នីតិបេតិកភណ្ឌ និង គ្រួសារ
ប្រធានបទៈការបង្កើតស្មុំកូនធម្មតា
១.និម័យន័យ
ការស្មុំកូនធម្មតា គឺជាការស្មុំកូនមួយប្រភេទ ដែលញាតិរវាងកូនស្មុំ និង ឪពុកម្តាយបង្កើតត្រូវបន្តអត្ថិភាព ហើយកូនសុំ និង ឪពុកម្តាយបង្កើតមានសិទ្ធិធ្វើសន្តតិកម្មគ្មាទៅវិញទៅមក ហើយកូនសុំ និងឪពុកម្តាយបង្កើតមានសិទ្ធិទាមទារ និងករណីរកិច្ច ផ្គត់ផ្គង់អាហាកិច្ច។ ម៉្យាងវិញទៀត កូនសុំអាចប្រើនាមត្រកូនរបស់ឪពុកម្តាយចិញ្ចឹម ឬនាមត្រកូលមុនស្មុំកូនបាន ហើយកូនសុំត្រូវទទួបាននូវឋានៈដូចគ្នានិងកូនបង្កើតរបស់ឪពុកម្តាយចិញ្ចឹម និងត្រូវទទួលបាននូវសិទ្ធិ និងករណីយកិច្ចដូចគ្នា និងកូនបង្កើតនៅក្នុងទំនាក់ទំនង ជាមួយនឹងឪពុកម្តាយចិញ្ចឹម ។
២.លក្ខខណ្ឌនៃការបង្កើតការស្មុំកូនធម្មតា
ក.ពាក្យសុំនៃស្មុំកូនធម្មតា
បុគ្គលដែលមានអាយុចាប់ពី ២៥ ឆ្នាំ ឡើងទៅ អាចដាក់ពាក្យសុំជាមួយនិងបុគ្គលដែលនិងក្លាយជាកូនសុំ ទៅតុលាការ ឲ្យបង្កើតស្មុំកូនធម្មតាបាន ។ ប៉ុន្តែបុគ្គលដែលនិងក្លាយជាកូនសុំ មិនត្រូវជាបុព្វញាតិរបស់បុគ្គលដែលនិងក្លាយ ជាឪពុកម្តាយចិញ្ចឹម ឬ បុគ្គលដែលមានអាយុច្រើន បុគ្គលដែលនឹងក្លាយជាឪពុកម្តាយចិញ្ជឹមឡើយ។ ក្នុករណីដែលបុគ្គលនឹងក្លាយជាកូនសុំជាអនីតិជន អ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវដាក់ពាក្យសុំដែលបានកំណត់ខាងលើនេះក្នុងនាម ជាអ្នកតំណាងដែលច្បាប់បាន កំណត់ក្នុងមាត្រា ១០២០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។
ខ.ករណីដែលបុគ្គលដែលនឹងក្លាយជាឪពុក ឬម្តាយចិញ្ចឹមមានសហពទ្ធ័
បើបុគ្គលដែលមានសហពទ្ធ័សុំកូនជាអនីតិជន បុគ្គលនោះត្រូវដាក់ពាក្យសុំដែលបានកំណត់នៅក្នុង មាត្រា ១០២០ (ពាក្យស្មុំកូនធម្មតា) ខាងលើនេះជាមួយសហពទ្ធ័របស់ខ្លួន។ ប៉ុន្តែបញ្ញាតិ្តនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះ
ករណីដែលយកកូនរបស់សហពទ្ធ័មកធ្វើជាកូនសុំ ឬករណីដែលសហពទ្ធ័មិនអាចបង្ហាញឆន្ទៈរបស់ខ្លួនបាន (មាត្រា ១០២១ នៃក្រមរដ្បវេណីឆ្នាំ ២០០៧) ។ ក៏ប៉ុន្តែនៅក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ មាត្រា ១១០ ចែងថាគេអាចសុំកូនបានត្រឹម ២ នាក់ប៉ុណ្ណោះ ។ ប្រសិនបើកូនដែលសុំមកនោះមានមួយណាស្លាប់ គេអាចសុំកូនមួយទៀតបាន ។
លើសពីនេះទៅទៀត ចំពោះបុគ្គលដែលមានសហពទ្ធ័ ដើម្បីដាក់ពាក្យសុំនៃស្មុំកូនជាធម្មតាត្រូវទទួលការយល់ព្រមពីសហពទ្ធ័របស់ខ្លួន ។ ប៉ុន្តែបញ្ញាត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលដាក់ពាក្យសុំ ដែលបានកំណត់នៅក្នុងមាត្រា ១០២០ (ពាក្យសុំនៃស្មុំកូនធម្មតា) ខាងលើនេះ ជាមួយនិងសហពទ្វ័ ឬករណីដែលសហពទ្វ័មិនអាចបង្ហាញ ឆន្ទៈរបស់ខ្លួនបាន (មាត្រា ១០២២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ។
គ.ករណីបុគ្គលដែលនឹងក្លាយជាកូនសុំជាអនីតិជន
បើបុគ្គលដែលនឹងក្លាយជាកូនសុំជាអនីតិជន តុលាការអាចឲ្យបង្កើតស្មុំកូនបាន លុះត្រាតែយល់ឃើញថាមានភាព ចាំបាច់ពិសេសដើម្បីផលប្រយោជន៍របស់អនីតិជននោះ ។
