Thursday, April 6, 2017

មេរៀនទី ១. បណ្តឹងក្នុងរឿងព្រហ្មទណ្ឌ

មេរៀនទី  ១.  បណ្តឹងក្នុងរឿងព្រហ្មទណ្ឌ
១.ប្រភេទនៃបណ្តឹង
  ក្នុងរឿងព្រហ្មទណ្ឌបណ្តឹងមាន ពីរប្រភេទ គឺ៖
·         បណ្តឹងអាជ្ញាៈ ជាបណ្តឹងដែលពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲឃើញពិរុទ្ធ ភាពនៃជនលើស និងផ្តន្ទាទោសជននោះតាមច្បាប់កំណត់ (ម.២ នៃ ក្រ.នី.ព្រ)
·         បណ្តឹងរដ្ឋបវេណីៈ ជាបណ្តឹងដែលធ្វើដោយជនរងគ្រោះ ដែលមានគោលបំណង ធ្វើឲបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះឲជនរងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មមនឹង ព្យសនកម្មដែលខ្លួនបានទទួល។
  ២.ប្រៀបធៀប

បណ្តឹងអាជ្ញា
បណ្តឹងរដ្ឋបវេណី
គោលបំណង
·   ជួសជុលការខូចខាតសណ្តាប់ធ្នាប់សង្គម
·   ជួសជុលព្យសនកម្មផ្ទាល់ខ្លួនចំពោះជនរងគ្រោះ
មូលដ្ឋានផ្នែកច្បាប់ (ម.៧៤៣ រ.ណី ២០០៧)
·   គោលការណ៍នីត្យានុកូលភាពនៃទោស,ទោស តាមច្បាប់ណាមួយជាកំណត់។
·   ផ្អែកលើអំពើអនីត្យានុកូល (ក្រ.រ.ណី២០០៧)
ប្រភេទ
·   មានលក្ខណៈជាសណ្តាប់ធ្នាប់សាធារណៈ
·   ពុំអនុញ្ញាតឲបញ្ឈប់ ឬ សម្របសម្រួល តាម ទំនើងចិត្តបានឡើយ លើកលែងតែមាន ច្បាប់ កំណត់ទុកប៉ុណ្ណោះ។
·   ស្ថិតក្នុងបេតិកភណ្ឌឯកជនរបស់ជនរងគ្រោះ ។
ការលើកលែងទោស
·   តាមតែរយៈច្បាប់របស់អង្គការនីតិបញ្ញត្តិ ជាការលើកលែងទោសជាទូទៅប៉ុណ្ណោះ។
·   ដែលអាចលះបង់ ឬសម្រុះសម្រួលតាមទំនើង ចិត្តរបស់ជនរងគ្រោះ ។
ទណ្ឌកម្ម
·   ពិន៍យប្រកាស និងការដាក់ពន្ធនាគារ
·   បង់សំណងជម្ងឺចិត្ត គិតតាមព្យសនកម្មកើតឡើង
ភាគីបណ្តឹង
·   ស្ថាបន៍អយ្យការ និងជនជាប់ចោទ ឬជនត្រូវចោទ
·   ជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណី និងជន ជាប់ចោទ ឬ សន្តតិជនរបស់ជនជាប់ចោទ ឬ អ្នកទទួលខុសត្រូវរដ្ឋប្បវេណី (ឪពុកម្តាយ អាណាព្យាបាលរបស់ជនល្មើសជាអនីតិជន) ។

៣.មូលហេតុរំលត់បណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណី

ការរំលត់បណ្តឹងអាជ្ញា (៧.ក្រ.នី.ព្រ)
1.   មរណភាពនៃជនល្មើស (ម.២៤ក្រ.នី.ព្រ )
2.   ការផុតអាជ្ញាយុកាល (ម.១០ក្រ.នី.ព្រ)
3.   ការលើកលែងទោសជាទូទៅ (ម.៩០ រ.នុញ្ កម្ពុជា)
4.   និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ (ម.៧ក្រ.នី.ព្រ)
5.   អាអាជ្ញាអត់ជំនុំ (ម.១២ក្រ.នី.ព្រ)
បន្ថែមក្រៅពីមាត្រា ៧៖
6.   ការដកពាក្យបណ្តឹង (ម.៨-២ ក្រ.នី.ព្រ)
7.   ការសម្របសម្រួល (ម.២៦.ក្រ.នី.ព្រ)
·         មិនអាចផុតអាជ្ញាយុកាលទេ (ម.៩ក្រ.នី.ព្រ)
-បទឧក្រិដ្ឋប្រល័យពូជសាសន៍
-បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ
-បទឧ្រិដ្ឋសង្រ្គាម

