Monday, April 3, 2017

លក្ខខណ្ឌនៃការបង្កើតស្មុំកូនអន្តរប្រទេស៖(នីតិបេតិកភណ្ឌ និង គ្រួសារ)

នីតិបេតិកភណ្ឌ និង គ្រួសារ ប្រធានបទៈលក្ខខណ្ឌនៃការបង្កើតស្មុំកូនអន្តរប្រទេស លក្ខខណ្ឌនៃការស្មុំកូនជាអន្តរប្រទេសត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ច្បាប់នេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយនូវការជួញដូរលើកុមារតាមរូបភាពនៃការស្មុំកូនអន្តរប្រទេស និងបន្តពង្រឹងពង្រីកនីតិវិធីស្មុំកូនអន្តរប្រទេស ដែលបានអនុវត្តពេលកន្លងមក ។ ដោយច្បាប់នេះជាច្បាប់ពិសេសមួយ ដែលបង្កើតឡើងដើម្បី ធ្វើការគាំទ្រដល់កុមារទាំងឡាយដែលកំព្រា និង ក្មេងកំព្រាដែលត្រូវបានគេបោះបង់ចោល ហើយត្រូវបានច្បាប់នៃប្រទេសជួយគាំទ្រ និង ការពារដល់កុមាររងគ្រោះទាំងអស់នោះ ។ ការស្មុំកូនអន្តរប្រទេសអាចប្រព្រឹត្តទៅបាន លុះត្រាតែជាការស្្្មុំកូនពេញលេញ ដែលបានអង្កើតឡើងនូវទំនាក់ទំនងរវាង អ្នកសុំ និងកូនសុំជាអចិន្រ្តៃយ៍ និងដែលបានផ្តល់ដល់កូននោះនូវឋនៈ សិទ្ធិ និងកាតព្វកិច្ចដូចជាកូនបង្កើតរបស់ឪពុក ម្តាយ ចិញ្ចឹមនោះដែរ ។ ការបង្កើតឡើងនូវទំនាក់ទំនងខាងលើនេះ អាចធ្វើទៅបានចំពោះតែកុមារដែលមានសញ្ជាតិខ្មែរ និង ជនបរទេសតែប៉ុណ្ណោះ ។ ១. លក្ខខណ្ឌសម្រាប់ស្មុំកូន យោងតាមច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ត្រង់មាត្រា ១០ ចែងថា៖ កុមារអាចជាកម្មវត្ថុនៃ ការស្មុំកូនស្មុំកូនជអន្តរប្រទេស ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖ 1 កុមារត្រូវមានសញ្ជាតិខ្មែរ ដែលមានលំនៅដ្ឋានជាអចិន្ត្រៃយ៍ក្នុងព្រះជាណាចក្រកម្ពុជា ។ 2 កុមារត្រូវមានអាយុ ៨ ឆ្នាំ គិតត្រឹមថ្ងៃទទួលពាក្យសុំ លើកលែងតែករណីកុមារត្រូវការថែទាំពិសេស ដែលអាចអនុញ្ញាត្តបានដល់អាយុ ១៨ ឆ្នាំ ។ ក្នុងករណីកុមារមានបងប្អូនបង្កើតច្រើននាក់ ហើយម្នាក់មានអាយុក្រោម ៨ ឆ្នាំ គេអាចអនុញ្ញាតឲ្យសុំកុមារនោះរួមជាមួយនឹងបងប្អូនបង្កើតដែលមានអាយុក្រោម ១៨ ឆ្នាំ ។ 3 កុមារកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ឬរស់នៅក្រោមការទុកដាក់សមស្របផ្សេងទៀត ដែលត្រូវបានត្រួតពិនិត្យដោយក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ។ 4 