ក្នុងករណីដែលបុគ្គលថានឹងក្លាយជាកូនសុំជាអនីតិជន បើឪពុកម្តាយបង្កើតរបស់បុគ្គលនោះបានលែងលះហើយ តុលាការត្រូវសួរយោបល់របស់ឪពុក ឬ ម្តាយដែលមិនមែនជាអ្នកមានអំណាចមេបា ដើម្បីវិនិច្ឆ័យអំពើចំណុចដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ។
បើអនីតិជនបានដល់អាយុ ១៥ ឆ្នាំ ដើម្បីបង្កើតការស្មុំកូនត្រូវទទួលការយល់ព្រមពីអនីតិជននោះ ។ ទោះបីជាអនីតិជនមិនទាន់ ដល់អាយុ ១៥ ឆ្នាំក៏ដោយ បើអនីតិជននោះអាចបង្ហាញឆន្ទៈរបស់ខ្លួនបានតុលាការត្រូវសួរយោបល់របស់អនីតិជននោះដើម្បីវិនិច្ឆ័យ អំពីចំណុច ដែលបានកំណត់នៅក្នុង កថាខណ្ឌទី១ ខាងលើនេះ (យោងមាត្រា ១០២៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧) ។
ឃ.ករណីស្មុំកូន រវាងអ្នកអាណាព្យាបាល និងជននៅក្រោមអាណាព្យបាល
នៅក្នុងករណីអ្នកអាណាព្យាបាលសំរាប់អនីតិជនដាក់ពាក្យសុំឲ្យបង្កើតស្មុំកូនដោយយកអនីតិជន នៅក្រោមអាណាព្យាបាល របស់ខ្លួនមកធ្វើជាកូនសុំ ឬក្នុងករណីដែលអ្នកអាណាព្យាបាលទូទៅ ដាក់ពាក្យសុំឲ្យបង្កើតស្មុំកូន ដោយយកជននៅក្រោម អាណាព្យាបាលទូទៅ របស់ខ្លួនមកធ្វើជាកូនសុំតុលាការអាចឲ្យបង្កើតស្មុំកូនបាន លុះត្រាតែក្នុងករណីដែលបានអនុវត្តត្រឹមត្រូវ ក្នុងការគ្រប់គ្រងតែរក្សាជននៅក្រោមអាណាព្យាបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណី ដែលតួនាទីរបស់អ្នកអាណាព្យបាលបានចប់ តែមិនទាន់បានបញ្ចប់ការគណនា នូវចំណូលចំណាយក្នុងការគ្រប់គ្រង (មាត្រា ១០២៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧) ។
ង.លក្ខខណ្ឌទាក់តងនឹងស្ថានភាពផ្សេងទៀត
តុលាការអាចឲ្យបង្កើតស្មុំកូនបាន លុះត្រាតែករណីដែលអាចបញ្ជាក់អំពីឆន្ទៈពិតប្រាកដ របស់ភាគីក្នុងការបង្កើតទំនាក់ទំនង រវាងឪពុកម្តាយ និងកូន ។ តុលាការមិនត្រូវឲ្យបង្កើតស្មុំកូនឡើយ បើយល់ឃើញថា ស្មុំកូនត្រូវបានបុះពានក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ រវាងភេទផ្សេងគ្នា ឬ ភេទដូចគ្នា ឬក្នុងគោលបំណងមិនត្រឹមត្រូវផ្សេងទៀត (មាត្រា ១០២៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ) ។
ប្រសិនបើបានបង្កើតស្មុំកូនធម្មតា ត្រូវសរសេរការបង្កើតស្មុំកូនធម្មតា នៅរឹមទំព័រនៃបញ្ជីកំណើតសើមរបស់កូនសុំនោះ ។
៣.សេចក្តីសន្និដ្ឋាន
ដើម្បីឲ្យការទទួលបាននូវកូនសុំធម្មតា លុះត្រាតែគោរពតាមគោលការណ៍គ្រឹះ និងគោលការណ៍ទម្រង់នៃការបង្កើតស្មុំកូនធម្មតាខាងលើនេះជាដាច់ខាតទើបមានសុពលភាពនៃការស្មុំកូនព្រោះថា សម្រាប់ការសំឌេងនូវការស្មោះត្រង់ចំពោះមាតាបិតារបស់កូននោះ ឬ អាណាព្យាបាលនៃកូនដែលត្រូវស្មុំ និងជាការស្មុំកូនបានដោយមានភាពសុឆន្ទៈ និងដោយមានភាពត្រឹមត្រូវតាមច្បាប់ ។ ដូច្នេះការស្មុំកូនធម្មតា ត្រូវតែធ្វើជាលក្ខណៈទម្រង់ ឬជាលិខិតយថាភូតជាដាច់ខាត ៕
_____________________
Monday, April 3, 2017
ការបង្កើតស្មុំកូនធម្មតា៖(នីតិបេតិកភណ្ឌ និង គ្រួសារ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment