មុនធ្វើការរំលាយបញ្ចូលគ្នា ។
(CDC) ត្រូវធ្វើការត្រួតពិនិត្យ ថាតើព្រម ឬ មិនព្រម នៃការចុះបញ្ជី និង
ការផ្ទេរវិញ្ញាបនបត្រស្ថាពរ និងជូនដំណឹងទៅអ្នកទិញក្នុងរយៈពេល ១០ ថ្ងៃ
បន្ទាប់ពីទទួលពាក្យស្នើសុំ ។
១៣.តើអ្នកវិនិយោគបរទេស
អាចវិនិយោគលើអចលនវត្ថុនៅកម្ពុជាបានដែរ ឬទេ?
ចូរពន្យល់ឲ្យបានលម្អិត?
យោងតាមច្បាប់ស្តីពីការផ្តល់សិទិ្ធលើចំណែកេកជននៃអាគារសហកម្មសិទិធិដល់ជនបរទេសដែលសភាបានអនុម័តកាលឆ្នាំ
២០១០ អាចផ្តល់ឲ្យអ្នកវិនិយោគបរទេសអាចមានសិទ្ធិលើអចលនទ្រព្យចាប់ពីជាន់ទី១ ឡើងទៅ ។ តែទៅជាច្បាប់កម្ពុជាបានដាក់កម្រិតមិនឲ្យជនបរទេសទទួលបានសិទិ្ធកម្មសិទកធិលើដីធ្លីក័ដោយ
មិនមែនជាឧបសគ្គដល់ការវិនិយោគិនបរទេសដែរ ព្រោះសកម្មភាពសេដ្ឋកិច្ចមិនចាប់បង្ខំថា
ទាល់តែមានសិទ្ធិកម្មសិទ្ធិលើដីធ្លីទើបអាចធ្វើការវិនិយោគបាននោះទេ។
ម៉្យាងទៀតច្បាប់កម្ពុជាបាន
អនុញ្ញាត្តិឲ្យវិនិយោគិនបរទេសវិនិយោគតាមមធ្យោបាយ ឬយន្តការ
ជាច្រើន ពិសេសទាក់ទងនឹហអចលនវត្ថុ ដូចជា៖
·
ការជួកអចលនវត្ថុ
មានរយៈពេលវែង ឬខ្លី
·
សម្បទានដីសេដ្ឋកិច្ច
ឬសម្បទានសម្រាប់ការប្រើប្រាស់ ការរៀបចំ និង ការធ្វើអាជីវកម្ម
·
សម្ព័ន្ធអាជីវកម្មជាមួយពលរដ្ឋខ្មែរ
(កិច្ចសន្យា ឬ បង្កើតក្រុមហ៊ុន)
ច្បាប់កម្ពុជាមិនអនុញ្ញាត្តិឲ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិលើដីធ្លីនៅកម្ពុជាទេ
ប៉ុន្តែដើម្បីបាន
អនុញ្ញាត្តិឲ្យជនបរទេសចូលរួមវិនិយោគបានលុះត្រាតែវិនិយោគិនបរទេសចូលរួមជាមួយវិនិយោគិនខ្មែរ
ដើម្បិបង្កើតជាក្រុមហ៊ុនមានសញ្ជាតិខ្មែរ (៥១%ខ្មែរ បូក ៤៩%បរទេស) ដែលមានសិទ្ធិកាន់កាប់លើដីកម្ពុជា។
១៤.ចូរពន្យល់ពីសិទ្ធិ
និងកាតព្វកិច្ចរបស់អ្នកវិនិយោគ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា?
សិទ្ធិនិងកាតព្វកិវកិច្ចរបស់អ្នកវិនិយោគត្រូវតែអនុវត្តតាមបទប្បញ្ញត្តិច្បាប់
ដែលបានចែង ក្នុងច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៥ ។
១៥.តាមផ្លូវច្បាប់
តើកម្ពុជាអាចធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់អ្នកវិនិយោគបានដែរឬទេ?
ចូរពន្យល់លំអិត?
