មេរៀនទី៧.
សហគ្រាសឯកបុគ្គល
១.និយមន័យៈ
សហគ្រាសឯកបុគ្គល គឺជាសហគ្រាសអាជីវកម្ម
ដែលជាកម្មសិទ្ធិ ១០០% របស់រូបវន្តបុគ្គល ម្នាក់ ។ ប្តី ប្រពន្ធនិង កូន
ត្រូវចាត់តុកថា ជារូបវន្ត័បុគ្គលតែម្នាក់ ។ ម្ចាស់សហគ្រាសមានដើមទុនផ្ទាល់ ខ្លួនតែម្នាក់ឯង
។ រាល់គណនី កិច្ចសន្យា ទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណត្រូវបានដាក់ឈ្មោះតែម្នាក់ ។
ម្ចាស់សហគ្រាស មានសិទ្ធិក្នុងការ ចាត់ចែង ត្រួតពិនិត្យ ប្រាក់ចំណេញ ដោយសេរី
លើអាជីវកម្ម របស់ខ្លួន ។ ដើមទុនអាចជា ប្រាក់កម្ចីបាន (ពីធានាគារ មិត្តភក្តិ ឬពីគ្រួសារ ) ។ អាជីវកម្មត្រូវបាន
បញ្ចប់ពេលម្ចាស់សហគ្រាសស្លាប់ ។
I.
ការបង្កើត
១.ភាគទុនៈ
ម្ចាស់សហគ្រាសមានដើមទុនផ្ទាល់
ខ្លួនតែម្នាក់ឯង ។ រួមទាំង ប្តីប្រពន្ធ
កូន ដែលចាត់ទុកថាជា រូបវន្ត័បុគ្គលតែមួយ ក្នុងសហគ្រាស ។
២.ការកំណត់អ្នកចូលរួមៈ
ជាគោលការណ៍ម្ចាស់ដើមទុននៃក្រុមហ៊ុនឯកកម្មសិទ្ធត្រូវបានហៅថា
ឯកកម្មសិទ្ធិករ ។
៣.លក្ខខណ្ឌ័ឯកសារជាលាយលក្ខណ័អក្សរៈ
អត្ថិភាពរបស់វាមិនតម្រូវឲ្យមានលក្ខន្តិកៈ
និងបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុនទេ ។
៤.ការចុះបញ្ជី និងនីតិបុគ្គលិកលក្ខណៈ
មិនជាប់ពន្ធលើប្រាក់ចំណេញ
ច្បាប់មិនតម្រូវឲ្យចុះបញ្ជីពាណិជ្ជកម្មទេ ។ ត្រូវសុំលិខិតអនុញ្ញា ត្តិ
នៅមន្ទីរពាណិជ្ជកម្ម ខេត្ត ក្រុង ដែលធ្វើអាជីវកម្មនោះ។ បើសហគ្រាសជាប់ពន្ធ
លើប្រាក់ចំណេញ ត្រូវចុះបញ្ជីពាណិជ្ជកម្ម ។ បើមិនជាប់ពន្ធលើប្រាក់ចំណេញទេ
មិនបាច់ចុះបញ្ជី ពាណីជ្ជកម្មទេ ។ (យោងច្បាប់សរពើពន្ធឆ្នាំ ១៩៩៧ បានកំណត់ថា
សហគ្រាសដែលភាគនៃប្រាក់ចំណេញប្រចាំឆ្នាំលើសពី ០ ដល់ ៦០០០០០០ រៀល តម្រូវឲ្យសហគ្រាស
ចុះបញ្ជីពាណិជ្ជកម្ម ។ បើប្រាក់ចំណេញទាបជាង ០ ដល់ ៦០០០០០០ រៀល មិនតម្រូវឲ្យសហគ្រាស
ចុះបញ្ជីទេ ។
៥.អំពីសញ្ជាតិៈ
ជាសញ្ជាតិរបស់ឯកក្មសិទ្ធិករ
នៃក្រុមហ៊ុន ឬ សហគ្រាសនោះ ។
