នីតិបេតិកភណ្ឌ និង គ្រួសារ
ប្រធានបទៈ ការបង្កើតការស្មុំកូនពេញលេញ
១.និយមន័យ
ស្មុំកូនពេញលេញ គឺជាការផ្តល់នូវគ្រួសារដែលមានឪពុកម្តាយ មានលំនឹងគ្រប់គ្រាន់ដល់កុមារ ដែលអភ័ព្វ ហើតទំនាក់ទំនងរវាងឪពុកម្តាយចិញ្ចឹម និងកូនសុំដែលបង្កើតឡើងនេះគឺដូចគ្នាទៅនឹងទំនាក់ទំនងនៃឪពុកម្តាយបង្កើតដែរ ។ ពិសេសគឺត្រូវមានការផ្តាច់ទំនាក់ទំនងរវាងឪពុកម្តាយបង្កើត នឹង ញ្ញាត្តិសន្តានរបស់ កូនស្មុំនោះទាំងស្រុង ។ ការបង្កើតឡើងនូវទំនាក់ទំនងគតិយុត្តខាងលើនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍កុមារ ដែលខ្វះការចែរក្សា ឬការយកចិត្តទុកដាក់ពីឪពុកម្តាយបង្កើត ឬឪពុកម្តាយបង្កើតមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែរក្សា ចិញ្ចឹមកូនបាន ដោយសារស្ថានភាពណាមួយដែលខ្លួនមានជាបញ្ហាវិបត្តិស្មាេតី ឬពិការរាងកាយជាដើម...។
២.លក្ខខណ្ឌទម្រង់
ស្មុំកូនពេញលេញត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់តុលាការ តាមពាក្យសុំរបស់បុគ្គលដែលមានបំណងក្លាយជាឪពុកម្តាយចិញ្ចឹម (យោងមាត្រា ១០០៧ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ។ ដោយហេតុថា ស្មុំកូនពេញលេញគឺជាការផ្តល់នូវគ្រួសារថ្មីមួយសំរាប់កុមារអភ័ព្វ ហើយផ្តាច់ទំនាក់ទំនងញ្ញាតិលោហិត ជាមួយឪពុកម្តាយបង្កើត ហើយកុមារត្រូវចូលមករួមរស់ទាំងស្រុងជាមួយឪពុកម្តាយចិញ្ចឹម ហេតុនេះហើយទើបស្មុំកូនពេញលេញុមានភាពតឹងរឹងក្នុងការបង្កើត និងចាំបាច់ត្រូវមានការចូលរួមពីតុលាការ ដើម្បីធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីផលប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនស្មុំពេញលេញនេះ ។
៣.លក្ខខណ្ឌជាមូលដ្ឋានក្នុងការបង្កើតស្មុំកូនពេញលេញ
ដើម្បីបង្កើតស្មុំកូនពេញលេញ ចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌជាមូលដ្ឋាន ដូចខាងក្រោម៖
ក.លក្ខខណ្ឌតម្រូវចំពោះបុគ្គលដែលមានបំណងក្លាយជាឪពុកម្តាយចិញ្ចឹម
– បុគ្គលដែលក្លាយខ្លួនជាឪពុក ឬម្តាយចិញ្ចឹមត្រូវតែជាបុគ្គលដែលមានសហពន័្ធ (យោងមាត្រា ១០០៨ ចំណុច ១ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ។ ដូចនេះចំពោះបុគ្គលដែលជាប្តី ឬប្រពន្ធតែម្ខាង មិនអាចក្លាយជាឪពុក ឬម្តាយចិញ្ចឹមបានឡើយ ។ ដោយសារការបង្កើតស្មុំកូនពេញលេញធ្វើឡើងក្នុងគោលបំណងផ្តល់នូវគ្រួសារមយយដែលមានលំនឹង គ្រប់គ្រាន់សំរាប់កុមារអភព័្វ ទើបទាមទារឲ្យមានការសហការរវាងសហពទ្ធ័ ។ ប្រសិនបើមានតែសហពទ្ធ័តែម្ខាង ហើយខ្វះការចូលរួមពីសហព័ទ្ធម្ខាងទៀត នោះគោលបំណង ដែលផ្តល់គ្ឬយសារមួយមានលំនឹងសំរាប់កុមារ អភព្ធ័នឹងមិនសំរេចបានឡើយ ។ ហេតុនេះហើយទើបបញ្ញតិ ក្នុងមាត្រា ១០០៨ ខាងលើកំណត់អំពីគោលការណ៍ សហការណ៍រវាងប្តីប្រពន្ធ ដែលនឹងក្លាយជាកូនសុំ ។