តាមច្បាប់កម្ពុជាមិនអាចធ្វើតូបនីយកម្មទ្រព្យសម្បត្តិវិនិយោគបានទេ
ដោយសារយន្តការកិច្ចព្រមព្រៀងអន្តរជាតិបានកំណត់នូវគោលការណ៍
រដ្ឋទទួលនូវវិនិយោគត្រូវផ្តល់ការការពារ សន្តិសុខពេញលេញ
ជាពិសេសរដ្ឋមិនអាចចាត់វិធានការណាមួយ ដើម្បិដកហូតទ្រព្យសម្បត្តិវិនិយោគ
តាមវិធីតូបនីយកម្ម ឬវិធានដកហូតសិទ្ធិ ផ្សេងទៀត ចំពោះវិនិយោគបរទេស
ដែលបានមកវិនិយោគលើទឹកដីរបស់ខ្លួនឡើយ ។
មានគោលការណ៍ដែលត្រូវលើកលែងដូចតទៅ៖
·
ការវិនិយោគដោយស្របច្បាប់
ដើម្បិផលប្រយោជន៍សាធារណៈ
·
មិនត្រូវធ្វើឡើងដោយមានការរើសអើង
·
ត្រូវសងសំណងយ៉ាងឆាប់រហ័ស
ត្រឹមត្រូវ មានប្រសិទ្ធិភាព ទឹកប្រាក់សំណងអាចធ្វើការផ្ទេរបានដោយសេរី
(ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់) ។
យោងតាមច្បាប់ជាតិខ្មែរ
រាជរដ្ឋាភិបាលនឹងមិនធ្វើតូបនីយកម្ម លើទ្រព្យសម្បត្តិវិនិយោគទេ ពិសេសវិនិយោគិនបរទេស
ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ
(មាត្រា ៩ ច្បាប់ស្តីពីវិនិយោគ)។
ទោះរដ្ឋមិនអាចធ្វើតូបនីយកម្មទ្តព្យវិនិយោគក៏ដោយ
ប៉ុន្តែរដ្ឋអាចដកហូតទ្រព្យសម្បត្តិវិនិយោគ
បានតាមច្បាប់អាស្សាមិករណ៍ ដែលគោរពតាមលក្ខខណ្ឌ័ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
ច្បាប់ភូមិបាល ដើម្បីធានាការសម្រួល
ដើម្បីកុំឲ្យមានការរំលោភបំពានរវាងសិទ្ធិអំណាចសាធារណៈ និង
កិច្ចការពារកម្មសិទ្ធិឯកជន ។
១៦.ចូរនិយាយពីលក្ខខ័ណ្ឌនៃការធ្វើអស្សាមិករណ៍។
លក្ខខ័ណ្ឌនៃការធ្វើអាស្សាមិករណ៍មានដូចខាងក្រោម៖
·
រដ្ឋត្រូវតែផ្តល់សំណងរហ័ស
·
ផ្តល់សំណងសមរម្យពេញលេញ
·
ផ្តល់សំណងមានប្រសិទ្ធិភាព
ការធ្វើអាសាមិករណ៍លុះត្រាតែមានលក្ខខ័ណ្ឌដូចខាងក្រោម៖
·
ធ្វើដើម្បីផលប្រយោជន៍សាធារណៈ
·
ធ្វើឡើងតាមទម្រង់ និង
នីតិវិធីច្បាស់លាស់
·
ធ្វើបានបន្ទាប់ពីបានផ្តល់សំណងេជាមុន
សមរម្យ និងប្រកបដោយយុត្តិធ៌ម
១៧.ចូរពន្យល់ពីតំបន់សេដ្ឋកិច្ចពិសេស (ជាពិសេសការបង្កើត
និងការគ្រប់គ្រង)?
ដោយយល់ថាតំបន់ពិសេសផ្តល់នូវអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះការវិនិយោគនៅកម្ពុជា?
តំបន់សេដ្ឋកិច្ចពិសេស (SEZ) ជាតំបន់ភូមិសាស្ត្រដែលមានបទប្បញ្ញត្តិសេដ្ឋកិច្ចពិសេសខុសពី បទប្បញ្ញតិ្តនានាដែលអនុវត្តចំពោះតំបន់ផ្សេងទៀតក្នុងប្រទេសតែ មួយ។ បទប្បញ្ញត្តិដែលអនុវត្ត ចំពោះតំបន់សេដ្ឋកិច្ចពិសេសជាទូទៅផ្ដោតលើទីផ្សារ និងបង្កើនការវិនិយោគដោយផ្ទាល់ពីបរទេស
និងមានបញ្ចូលការទារពន្ធ
និងការបញ្ចុះថ្លៃពន្ធនាំចូល។
និយមន័យនៃពាក្យតំបន់សេដ្ឋកិច្ចពិសេស បានវិវត្តិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែជាទូទៅតំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងភូមិសាស្ត្រដាច់ដោយឡែកដែលត្រូវការពារដោយសន្ដិសុខ ឬធ្វើរបងព័ទ្ធជុំវិញ។
តំបន់សេដ្ឋកិច្ចពិសេសទាមទារឲ្យមានការចាត់ចែង និងការគ្រប់គ្រងតែមួយ នីតិវិធីវិនិយោគបច្ចុប្បន្នភាព និងក្នុងករណីភាគច្រើន គឺជាតំបន់បង់ពន្ធដាច់ដោយឡែកមួ
យដែលអាចទទួលបានអត្ថប្រយោជន៍ពីការ រួចពន្ធ។
១៨.ចូរពន្យល់ពីគោលការណ៍ក្នុងការដោះស្រាយវិវាទវិនិយោគ?