១.មរណភាពនៃជនល្មើស (ម.២៤ក្រ.នី.ព្រ)
·        ស្លាប់មុនមានសេចក្តីសម្រេចស្ថាពរផ្តន្ទាទោស ជនល្មើស ។
·        ស្លាប់ក្នុងពេលដំណើររឿងក្តីព្រហ្មទណ្ឌ ។
·     នៅតែបន្តទៀតបានជាមួយសន្តតិជនរបស់ជន ល្មើស
·     ស្លាប់ក្នុងពេលដំណើររឿងក្តីបណ្តឹងអាជ្ញាត្រូវរលត់តែតុលាការព្រហ្មទណ្ឌចេញសេចក្តីសម្រេចលើបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងសិទ្ធិវន័្ត[1]របស់ ជនជាប់ចោទ ។
២.ការផុតអាជ្ញាយុកាល (ម.១០ ក្រ.នី.ព្រ)
·         ១៥ ឆ្នាំ បទឧក្រិដ្ឋ
·         ៥ ឆ្មាំ បទមជ្ឈិម
·         ១ ឆ្នាំ បទលហុ
·         ការរាប់រយៈពេលអាជ្ញាយុកាលមានភាពខុសប្លែកគ្នាទៅតាមបទល្មើស (ម.១១.ក្រ.នី.ព្រ)
·         ការបញ្ជប់នៃការចោទប្រកាន់​ ឬកិច្ចស៊ើប សួរនីមួយៗ ជាការគិតវេលាថ្មីនៃអាជ្ញា យុកាល ។
·   ការទទួលខុសត្រូវក្រៅកិច្ចសន្យា មានអាជ្ញាយុ កាល ៣ ឆ្នាំ (ក្រឹត្យច្បាប់លេខ ៣៨)
·   អាជ្ញាយុកាល រលត់សិទ្ធបំណុល ៥ ឆ្នាំ (ម.៤៨២ ក្រ.រ.ណី ២០០៧)
·   អាជ្ញាយុកាលបទល្មើសព្រហ្មទណ្ឌរំលត់ មិនមែន ជាឧបសគ្គជនរងគ្រោះប្តឹងទៅតុលាការរ.ណី
ដើម្បីទារសំណងទេ ។

៣.ការលើកលែងទោសជាទូទៅ (ម.៩០ រ.នុញ្ញកម្ពុជា)
·         មតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូលនៃអំណាចនីតិបញ្ញត្តិ
·         មូលហេតុបណ្តាលមកពីៈ
-ទណ្ឌិតក្នុងពន្ធនាគាច្រើនពេក
-ការប្រព្រឹត្តបទល្មើសត្រូវលើកលែង បណ្តាលមកពីគុណសម្បត្តិចារី (ឧ.ចារី មានអាយុ ២៥ ឆ្នាំ)​ ។
-ទោសប្រកាសត្រូវលើកលែង (ឧ.ទោស ពី ៣ ខែ ទៅ ៣ ឆ្នាំ) ។
-ទណ្ឌិតមានអាយុក្រោម ២៥ឆ្នាំ ធ្វើពាក្យ
ស្នើសុំថ្វាយព្រះមហាក្សត្ររយៈពេលមួយ កំណត់ ។
-ត្រូវកំណត់ដោយច្បាប់ (ឧ.ត្រូវបង់ប្រាក់ ពិន័យឲអស់ជាដើម) ។
-តែចំពោះបទល្មើស ភារវកម្ម គ្រឿងញា ណ  បទឃាតកម្ម ព្រះមហាក្សត្រមិនអា ចលើកលែងទោសទេ ។
-ដោយប្រតិសកម្មនូវការផ្តន្ទាទោសអំពើ ល្មើស ។
-មិនមែនជាបទល្មើសឡើយ ។
·         អានុភាពនៃការលើកលែងទោសៈ
-មិនទានត្រូវបានវិនិច្ឆ័យដោយតុលាការ នៅឡើយ បណ្តឹងអាជ្ញាត្រូវរលត់ ចៅ ក្រមមិនអាចផ្តន្ទាទោសបានឡើយ ។
-ចៅក្រមត្រូវប្រកាសទោសជាមុនសិន ទើបដឹងពីអាត្រាដែលត្រូវលើកលែងទោស ឬ អត់ ។
-បើការផ្តន្ទាទោសជាស្ថាពរ ការផ្តន្ទាទោ សនោះត្រវទុកជាឥតបានការ ។
-លុបការផ្តន្ទាទោសចេញពីបញ្ជីថ្កោល ទោស ។
-បើជនជាប់ទោសកំពុងតែរងទោសពន្ធនា គារ នោះត្រូវដោះលែងភ្លាម ។
-ជនជាប់ទោសបានបង់ប្រាក់ពិន័យរួច ហើយ ជនជាប់ទោសពុំអាចទារសងវិញ បានឡើយ (ម.១៤៩-៤ ក្រ.ព្រ)