កុមារទាំងនោះស្ថិតនៅក្រោមអាណាព្យាបាលសម្រាប់អនីតិជន ឬកុមារដែលស្ថិតនៅក្រោម អំណាចមេបាដែលមានស្ថានភាពលំបាកបំផុត ។ 5 កុមារនោះត្រូវបានប្រកាសថាអាចសុំជាកូនចិញ្ចឹមបាន ដោយអនុលោមតាមមាត្រា ១៣ នៃច្បាប់ស្តីពីការស្មំកូនអន្តរប្រទេស ។ ក្នុងករណីស្មុំកូនដោយសាច់ញាតិ ការស្មុំកូនអនុញ្ញាតបានចំពោះកុមារ ដែលមានអាយុក្រោម ១៨ ឆ្នាំ ដែលរស់នៅក្នុង ឬ ក្រៅមណ្ឌលកុមារកំព្រា ។ ១. ២ អ្នកស្មុំ បុគ្គលដែលអាចសុំកុមារយកទៅចិញ្ចឹមជាកូនបាន ត្រូវឆ្លើយតមទៅនឹងលក្ខខណ្ឌមួយចំនួនដែលមានចែងនៅក្នុងមាត្រា ២១ នៃច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសបានកំណត់ថា៖ 1 អ្នកស្មុំដែលជាប្តី ប្រពន្ធត្រូវមានអាយុចាប់ពី ៣០ ឆ្នាំ និងមានអាយុលើសកូនសុំយ៉ាងតិច ២២ ឆ្នាំ និងយ៉ាងច្រើនបំផុត ៤៥ ឆ្នាំ កិតត្រឹមកាលបរិច្ឆេទនៃការដាក់ពាក្យសុំកូន ។ 2 ក្នុងករណីដែលអ្នកសុំមិនបានបំពេញ តាមចំណុចខាងលើ ហើយក្នុងករណីស្មុំកូនឆ្លើយតបនឹង ឧត្តមប្រយោជន៍របស់កុមារ ស្មុំកូនអាចធ្វើទៅបានចំពោះកុមារដែលមានស្ថានភាពដូចជា ៖ – អ្នកស្មុំមានដើមកំណើតសញ្ជាតិខ្មែរ ហើយកូនដែលសុំត្រូវតែជាសាច់ញាតិរបស់ខ្លួន ឬ អ្នកសុំជាសហពទ្ធ័ដែលសុំកូននៃសហពទ្ធ័ម្ខាងទៀត ឬជាអ្នកសុំ អាចសុំកុមារដែលត្រូវការ ការថែទាំពិសេស ឬស្ថិតនៅក្នុងស្ថានភាពផ្សេងទៀត ដែលបំរើឧត្តមប្រយោជន៍របស់កុមារ ។ 3 ក្នុងករណីអ្នកសុំមានប្តី ឬ ប្រពន្ធ ការសុំកូនត្រូវធ្វើដោយសហពទ្ធ័ទាំងពីររួមគ្នា លើកលែងតែក្នុងករណីដែលសហពទ្ធ័ណាម្ខាង សុំកូនបង្កើតនៃសហពទ្ធ័ម្ខាងទៀត ។ 4 ច្បាប់ជាតិរបស់អ្នកសុំនីមួយៗ និង ច្បាប់ប្រទេសនៃលំនៅដ្ឋានអចិន្ត្រៃយ៍នៃអ្នកសុំបានទទួលស្គាល់ និង អនុញ្ញាតនូវបុគ្គលភាពនៃការស្មុំកូនពេញលេញ ។ 5 ប្រទេសនៃសញ្ជាតិ ឬ ប្រទេសលំនៅដ្ឋានអចិន្ត្រៃយ៍នៃអ្នកសុំ ត្រូវតែជាប្រទេសដែលមាន ទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា ។ 6 អ្នកសុំត្រូវមានលក្ខណសម្បត្តិ និង លក្ខខណ្ឌជាសារវន្តនានាសម្រាប់ស្មុំកូនស្របទៅតាមច្បាប់ប្រទេសលំនៅដ្ឋានអចិន្ត្រៃយ៍របស់ ខ្លួន ។ 7 អ្នកសុំត្រូវតែជាជនពុំធ្លាប់មានទោស ឬ កំពុងត្រូវបានប្តឹងអំពីកំហុសទាក់ទងទៅនឹងករិយាមាយាទ ឬការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមណាមួយនៅក្នុងប្រទេសនៃសញ្ជាតិរបស់ខ្លួន