ការដោះស្រាយវិវាទវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖
(មាត្រា២១,២២,២៣ នៃច្បាប់វិនិយោគកម្ពុជាឆ្នាំ១៩៩៤)
·
ត្រូដោះស្រាយដោយធ្វើការសម្រុះសម្រួលរវាងភាគីជំលោះ។
·
វិវាទនោះបើមិនអាចដោះស្រាយបានក្នុងរយៈពេល
២ ខែ តាមការសម្រុះសម្រួលទេ
វិវាទនោះត្រូវលើជូនក្រុមប្រឹក្សាភភិវឌ្ឍន៍កម្ពុជាផ្តលយោបល់
·
ដោះស្រាយតាមផ្លូវតុលាការនៃព្រះរាជាណាចក្រកម្ពុជា
·
ដោះស្រាយតាមការព្រមព្រៀង
១៩.ចូរពន្យល់ពីគុណសម្បត្តិ
និងគុណវិបត្តិនៃការដោះស្រាយវិវាទវិវាទវិនិយោគតាមប្រព័ន្ធតុលាការ
និងក្រៅប្រព័ន្ធតុលាការ?
ក្នុងករណីវិវាទមានការរំលាយតាមផ្លូវតុលាការ វិនិយោគត្រូវផ្តល់ព៌តមានទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឈានដល់ការរំលាយក្រុមហ៊ុនតាមបែបបទនៃច្បាប់ពាណិជ្ជកម្ម ។
ក្នុងករណីដែលអ្នកវិនិយោគត្រូវបានអនុញ្ញត្តិឲ្យរំលាយក្រុមហ៊ុនទោះតាមផ្លូវតុលាការក្តី
ឬក្រៅផ្លូវតុលាការក្តី អ្នកវិនិយោគអាចធ្វើការផ្ទេរទ្រព្យសម្បត្តិដែលនៅសល់ទៅក្ឬៅប្រទេស
ឬអាចទុកប្រើក្នុងព្រះរាជាណាចក្រកម្ពុជា ។ ចំពោះគ្រឿងម៉ាស៊ីន និង
សម្ភារៈបរិក្ខាដែលបានអនុញ្ញាត្តិនាំចូលដោយរួចពន្ធ
ហើយបានប្រើប្រាស់ក្នុងអំឡុងពេលតិចជាង ៥ ឆ្នាំ
អ្នកវិនិយោគត្រូវបង់ពន្ធតាមច្បាប់ជាធរមាន ។
២០.ចូរពន្យល់ពីគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង
សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា តើអ្នកយល់យ៉ាងណាចំពោះគោលនយោបាយ និង វិធានទាំងនោះ?
សម្បទានជាសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងច្បាប់
រាជរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល កាន់កាប់ដី
និងប្រើប្រាស់ដីតាមច្បាប់វិនិយោគ ។ ដីសម្បទានសេដ្ឋកិច្ច
ជាដីដែលឆ្លើយតបនឹងផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាញយកផលពីកសិកម្ម ឧស្សាហកម្ម ។
ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៦ សិទ្ធិរបស់សម្បទានិកលើដី
ដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេលនៃសម្បទាន ។
សម្បទាននិកអាចទាញយកផលពីការធ្វើសកិកម្ម ដែលរួមទាំងការអារសាងសង សិប្បកម្ម
រោងចក្រផងដែរ ។ លើសពីនេះសិទ្ធិរបស់សម្បទានិក
ត្រូវបានការពារដោយច្បាប់ដូចជាកម្មសិទ្ធិករដែរ។
រយៈពេលកន្លងមករាជរដ្ឋាភិបាលបានធ្លាប់ផ្តល់ដីសម្បទានដល់វិនិយោគិនដែរ
ប៉ុន្តែហាកដូចជាមិនមានប្រសិទិ្ធភាពទេ ថែមទាំងបង្កឲ្យមានវិវាទជាច្រើនករណី
រវាងវិនិយោគិន និងប្រជាពលរដ្ឋនៅតំបន់ដីសម្បទាននោះ ។
ហេតុនេះរាជរដ្ឋាភិបាលបានចេញបទបញ្ជាកំណត់វិធានការពង្រឹង និង
បង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច
ដែលត្រូវបានផ្អាក់ជាបណ្តោះអាសន្ន (បទបញ្ជាស្តីពីវិធានពង្រឹង
និងបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បាទានដីសេដ្ឋកិច្ច ឆ្នាំ២០១២)។ ដោយយោងតាមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា
គ្រប់បុគ្គលទាំអស់ទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី តាមទម្រង់ កម្មសិទ្ធិ ភោះគៈ
ផលុបភោគ សិទ្ធិជួលអចិន្រ្តៃយ៍ ដែលអាចសាងសង់សំណងនៅលើដីទាំងអស់នោះបាន ។
២១.តើអ្នកយល់យ៉ាងណាអំពីស្ថានភាពនៃការវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន?