·         ការលើកលែងទោសមិនមែនជាឧបសគ្គ ក្នុងការទាមទារសំណងជម្ងឺចិត្តចំពោះជន រងគ្រោះទេ (ម.១៥១ ក្រ.ព្រ)
៤.និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ (ម.៧ក្រ.នី.ព្រ)
·         បណ្តឹងអាជ្ញាត្រូវរលត់បើច្បាប់ចាស់ត្រូវ បាននរាករណ៍ដោយច្បាប់ថ្មី បទល្មើស ដែលបានប្រព្រឹត្តក្នុងកំឡុងពេល ដែល ច្បាប់ចាស់នៅជាធរមាន (ម.៧ក្រ.នី.ព្រ)

៥.អាអាជ្ញាអត់ជំនុំ (ម.១២ក្រ.នី.ព្រ)
·         គោលការណ៍មិនអាចជំនុំជម្រះពីរដងលើ រឿងតែមួយនាំឲមានផលវិបានៈ បណ្តឹង អាជ្ញាមិនអាចធ្វើទៀតបានទេ បើមាន សាលក្រមតុលាការសម្រេចដោះលែង ជនជាប់ចោទចំពោះអំពើដដែលនោះ ទោះបីរកឃើញភស្តុតាងថ្មីក៏ដោយ ។
·         ដោយអនុវត្តតាមគោលការណ៍អាជ្ញាអត់ ជំនុំ ជនណាដែលត្រូវបានតុលាការសម្រេ ចឲរួចខ្លួនជាស្ថាពរហើយ ជននោះមិនអា ចត្រូវចោទប្រកាន់ទៀតទេ ចំពោះអំពើ ដដែលទោះបីជាក្រោមការកំណត់ឈ្មោះ ថ្មីផ្សេងក៏ដោយ (ម.១២.ក្រ.នី.ក្រ)
·         បណ្តឹងរ.ណីទទួលបានជោគជ័យដោយស្វ័យប្រ
វត្តិ ។
·         ជនរងគ្រោះទទួលបានសំណងបើតុលាការឲជន ជាប់ចោទរួចផុតពីការចោទប្រកាន់ ។
៦.ការដកពាក្យបណ្តឹង (ម.៨-២ ក្រ.នី.ព្រ)
·         ការដកពាក្យបណ្តឹងបណ្តឹងអាជ្ញាមិនរលត់ ឬអាចរលត់ដែរ ។
·         ចាត់ទុកការដកពាក្យបណ្តឹងជាមូលហេតុ នៃការរលត់បណ្តឹងអាជ្ញា ក្នុងករណីដែល ពាក្យបណ្តឹងនេះជាលក្ខខណ្ឌ័ចាំបាច់នៃការ ចោទប្រកាន់ជាបទព្រហ្មទណ្ឌ (ម.៨-២ ក្រ.នី.ព្រ)
·         យោងមាត្រា ៣៦ នៃ ច្បាប់ស្តីពីការទប់ ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងកិច្ច ការ ពារជនរងគ្រោះ ថែងថា៖ ការចោទប្រ កាន់ពីបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះ ជានី តិជន ដោយបទល្មើសជា បទល្មើស មជ្ឈិមស្រាល ឬ បទលហុ ។ ប៉ុន្តែតុលាការត្រូវតែចោទប្រកាន់បើជន ជាប់ចោទជាមុខសញ្ញា ទោះបីជាជនរង គ្រោះស្នើសុំពីតុលាការក៏ដោយ ។
·         បណ្តឹងរដ្ឋប្បវេណីត្រូវរលត់ដែរ បើមានមូល ហេតុនាំឲរលត់កាតព្វកិច្ច (ច្បាប់រ.ណី២០០៧)
៧.ការសម្របសម្រួល (ម.២៦.ក្រ.នី.ព្រ)
·         ជាគោលករណ៍បទល្មើសព្រហ្មទណ្ឌមិនអា ចសម្របសម្រួលបានឡើយ ។
·         ប៉ុន្តែច្បាប់ពិសេសអាចសម្របសម្រួលបានៈ
-ឧ.ពិន័យអន្តរការណ៍
-ឧ.ជាបទល្មើសដែលប៉ះពាល់ផ្លូវចិត្ត ឬ ផ្លូវជីវភាពសេដ្ឋកិច្ច និងបទមជ្ឈិមស្រាល ឬ លហុ ការផ្សះផ្សា ឬសម្របសម្រួល អាចឲភាគីយល់ព្រមទាំងសងខាង[2]

