Wednesday, April 5, 2017

មេរៀនទី៨. សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

មេរៀនទី៨. សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
I.       និមយន័យ
          សហគ្រាសេកបុគ្គលទទួលខុសត្រូវមានកម្រិត ជាប្រភេទក្រុមហ៊ុនជាប្រភេទក្រុមហ៊ុនមួយដែល បង្កើតឡើងដោយឆន្ទៈឯកតោភាគីរបស់រូបវ័ន្តបុគ្គលម្នាក់ឯងជាម្ចាស់ដើមទុន ។  សហគ្រាសនេះក៏អាច កើតឡើងដោយការប្រែក្លាយពីក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលរាល់ភាគហ៊ុនទាំងអស់ នៃក្រុមហ៊ុននេះត្រូវបានប្រមូលផ្តុំនៅក្នុងដៃរបស់ សមាជិណាម្នាក់ ។​ ម្ចាស់តែម្នាក់ទទួលបាននូនីតិបុគ្គ លិកលក្ខណៈ អាស័យដ្ឋាន សញ្ជាតិ មានសិទិ្ធ  មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ និងទទួលខុសត្រូវគ្មាន កម្រិតចំពោះបំណុល ។
II.    ការបង្កើត និង ការគ្រប់គ្រង
ក.ការបង្កើត
              សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ត្រូវបង្កើតឡើងដោយរៀបចំធ្វើលក្ខន្តិកៈ ដែលក្នុងលក្ខន្តិកៈមានចែងនូវចំនុច៖ ទ្រង់ទ្រាយក្រុមហ៊ុន កម្មវត្ថុអាជីវកម្ម នាមករណ៍  ទីស្នាក់ការ  ចេរវេលា  ដើមទុន  ភាគហ៊ុន ។ល។ ក្រុមហ៊ុនមាននីតិបុគ្គលចាប់តាំងពីពេលចុះបញ្ជីពានិជ្ជកម្ម ។ ត្រូវមានការចុះផ្សាយជាសាធារណៈតាមរយៈពាណិជ្ជកិច្ច ។
     ១.នាមករណ៍ៈ
              នាមករណ៍ត្រូវដាក់ថា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ឬ សរសេរពាក្យ អក្សរកាត់នៅខាងចុង ឬ នៅខាងក្រោម ។
    ២.កម្មវត្ថុអាជីវកម្ម
              អាចមានច្រើនប្រភេទអាជីវកម្ម ដែលមានលក្ខណៈស្របច្បាប់ ។ មានន័យថាគោលដៅ នៃអាជីវកម្មមិនផ្ទុយនឹងបទបញ្ញាត្តិនៃច្បាប់ណាមួយដែលបានហាមឃាត់ ។
     ៣.ទីស្នាក់ការសហគ្រាស
              អាស័យដ្ឋានចុះបញ្ជីក្រុមហ៊ុន ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា  ។ រួមទាំងអាស័យដ្ឋាន និងឈ្មោះរបស់អ្នកសុំចុះបញ្ជីផង ។ អ្នកសុំចុះបញ្ជីត្រូវតែជារូបវន្ត័បុគ្គល ដែល
អាយុ ចាប់ពី ១៨ ឆ្នាំ និងមានសម្ថភាពពេញលេញ ។
     ៤.ដើមទុនចុះបញ្ជី
              ដើមទុនត្រូវកំណត់ជារូបិយវត្ថុជាតិ (រៀល) ។ លក្ខន្តិកៈក្នុងក្រុមហ៊ុនត្រូវមានការបញ្ជាក់ ពីចំនួនសរុបនៃភាគទុននិមួយៗ  ឬចំនួនសរុបនៃភាគហ៊ុនដែលក្រុមហ៊ុន។ ដើមទុនចុះបញ្ជីយ៉ាង​តិច ២៥% នៃដើមទុនចុះបញ្ជី និងចាំបាច់ណាស់នូវលិខិតបញ្ជាក់តំកល់ដើមទុនចុះបញ្ជីនៅ