II. ការប្រតិបត្តិការសកម្មភាពសហគ្រាស
១.សិទ្ធិអំណាចរបស់ឯកកម្មសិទ្ធករៈ
ឯកកម្មសិទ្ធករ
មានសិទ្ធិចាត់ចែង និងសម្រេច នូវរាល់សកម្មភាពទាំងឡាយ របស់ ក្រុមហ៊ុនផ្ទាល់ ដូចជា មានសិទ្ធិក្នុងការត្រួតពិនិត្យ
ប្រាក់ចំណេញ លើការទូទាត់ ចំណូល ជំណាយ និង ការបង់ពន្ធបាន ឆាប់ រហ័ស ។ ឯកកម្មសិទ្ធករមានសិទ្ធិលក់ក្រុមហ៊ុនរបស់ខ្លួន
ឬ ឬំលាយក្រុមហ៊ុន របស់ខ្លួនដោយសុវត្ថិភាព
ដោយគ្មានជនណាមានសិទ្ធិអំណាចលើសិទ្ធិខ្លួនឡើយ ។
២.កាតព្វកិច្ចរបស់ឯកកម្មសិទ្ធិករៈ
ក្រុមហ៊ុនឯកបុគ្គល
អាចប្តឹង ឬ អាចត្រូវគេប្តឹងក្នុងនាមផ្ទាល់របស់ ឯកកម្មសិទ្ធិករ ដែលជាម្ចស់ក្រុមហ៊ុន
។ និងទទួលខុសត្រូវចំពោះបំណុល និងការខាតបង់ទាំអអស់ ដែលកើតមាន
ឡើងក្នុងការប្រតិបត្តិការក្រុមហ៊ុន គឺការទទួលខុសត្រូវដោយផ្ទាល់ និង
ដោយគ្មានកម្រិតលើ ទ្រព្យ សម្បត្តិផ្ទាល់ខ្លួនរបស់ ឯកកម្មសិទ្ធិករនោះ ។
III. ការចុះបញ្ជីសហគ្រាសឯកបុគ្គល
១.សហគ្រាសជាប់ពន្ធលើរបបពិត មានន័យថា៖
ប្រាក់ចំណេញលើសពី ៦០០០០០០០ រៀល ត្រូវចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញ វត្ថុលេខ ៧៩៥ ត្រូវបង់តាមរបបពិតៈ
.ការផ្គត់ភ្គង់ទំនិញៈចំណូលប្រចាំឆ្នាំច្រើនជាង
៥០០០០០០០០ (ប្រាំរយលាន) រៀល ។
.សេវាកម្មៈ
ចំណូលប្រចាំឆ្នាំច្រើនជាង ២៥០០០០០០០ (ពីរយហាសិបលាន) រៀល ។
.ចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលៈ
ចំណូលប្រចាំឆ្នាំច្រើនជាង ១២៥០០០០០០ (មួយរយម្ភៃ ប្រាំលាន) រៀល ។
ក្នុងករណីទាបជាងតម្លៃកំណត់ខាងលើ
សហក្រាសត្រូវបង់ពន្ធតាមរបបម៉ៅការ (ដែលជារបប សម្របសម្រួល) ។
២.ប្រាក់ចំណេញប្រចាំឆ្នាំលើសពី
៦០០០០០០ រៀល ត្រូវជាប់ពន្ធលើប្រាក់ចំណេញ ។ ដូច្នោះ
សហគ្រាសត្រូវចុះបញ្ជីពាណិជ្ជកម្ម ។
៣.សាហ៊ុយនៃការបង្កើតសហគ្រាសឯកបុគ្គលៈ
.ឯកកម្មសិទ្ធិករត្រូវេជូនដំណឹងមកមន្រ្តីចុះបញ្ជីនៅមន្ទីរពាណិជ្ជកម្ម
ខេត្ត ក្រុង ឬនៅ
នាយកដ្ឋានចុះមន្ទីរពាណិជ្ជកម្ម