ឬ ប្រទេសលំនៅអចិន្ត្រៃយ័ ឬ ក្នុងប្រទេសណាមួយដែលខ្លួនបានស្នាក់នៅចុងក្រោយ ។ 8 អ្នកសុំត្រូវតែជាង្នកមានសមត្ថភាពផ្តល់ការថែទាំសមស្រប និង ការគាំទ្រចាបាច់ដល់កូនសុំ ។ 9 អ្នកសុំត្រូវបានអនុញ្ញាតឲ្យសុំកូនបាន លុះត្រាតែអ្នកសុំកូននោះគ្មានកូន ឬមានកូនតែម្នាក់នៅក្នុងបន្ទុក ។ អ្នកសុំអាចសុំកូនបានតែម្នាក់ប៉ុណ្ណោះ លើកលែងតែកុមារដែលមានបងប្អូនបង្កើតអាចអនុញ្ញាតឲ្យសុំច្រើននាក់បាន ។ ២.មូលដ្ឋានវិនិច្ឆ័យនៃការបង្កើតស្មុំកូនអន្តរប្រទេស ការបង្កើតស្មុំកូនអន្តរប្រទេសអាចប្រព្រឹត្តទៅបាន លុះត្រាតែមានការយល់ព្រមពីសំណាក់ឪពុក ម្តាយ ឬ ឪពុក ឬ ម្តាយ ឬ អាណាព្យាបាលរបស់កុមារនោះ ដោយមាននូវឆន្ទៈពិតប្រកដ និង មិនមានវិការៈណាមួយដូចជាការ បង្ខិតបង្ខំ ការឆបោក ឬ ករាបញ្ចុះបញ្ចូលតាមរយៈការផ្តល់ការសន្យាថាផ្តើ់ប្រាក់ រង្វាន់ សំណង ឬ ផលប្រយោជនួណាមួយឡើយ និង ដោយបានច្បាស់ពីផលលំបាកនៃការយល់ព្រមរបស់ខ្លួនចំពោះស្មុំកូនអន្តរប្រទេសនេះឡើយ ។ ឪពុក ម្តាយ ឬ អាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារត្រូវបានធ្វើការពិគ្រោះយោបល់ ពីភ្នាក់ងារសង្គមកិច្ចមានសមត្ថកិច្ច ដែលបានទទួលការអនុញ្ញាតជាមុនសិន មុននឹងផ្តល់ការយល់ព្រម ។ ទោះក្នុងករណីណាក៏ដោយ ការយល់ព្រមត្រូវផ្តល់សក្ខីកម្ម ជាលាយលក្ខណ៍អក្សរនៅចំពោះមុខមេឃុំ ឬចៅសង្កាត់ខាងទីលំនៅរបស់ ឪពុកម្តាយ ឬឪពុក ឬ ម្តាយ ឬ អាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារ ។ ដោយឡែកការយល់ព្រម របស់ឪពុកម្តាយ ឬ ឪពុក ឬម្តាយ ឬ អាណាព្យាបាលសម្រាប់អនីតិជនរបស់កុមារ ត្រូវធ្វើទៅតាមចំណុចដែលបានកំណត់នៅក្នុងមាត្រា ១៤ នៃច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ។ ជាគោលការណ៍ការស្មុំកូនអន្តរប្រទេសអាចធ្វើទៅបានដរាបណាក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច អស់លទ្ធភាពក្នុងការបញ្ជូនកុមារទៅគ្រួសារកំណើត ហើយបើមិនអាចធ្វើទៅបានទេ ត្រូវធ្វើការទុកដាក់ កុមារតាមរយៈស្មុំកូនក្នុងស្រុកនៅក្នុងព្រះរាជាណាចក្រកម្ពុជាសិន មុននឹងពិនិត្យរកលក្ខខណ្ឌគុណសម្បត្តិស្មុំកូនស្មុំកូនអន្តរប្រទេស ។ ______________________

No comments:

Post a Comment