Thursday, April 6, 2017

មេរៀនទី ២. ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ

មេរៀនទី  ២.  ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ
          ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌមានពីរយ៉ាង គឺៈ
                   ១.ម្ជាស់បណ្តឹងអាជ្ញា
                   ២. ជនល្មើស
          ភាគីក្នុងរឿងក្តីរដ្ឋប្បវេណីមានពីរប្រភេទ គឺៈ
                   ១.ដើមបណ្តឹងរដ្ឋបវេណី
                   ២.អ្នកទទួលខុសត្រូវរដ្ឋប្បវេណី
១.ជនល្មើស
          -ជនម្នាក់ដែលត្រូវបាន នគរបាលយុត្តិធម៌ ឃាត់ខ្លួន ហៅថា ជនសង្ស័យ ជនជាប់សង្ស័យ ជនល្មើស
  -ពេលដែល អយ្យការ ចាប់ផ្តើមចោទប្រកាន់ ជនសង្ស័យ ក្លាយជា ជ​នត្រូវចោទ    
  -ពេលបញ្ជូនជននោះទៅ មុខតុលាការ ហៅថា ជនជាជាប់ចោទ (ម.២៩១-២ ក្រ.នី.ព្រ)
  -ក្រោយពីមានសេចក្តីសម្រេចផ្តន្ទាទោស (សាលក្រម)ហើយ ជនជាប់ចោទ ហៅថាជា ពិរុទ្ធជន (ម.៣៦៥ និងមាត្រាបន្តបន្ទាប់)
  -ប្រសិនបើ ពិរុទ្ធជនប្តឹងជំទាស់  ឬ ប្តឹងឧទ្ធណ៍ពីសេចក្តីសម្រេច ផ្តន្ទាទោសរូបខ្លួន ពាក្រ ពិរុទ្ធជន ហៅថាជា ជនជាប់ចោទ វិញ ។
  -បើសិនមានសេចក្តីសម្រេចស្ថាពរ ផ្តន្ទាទោស ជនជាប់ចោទ ជននោះ ត្រូវគេហៅថា ទណ្ឌិត
រូបវ័ន្តបុគ្គល
រដ្ឋ
នីតិបុគ្គល
·         ចោទប្រកាន់បាន (ម.ក្រ.ព្រ)
·         មិនអាចត្រូវបានចោទ ប្រកាន់បានទេ (ម.៤២.ក្រ.ព្រ)
·         ចោទប្រកាន់បាន (ម.៤២.ក្រ.ព្រ)
សំគាល់ៈ
-ប្រសិនបើរកអត្តសញ្ញាណរបស់ជនល្មើសបានទេ (ម.៤៤.ក្រ.នី.ព្រ) អនុញ្ញាតឲបើកការស៊ើបសួរ ប្រឆាំង  ទៅលើអញ្ញាតជន (ជនមិនស្គាល់មុខ) ។
២. អង្គការអយ្យការ
          -អង្គការអយ្យការ ជាម្ចាស់បណ្តឹងអាជ្ញា
          -អយ្យការមានតួនាទី អនុវត្តសេចក្តីសម្រេចរបស់តុលាការ
          -ជាស្ថាប័នការពារផលប្រយោជន៍សង្គម (អមសាលាជម្រះក្តី និងស៊ើបសួរ) ។
សមាសភាពរបស់ចៅក្រមតំណាងអយ្យការ
អមសាលាដំបូង
អមសាលាឧទ្ធណ៍
អមតុលាការកំពូល
ព្រះរាជអាជ្ញា
១រូប
អគ្គព្រះរាជអាជ្ញា
១រូប
អគ្គព្រះរាជអាជ្ញា
១រូប
ព្រះរាជអាជ្ញារង
១ឬច្រើន
អគ្គព្រះរាជអាជ្ញារង

អគ្គព្រះរាជអាជ្ញារង



ព្រះរាជអាជ្ញា
១ឬច្រើន
ព្រះរាជអាជ្ញា
១ឬច្រើន
        * លក្ខណៈសំខាន់នៃអង្គការអយ្យការ
        -ស្ថាប័នអយ្យការជាស្ថាប័នមិនអាចបំបែកបាន។
          -ជាស្ថាប័នមានឋានានុក្រម (តាមបញ្ជាថ្នាក់លើ ទោះខ្លួនយល់ឃើញផ្សេងពីនេះក៏ដោយ គឺរដ្ឋមន្រ្តីយុត្តិធម៌ជា ថ្នាក់លើ)។
          -រដ្ឋមន្រ្តីយុត្តិធម៌អាចប្រើអធិបញ្ជា
          -គោលការណ៍នៃការកត់សំគាល់ដោយសេរីដោយផ្ទាល់មាត់នៅពេលសាវនាការ (ម.៣០.ក្រ.នី.ព្រ) ចៅក្រម អយ្យការ ធ្វើការ កត់សំគាល់ដោយសេរីតាមខ្លួនយល់ឃើញ ។
          -ចៅក្រមអយ្យការមិនទទួលខុសត្រូវទេ បើចាញ់រឿងក្តីព្រហ្មទណ្ឌ ។
៣.ដើមបណ្តឹងរដ្ឋប្បវេណី
          -ការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ចាំបាច់ត្រូវមានផលប្រយោជន៍ ពោលគឺជាជនដែលទទួលរងនូវការខូចខាត ទោះជាការខូចខាតនោះជាព្យសនកម្មផ្លូវចិត្តក៏ដោយ ។
          -ដើមបណ្តឹងរដ្ឋប្បវេណី ត្រូវធ្វើតាំងពីសាលាជម្រះក្តីទីមួយម្ល៉េះ ។
          -សមាគម ឬអង្គការ អនុញ្ញាតឲតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីបានដែរ (ម.១៧,១៨,១៩ ក្រ.នី.ព្រ) បើយល់ ព្រមពីសិទ្ធិ ជនរងគ្រោះ ឬ អ្នកតំណាងស្របច្បាប់ ឬ ពីសិទ្ធិវ័ន្តនៃជនរងគ្រោះ ប្រសិនបើជនរងគ្រោះត្រូវបានបៀតបៀន ដល់អាយុជីវិត ។
៤.អ្នកទទួលខុសត្រូវរដ្ឋប្បវេណី
          -អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ជនទាំងឡាយណា ដែលច្បាប់តម្រូវពីអំពើរបស់អ្នកដ៏ទៃ ជាជនជាប់ចោទ (ចុង ចម្លើយនៃបណ្តឹង) គឺ
          ១-ឪពុកម្តាយ អាណាព្យាបាលរបស់ជនជាប់ចោទ
          ២-និយោជករបស់ជនជាប់ចោទ
          ៣-ក្រុមហ៊ុនធានារ៉ាប់រង
៤.តតិយជនផ្សេងទៀតដែលអាចពាក់ព័ន្ធ

          ប្រសិនបើតុលាការប្រកាសទោស ពាក់ព័ន្ធទ្រព្យសម្បត្តិណាមួយ ដូចជាការបិទគ្រឺះស្ថាន ឬ រឹបអូសទ្រព្យសម្បត្តិ ផ្សេងៗ ដែលប៉ះពាល់ដល់ផលប្រយោជន៍តតិយជន ជននោះអាចបង្ហាញពីអំណះអំណាងផ្សេងៗ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនបាន ។

No comments:

Post a Comment