នៃក្រសួងពាណិជ្ជកម្ម ។ និងមានការពិនិត្យនាមករណ៍ជាមួយ មន្ត្រីចុះបញ្ជី ។
.ឯកកម្មសិទ្ធិករត្រូវទៅបង្ហាញខ្លួននៅមន្ទីរពាណិជ្ជកម្ម
ខេត្ត ក្រុង ឬ នៅនាយកដ្ឋានចុះ បញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម
ដើម្បីចុះហត្ថលេខា ។
.ឯកសារទាំងអស់ត្រូវជូនទៅនាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម
។
.មន្រ្តីចុះបញ្ជីពាណិជ្ជកម្ម
នៅនាយកដ្ឋាននៃក្រសួងពាណិជ្ជកម្ម ត្រូវជូនដំណឹងទៅ ឯក កម្មសិទ្ធិករក្នុងអំឡុងពេល ១
ខែ ក្រោយការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រ ។
IV. គុណសម្បត្តិ និងគុណវិបត្តិ
១.គុណសម្បត្តិៈ
សហគ្រាសឯកបុគ្គល
ជាក្រុមហ៊ុនដែល បង្កើតឡើង ត្រូវការចំណាយដើមទុនតិច
គ្មាន ភាពស្មុគស្មាញក្ុនងការទូទាត់ប្រាក់ខែបូគ្គលិកជាលុយផ្ទាល់ខ្លួន ការគិតលុយពន្ធបានលឿន
ការគ្រប់គ្រងបានរហ័សមិនរញេរញ៉ៃព្រោះមានមនុស្សតិច
រក្សាការសម្ងាត់បានល្អព្រោះមានតែម្នាក់ ឯកជាម្ចាស់ក្រុមហ៊ុន
ប្រាក់ចំណេញទទួលបានទាំងស្រុង តែបើក្រុមហ៊ុនខាតបង់ងាយរំលាយ ។
២.គុណវិបត្តិ
ឯកកម្មសិទ្ធិករ
មានការទទួលខុសត្រូវគ្មានកម្រិតលើបំណុល ទ្រព្យសម្បត្តិរងនូវការហា នីភ័យទាំងស្រុង
បើកាតព្វកិច្ចនៃសកម្មភាពអាជីវកម្ម មិនបានដោះស្រាយបាន ។ ចំពោះបុគ្គលិកគ្មាន
ការបានធានាពីសង្គម ។
ពាណិជ្ជកិច្ចមានទំហំធំទទួលរ៉ាប់រងតែម្នាក់ឯងក្នុងការចាត់ចែងចំណូល និង ចំណាយ
ដែលជាម្ចាស់សហគ្រាស ។
V. ការបញ្ចប់សហគ្រាសឯកបុគ្គល
១.ការបញ្ចប់ដោយស្ម័គ្រចិត្ត
.ម្ចាស់សហគ្រាសមានសិទ្ធិផ្ទេរ
ឬ លក់ភាគហ៊ុនទៅឲ្យបុគ្គលផ្សេងទៀត ។
.គោលបំណង
ត្រូវបានបញ្ជប់តាមកាលកំណត់របស់ច្បាប់ ។
២.ការបញ្ចប់ដោយមិនស្ម័គ្រចិត្ត
.
មរណៈភាពរបស់ម្ចាស់កម្មសិទ្ធិករ ។ លុះត្រាតែមានអ្នកស្នងបន្តេទៀត ។
.បញ្ចប់តាមផ្លូវតុលាការ
។
.ភាពក្ស័យធននៃសហគ្រាស
។
.បើមានបំណុលម្ចាស់សហគ្រាសនៅតែបន្តសង
ទៅម្ចាស់បំណុលរហូតដល់ចប់កាតព្វ កិច្ច ។
No comments:
Post a Comment