ដោយសារតែកាលពីមុខឆ្នាំ១៩៩៣
មិនទានមានការចចារនៃកិច្ចព្រមព្រៀងទីក្រុងបារីស
សេដ្ឋកិច្ចប្រទេសកម្ពុជាជាសេដ្ឋកិច្ចបែបផែនការ ។
បន្ទាបើពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១មក
សេដ្ឋកម្ពុជាបែបជាសេដ្ឋកិច្ចទីផ្សារសេរី ។ មានការអនុគ្រោះពន្ធពី WTO និង ឈានចូលជាសមាជិកអាស៊ានផងដែរ។ ស្ថានភាពនៃការវិនិយោគនាពេលបច្ចុប្បន្ន
រដ្ឋអាចធ្វើការចាប់ដៃជាមួយវិស័យឯកជន លើគ្របើវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។
ការវិនិយោគបានបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
មានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបង្កើនថវិការជាតិលើការប្រមូលពន្ធ ។
អាចធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំលេងលើឆាកអន្តរជាតិ ព្រមទាំងមានកិតិ្តយសផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ក្នុងការសម្រេចបាននូវគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ច
ជាតិដោយមិនពឹងលើការជំនួយ និងការខ្ចីបរទេសឡើយ ។ ដែលមានវិស័យឯកជនវិនិយោគជួយក្នុងវិស័យសេដ្ឋកិច្ចរួចជាស្រេច
។
រាជរដ្ឋាភិបាលកំពុងអនុវត្តកំណែទម្រង់ជាច្រើនដើម្បីបង្កឲ្យវិនិយោគមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដ
។ រដ្ឋត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគិន
និងការពារវិនិយោគិនឲ្យទទួលបានណុវសុវត្ថិភាពពិត ។ រដ្ឋាភិបាលបានបង្កើត CDC ដែលចេញពីច្បាប់វិនិយោគឆ្នាំ ១៩៩៤ គឺជាការទំនាក់ទំនងបានយ៉ាងងាយស្រួល
ច្រកចេញចូលតែមួយដើម្បីងាយស្រួលដល់វិនិយោគិនទំនាក់ទំនងក្នុងការបង្កើតអាជីវកម្មដែលមានទ្រង់ទ្រាយធំ
។
ពិសេសរាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគបរទេស
តាមរយៈការពង្រឹងក្របខណ្ឌគតិយុត្តរវាងអ្នកវិនិយោគិនខ្មែរដូចគ្នានឹងវិនិយោគិនបរទេសដែរ
ដែលមកវិនិយោគនៅកម្ពុជា។
លើកលែងតែកម្មសិទ្ធិលើដីធ្លីនិងការអនុវត្តជាក់ស្តែងនៃប្រតិបត្តិការវិនិយោគនៅកម្ពុជា
។
សរុបសេចក្តីមកការវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន
ពិតជាមានផលប្រយោជន៍យ៉ាងពិបប្រាកដ
ក្នុងការទាញយកអ្នកវិនិយោគិនបរទសក៏ដូចជាវិនិយោគខ្មែរ ដែលទាំងអស់នោះអាចបង្កើនថវិការជាតិបានយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយមោទនភាពលើឆាកអន្តរជាតិ។២២.ដើម្បីធ្វើឲ្យស្ថានភាពវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត
តើអ្នកគិតថារាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកត្តាអ្វីខ្លះ ?
ដើម្បីឲ្យស្ថានភាពវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀតរាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើកត្តាជាច្រើនដូចខាងក្រោម៖
·
ផ្តល់នូវសុវត្ថិភាពជូនអ្នកវិនិយោគ
·
ធ្វើការកំណែទម្រង់
និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិនិយោគ
·
ផ្តល់ការលើកទឹកចិត្ត
·
លើទឹកចិត្តផ្នែកពន្ធគយ
·
បម្រើទីផ្សារក្នុងស្រុក
·
មានលទ្ធភាពនាំចេញដោយផ្ទាល់នូវផ្នែកណាមួយនៃផលិតផលខ្លួនផលិតបាន
·
បានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ
·
ការលើកទឹកចិត្តលើផ្នែកចំណេញ
·
ការអនុគ្រោះពន្ធលើប្រាក់ចំណេញ
·
ការរំលោះពិសេស ។
២៣.ចូរពន្យពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា
(CDC)?