ធានាគារស្របច្បាប់ណាមួយនៅកម្ពុជា ។ ដែលចំនួនអប្បរមា អាចស្នើសុំចុះបញ្ជីបានគឺស្មើនឹង ៤០០០០០០ រៀល (៤ លាន) រៀល  ប្រហាក់ប្រហែល ១០០០ $ USA
     ៥.ថិរវេលា
              សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតបានកំណត់មិនឲ្យលើសពី ៩៩ ឆ្នាំ ។
     ម្ចាស់ក្រុមហ៊ុនអាចសុំបន្តនូវសកម្មភាពនេះបាន ពេលក្រុមហ៊ុនត្រូវបានបញ្ជប់តាមអាជ្ញាយុកាល ។
ការបន្តនោះបាន តែ៩៩ឆ្នាំ ម្តងប៉ុណ្ណោះ ។ ទោះបីក្រុមហ៊ុនមានរយៈពេលខ្លីក៏ដោយ ការស្នើសុំត្រូវតែ មានរយៈពេល ៩៩ ឆ្នាំ ដើម្បីចង់បន្តអាជីវកម្មបន្តទៀត ។
ខ.ការគ្រប់គ្រង
     ១.អ្នកគ្រប់គ្រងជាម្ចាស់ភាគហ៊ុនផ្ទាល់
                   ក្រុមហ៊ុនជាម្ចាស់ភាគហ៊ុនតែម្នាក់ និងកាន់កាប់ក្រុមហ៊ុនតែម្នាក់ឯង និង អាចធ្វើអនុប្ប ទានមួយផ្នែក ឬទាំងស្រុង ។  ក្នុងករណីធ្វើអនុប្បទានទាំងស្រុងទៅរូបវន្ត័បុគ្គលតែម្នាក់ គឺក្រុមហ៊ុន នៅ រក្សាទ្រង់ទ្រាយជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិតដដែល ។ ប៉ុន្តែបើក្រុមហ៊ុន ធ្វើ អនុ ប្បទានតែមួយផ្នែក សហគ្រាសនេះត្រូវរលាយបាត់នូវអត្ថិភាពរបស់ខ្លួន ។ម្ចស់ភាគហ៊ុនជាឯកបុគ្គល ទទួលខុសត្រូវមានកម្រិត ។ ម្ចាស់សហគ្រាសមរណៈ ត្រូវផ្ទេរទៅសហពទ្ធ័ ឬអ្នកទទួលមរតក ។ សេចក្តី សម្រេចទាំងអស់ជាសិទ្ធិរបស់ម្ចាស់សហគ្រាស ។ សហគ្រាសអាចផ្លាស់ប្តូរទ្រង់ទ្រាយសហគ្រាសតាម ការសម្រេសរបស់ម្ចាស់សហគ្រាស ។
     ២.អ្នកគ្រប់គ្រងជាតតិយជន
                   សហគ្រាសទទួលខុសត្រូវមានកំរិត អាគ្រប់គ្រងដោយ បុគ្គលជា តតិយជន តែត្រូវប្រ កាសចំពោះមុខច្បាប់នូវិសមិត្តភាពរបស់ខ្លួន មិនមែនជាមន្រ្តីរាជការ  មិនមានជាប់លិខិតថ្កល់ទោស
ក្នុងរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី  ពាណិជ្ជកម្មឡើយ      ។ និងអ្នកគ្រប់គ្រងជាតតិយជន ត្រូវបានតែង តាំងដោយម្ចាស់ក្រុមហ៊ុន ផ្ទាល់ និងទទួលបានប្រាក់ខែពីម្ចាស់សហគ្រាស ។​  អ្នកគ្រប់គ្រងជាតតិយ ជននេះអាចត្រូវបានបញ្ឈប់ដោយម្ចាស់សហគ្រាស ដោយមានមូលហេតុ ឬគ្មានមូលហេតុ ។ តែបើ គ្មានមូលហេតុម្ចាស់សហគ្រាសត្រូវសងជម្ងឺចិត្តដល់អ្នកគ្រប់គ្រងដែលជាតតិយជន។
                   III.       ការបញ្ចប់ ឬរំលាសសហគ្រាស    
     .ការផុតកំណត់ថេរវេលានៃសកម្មភាពរបស់សហគ្រាស ។
     .ម្ចាស់ទទួលមរណៈភាពមិនមានអ្នកស្នង ឬមានដែរប៉ុន្តែមិនចង់បន្ត ។
          .តាមការសម្រេចរបស់តុលាការ
          .តាមឆន្ទៈជាក់លាក់របស់សមាជិកដែលជាម្ចាស់ដើមទុន
          .ការរំលាយត្រូវមានការចុះផ្សាយ
________________