– បុគ្គលជាប្តី ឬប្រពន្ធតែម្ខាង អាចក្លាយជាឪពុក ឬម្តាយចិញ្ចឹមបាន ប្រសិនបើកូនសុំគឺ ជាកូនបង្កើតរបស់បុគ្គលជាប្តី ឬប្រពន្ធ នេះ (យោងមាត្រា ១០០៨ ចំណុច ២ ក្នុងកថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ) ។ ចំពោះករណីខាងលើនេះ ប្រសិនបើសហពទ្ធ័ម្ខាងត្រូវជាឪពុក ឬម្តាយបង្កើតរបស់កូនសុំ នោះជាគោលការណ៍ សហការរវាងប្តីប្រពន្ធមិនចាំបាច់ឡើយ ហើយសហពទ្ធ័ម្តាងដែលត្រូវជាឪពុក ឬ ម្តាយចុង នៃកូនសុំអាចបង្កើតស្មុំកូនពេញលេញបាន ។
– ឪពុកម្តាយចិញ្ចឹមត្រូវមានអាយុពី ២៥ ឆ្នាំ ឡើងទៅហើយត្រូវមានអាយុច្រើនជាងកូនសុំយ៉ាងតិច ២០ឆ្នាំ (យោងមាត្រា ១០០៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ) ។ ការកំរិតអាយុខាងលើនេះគឺដើម្បី
កំណត់បានពីស្ថានភាពរបស់ឪពុកម្តាយចិញ្ចឹម ដែលមើលទៅសាកសមជាទំនាក់ទនងរវាងឪពុកម្តាយ និង កូន និងកំណត់អំពីភាពចាស់ចិត្ត ចាស់គំនិតរបស់ឪពុកម្តាយចិញ្ចឹមដែលអាចគ្រប់គ្រង មើលថែរក្សា និងទទួលខុសត្រូវចំពោះកូនបាន ។
ខ.លក្ខខណ្ឌតម្រូវចំពោះកូនសុំ
– កូនសុំត្រូវតែជាកុមារដែលអភព្វ័ ហើយដែលមានគ្រួសារមិនអំណោយផលសំរាប់ការរស់នៅ និងមិនដែលមើលថែ គឺកុមារមិនអាចទទួលបាននូវគ្រួសារល្អមួយដែលមានលទ្ធភាពគ្រប់គ្រាន់ ការទទួលបាននូវការចិញ្ចឹម ថែរក្សាល្អពីឪពុកម្តាយបង្កើត សមស្របដូចកុមារឯទៀត ។
– កូនសុំត្រូវមានអាយុតិចជាង ៨ ឆ្នាំ (យោងមាត្រា ១០១០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ។
១.មូលដ្ឋានវិនិច្ឆ័យនៃការបង្កើតស្មុំកូនពេញលេញ និងអំឡុងពេលសាកល្បងចិញ្ចឹម
ដោយសារការបង្កើតស្មុំកូនពេញលេញធ្វើឲ្យទំនាក់ទំនងញាតិលោហិតរវាងឪពុកម្តាយបង្កើត និងកូនបង្កើតត្រូវបានផ្តាច់ទំនាក់ទំនង ហើយកុមារដែលជាកូនសុំត្រូវចូលទៅរួមរស់ទាំងស្រុង ជាមួយនឹងឪពុកម្តាយចិញ្ចឹម ដូចគ្នានឹងការរួមរស់ជាមួយឪពុកម្តាយបង្កើតដែរនោះ ពោល គឺផលប្រយោជន៍របស់កុមារ ។ ដូចនេះ តុលាការត្រូវធ្វើការពិនិត្យ និងវិនិច្ឆ័យពីផលប្រយោជន៍ របស់កុមារដែលនឹងក្លាយជាកូនសុំពេញលេញនេះ ដោយផ្អែកទៅលើលក្ខណៈជាមួលដ្ឋានខាងក្រោម៖