២៤.ចូលរៀបរាប់ត្រួសៗពីតួនាទី
និងភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)?
ភារកិច្ច និងការទទួលខុសត្រូវរបស់
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា «គ.ជ.នា» (ដកស្រង់ ចេញពីអនុក្រឹត្យលេខៈ ៤៨៦
អនក្រ.បក. មាត្រា ១៣. ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៣) :
·
ធ្វើជាចំនុចប្រមូលផ្តុំ
និងជា "ច្រកចេញ-ចូលតែមួយ" ក្នុងការទាក់ទងរវាងរាជរដ្ឋាភិបាលជាមួយ នឹងដៃគូ
អភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណង
ដល់កម្ពុជា និងធ្វើជាចំនុចប្រមូលផ្តុំ និងជា "ច្រកចេញ-ចូលតែមួយ" ក្នុងការទាក់ទងរវាងស្ថាប័ននានានៃរាជរដ្ឋាភិបាល
ដើម្បីសម្របសម្រួលការទទួល និង/ឬការគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ។
·
រៀបចំ
និងអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីពង្រឹងភាពជាម្ចាស់
និង ភាពដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ព្រមទាំងពង្រឹងភាពជាដៃគូជាមួយសហគមន៍ដៃគូអភិវឌ្ឍន៍។
·
កៀរគរ
និងវិភាជន៍ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អនុវត្តបណ្តាគោលដៅអាទិភាពដែលមានចែងក្នុង
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។
·
ដឹកនាំផ្ទាល់កិច្ចការសុខដុមនីយកម្មនៃការអនុវត្តរបស់ដៃគូអភិវឌ្ឍន៍ដើម្បីបង្កើនប្រសិទ្ធភាព
និង ភាពសក្កិ សិទ្ធិនៃហិរញ្ញប្បទានសហប្រតិបត្តិការ។
·
ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស
ដល់គណ:កម្មាធិការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍
ដែលជាយន្តការសម្រាប់ពិភាក្សាកំរិតគោលនយោបាយ និងផ្តល់ការគាំទ្រនានា
សម្រាប់ពង្រឹងយន្តការរបស់ ក្រុមការងារបច្ចេកទេសចម្រុះ។
·
ចូលរួមរៀបចំផែនការសេដ្ឋកិច្ច
សង្គមកិច្ច និងផែនការ តាមផ្នែកសម្រាប់អភិវឌ្ឍន៍កម្ពុជា។
·
ចូលរួមគ្រប់គ្រងកិច្ចការវិនិយោគសាធារណៈ
ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង និង ស្ថាប័ន ទាំងឡាយដែលមានការពាក់ព័ន្ធ។
ការងារនេះពាក់ព័ន្ធសំខាន់ទៅនឹងការសម្របសម្រួល និងការតំរង់ទិស ក្នុងការបែងចែក
និងការប្រើប្រាស់ធនធាននៅក្នុងប្រទេស និងធនធានដែលបានមកពីក្រៅប្រទេសដើម្បី
កិច្ចស្តារ និងអភិវឌ្ឍន៍កម្ពុជា។
·
តាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រីចុះហត្ថលេខាតាងនាមរាជរដ្ឋភិបាលជាមួយនឹងដៃគូអភិវឌ្ឍន៍ដើម្បីទទួល
និង/ឬបែងចែកហិរញ្ញប្បទានទាំងនោះ។
·
ដឹកនាំការងារក្នុងការរៀបចំឯកសារចាំបាច់នានា
សម្រាប់កិច្ចប្រជុំកម្រិតគោលនយោបាយ ជាមួយដៃគូ អភិវឌ្ឍន៍ដូចជា "វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា"
ជាដើម ដោយសហការជាមួយ បណ្តាក្រសួង និងស្ថាប័នដែលមានការពាក់ព័ន្ធ។
·
ធ្វើរបាយការណ៍ប្រចាំឆមាស
និងប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលពិនិត្យ និង លើកឡើងនូវ
វិធានការចាំបាច់សម្រាប់កែលំអ និងតម្រង់ទិសការងារនីតិសម្បទា និងអភិវឌ្ឍន៍។
រក្សាសិទ្ធគ្រប់យ៉ាង
No comments:
Post a Comment