·         ការរលត់បណ្តឹងអាជ្ញាតាមរូបភាពសម្របសម្រួល នេះ ពុំមែនជាការរលត់បណ្តឹងរដ្ឋប្បវេណីទេ មានន័យថា៖ ជនរងគ្រោះនៅតែដាក់ពាក្យ បណ្តឹងរ.ណីបាន ។

*សំគាល់ៈ
·         បណ្តឹងទាំអពីរចេញពីអង្គហេតុតែមួយ ។
·         តែអំពើខ្លះបណ្តាលឲកើតតែបណ្តឹងអាជ្ញាប៉ណ្ណោះ មិនកើតបណ្តឹងរ.ណីទេ។
·         អំពើខ្លះបណ្តាលឲកើតតែបណ្តឹងរ.ណីតែប៉ុណ្ណោះ ។
·         (ម.២២) បណ្តឹងទាំងពីរ អាចធ្វើឡើងបានទាំងពីរនៅចំពោះមុខសាលាជំនុំជម្រះ ក្តីព្រហ្មទណ្ឌ 
·         ក្នុងករណីនោះបណ្តឹងរ.ណីព្យួរទុកសិន ដរាបណាមិនទាន់មាន សេចក្តីសម្រេចជា ស្ថាពរត្រូវ បានប្រកាសលើបណ្តឹងអាជ្ញា (ម.២២-២)
·         តុលាការព្រហ្មទណ្ឌអាចសម្រេចការជួសជុសព្យសនកម្មបាន លុះត្រាតែជនជាប់ ចោទមាន ពិរុទ្ធជាមុនសិន (ម.២៣)
·         កាលណាតុលាការមិនទាន់អាចសម្រេចបានលើផលប្រយោជន៍ រដ្ឋប្បវេណី តុលាការអាចបង្អង់ ទៅសវនាការលើកក្រោយ និងអាចសម្រេចប្រាក់បណ្តោះ អាសន្ន (ម.៣៥៥-១)

___________________________





[1] អ្នកមានសិទ្ធណាមួយ អ្នកមានឧបនិស្ស័យនឹងអនុវត្តសិទ្ធិណាមួយ (សិទ្ធិលើវត្ថុ សិទិ្ធលើបុគ្គល) ។ ឧ.នៅពេលបុរសម្នាក់ស្លាប់ទៅ សន្តតិជន (កូន) របស់គាត់ (ខ្មោច) នឹងក្លាយជាសិទ្ធិវន័្តក្នុងការទាមទារសំ ណងនៃការខូចខាត
[2] មាត្រា ២៦ នៃច្បាប់ស្តីពីការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជន រងគ្រោះ ២៩.១០.២០០៥ ។ 

No comments:

Post a Comment