o កូនសុំពេញលេញត្រូវតែជាកុមារដែលមានការពិបាកយ៉ាងខ្លាំង ឬមិនសមរម្យ ក្នុងការគ្រប់គ្រងថែរក្សា ដោយឪពុកម្តាយបង្កើត ឬដោយឪពុកម្តាយបង្កើតមានស្ថានភាពផ្សេងៗទៀត ដែលធ្វើឲ្យផលប្រយោជន៍របស់កុមារត្រូវប៉ះពាល់យ៉ាងធ្ងន់អធ្ងរ (យោងមាត្រា ១០១២ នៃក្រមរដ្ឋប្បវេណី
ឆ្នាំ ២០០៧)។
o ការបង្កើតស្មុំកូនពេញលេញ ជាគោលការណ៍ចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬអ្នកអាណាព្យាបាលសំរាប់អនីតិជនរបស់កុមារដែលនឹងក្លាយជាកូនសុំនោះ (យោងមាត្រា ១០១១ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ។ ប៉ុន្តែប្រសិនការជំទាស់របស់ឪពុកម្តាយបង្កើត ឬអ្នកអាណាប្យាបាលរបសើកុមារដែលនឹងក្លាយជាកូនសុំមិនមានហេតុផលសមស្រប ហើយធ្វើឲ្យប៉ពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កុមារ ឬឪពុកម្តាយបង្កើតមិនអាចបង្ហាញឆន្ទៈបាន តុលាការអាចបង្កើតស្មុំកូនពេញលេញបាន ដោយមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយបង្កើត ឬអ្នកអាណាព្យាបាលសំរាប់អនីតិជនរបស់កុមារដែលនឹងក្លាយទៅជាកូនសុំនោះ (យោងមាត្រា ១០១១ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ។
o ជាគោលការណ៍ អំឡុងពេលសាកល្បងចិញ្ចឹម តុលាការត្រូវអំណត់អំឡុងពេលយ៉ាងតិច ៦ខែ ។ ការកំណត់អំឡុងពេលខាងលើនេះគឺធ្វើឡើង ដើម្បីឲ្យតុលាការធ្វើការពិចារណាទៅលើស្ថានភាពរបស់បុគ្គល ដែលនឹងក្លាយជាឪពុកម្តាយចិញ្ចឹមបានធ្វើក្នុងការគ្រប់គ្រងថែរក្សាកុមារដែលនឹងក្លាយទៅជាកូនសុំ ពិសេសគឺភាពរស់នៅចុះសម្រុងគ្នារវាងឪពុកម្តាយចិញ្ចឹម និងកូនសុំ (យោងមាត្រា ១០១៣ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧) ៕
៣.សេចក្តីសន្និដ្ឋាន
ស្មុំកូនពេញលេញ គឺជាការជួយផ្តល់ផលប្រយោជន៍ដល់ កូនដែលឪពុកម្តាយចិញ្ចឹម បានស្មគ្រ័ចិត្តទទួលយកកូននោះមកធ្វើជា កូនរបស់ខ្លួនដោយចាត់
ដោយចាត់ទុកដូចជាកូនបង្កើត។ ម៉្យាងវិញទៀតការស្មុំកូនពេញលេញនេះ បានទទួលនូវផលប្រយោជន៍ ដូចជាកូនបង្កើតដែលឪពុកម្តាយបង្កើតមានដែរ មានន័យថា បើឪពុកម្តាយបង្កើតធ្វើមកតសាសន៍កូនចិញ្ខឹមត្រូវមានសិទ្ធិទទួលនូវមរតកស្មើគ្នាទៅនឹងកូនបង្កើតដែរ ។
Monday, April 3, 2017
ការបង្កើតការស្មុំកូនពេញលេញ៖(នីតិបេតិកភណ្ឌ និង គ្រួសារ)
នីតិវិនិយោគ
Labels:
នីតិបេតិកភណ្ឌ និង គ្រួសារ,
នីតិវិនិយោគ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment