ជំពូកទី១ ទោសផ្សេងៗដែលច្បាប់កំណត់ឲ្យផ្តន្ទា
ផ្នែកទី១
សញ្ញាណនៃទោស
ទោសជាទណ្ឌកម្មដែលត្រូវផ្តន្ទាដោយសង្គមតាមរយៈច្បាប់ទៅលើជន ឬ បុគ្គលទាំងឡាយណាដេលបានប្រព្រឹត្តបទល្មើស ។
ក.មុខងារនៃទោស
ទោសដែលត្រូវផ្តន្ទាទៅលើចារី
នៃបទល្មើស
ត្រូវតែបំពេញនូវមុខងារបីយ៉ាងផ្សេងៈ
១.មុខងារបំភិតបំភ័យៈ
ការដាក់ទោសលើចារីបណ្តាលឲ្យបុគ្គលផ្សេងៗដែលមានបំណងបម្រុង
ប្រព្រឹត្តបទល្មើសត្រូវតែខ្លាចឲ្យលែងហ៊នប្រព្រឹត្ត បទល្មើសតទៅទៀត
ចំណែកឯបុគ្គលដែលមិនទាន់មានបំណងប្រព្រឹត្តបទល្មើសវិញ ក៏ត្រូវតែមានការភ័យខ្លាចនឹងការប្រព្រឹត្តបទល្មើសដែរ
។
២.មុខងារបង្រ្កាបៈ
ទោសធ្វើឲ្យចារីត្រូវនៅឃ្លាតឆ្ងាយពីសង្គម
លែងអនុញ្ញាឲ្យចារីអាចមានឱកាសនឹងប្រព្រឹត្តបទល្មើសដែលខ្លួនប្រាថ្នាតទៅទៀតហើយ ។
៣.មុខងារបញ្ចូលចារីទៅក្នុងសង្គមវិញ
មុខងារចុងក្រោយនេះជាមុខងារសំខាន់ជាងគេទាំងអស់ ព្រោះថា ការដាក់ទោសលើចារីពុំមែនសុទ្ធតែមានគោលដៅក្នុងការបណ្តេញចារីឲ្យដឹងខុសដឹងត្រូវឡើងវិញ
ហើយលិខិតកែប្រែខ្លួនឲ្យក្លាយេជាពលរដ្ឋល្អសម្រាប់ជាតិ និងមិនប្រព្រឹត្តបទល្មើសតទៅទៀត ។
ពន្ធនាគារត្រូវតែជាកន្លែងសម្រាប់អប់រំ
ដែលអនុញ្ញាតឲ្យទណ្ឌិតអាចទទួលបាននូវចំណោះដឹងខ្លះ ។
ដើម្បីអាចត្រៀមបញ្ចូលខ្លួនទៅក្នុងសង្គមជាតិវិញ
បន្ទាប់ពីបានទទួលរងនូវទោសទណ្ឌកម្មចប់សពគ្រប់រួចហើយ ។
ខ.ចរិតលក្ខណៈនៃទោស
ទោសមានចរិកលក្ខណៈបីយ៉ាង៖
១.ចរិកលក្ខណៈនីត្យានុកគោលនៃទោសៈ
គ្រប់ទោ1សទាំអងស់ត្រូវតែចែងយ៉ាងច្បាស់ដោយច្បាប់ ។
ផ្ទុយទៅវិញ ប្រសិនបើពុំមានច្បាប់ចែងទេទោសក៏មិនអាចយកមកអនុវត្តបានដែរ ។ នេះគឺជាកែហៅថា៖ គោលការណ៍នីត្យាកូលភាពទោស
មាត្រា៣នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៧៨ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍
ពុំបានបញ្ញត្តិច្បាប់ណាមួយ ផ្តន្ទាទោសលើការមិនព្រមបង់
អាហាររកិច្ចតាមសេចក្តីសម្រេចរបស់តុលាការទេ
។
២.ចរិតលក្ខណៈសមភាពនៃទោសៈ
ការចែងពីទោសពុំមានមូលដ្ឋានផ្អែកទៅលើលក្ខខណ្ឌសង្គម (រួមមានដូចជារូមសម្បត្តិ ភេទ ទ្រព្យសម្បត្តិ
។ល។ ) នៃបុគ្កលដែលត្រូវផ្តន្ទាទោសនោះទេ ។ មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ
បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ សម្រាប់បទឃាតកម្ម
ដែលមិនបានបញ្ជាក់ពីភេទ អ្នកមាន ឬអ្នកក្រឡើយ ។
៣.ចរិកលក្ខណៈឯកត្តជននៃទោសៈ
តាមគោលការណ៍
ការទទួលខុសត្រូវព្រហ្មទណ្ឌ និងទោសទណ្ឌ
ត្រូវតែផ្តន្ទាទោសទៅលើតែជនណាដែលបានប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ។ មាត្រា ២៤
នៃក្រមព្រហ្មទណ្ឌបានចែងថា៖
បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។
គ.ទោស និងសញ្ញាណដែលប្រហាក់ប្រហែល
១.ទណ្ឌកម្មដែលពុំមានលក្ខណៈព្រហ្មទណ្ឌ
ការរំលោភបំពានលើកាតព្វកិច្ចណាមួយ អាចនាំឲ្យមានទណ្ឌកម្មច្រើនប្រភេទ ៖
ទណ្ឌកម្មរដ្ឋប្បវេណី ពិន័យអន្តរការណ៍ និង
វិធានការសន្តិសុខ ។
១.១.ទណ្ឌកម្មរដ្ឋប្បវេណីៈ
ពុំមែនជាទោសព្រហ្មទណ្ឌទេ
ព្រោះថាមានគោលដៅត្រឹមតែជាការជួសជុលដល់ការខូចខាតដែលបានបង្កឡើងដល់ជនរងគ្រោះ
ហើយដោយតម្រូវឲ្យចារីត្រូវតែសងការខូចខាតដែលជនរងគ្រោះបានទទួលរង។ មាត្រា ៣៤
នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០០២ ក្នុងកថាខណ្ឌទី ២ ចែងថា៖
ការពិន័យជាប្រាក់ត្រូវដាក់បង្ខំដោយនាយកនៃបេឡាជាតិរបបសន្តិសុខសង្គម ។
និងមានអាជ្ញាយុកាលនៃបណ្តឹងរដ្ឋប្បវេណីចំនួន ៥ ឆ្នាំ
គិតចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតដាក់កំហិតរយៈពេល ១៥ ថ្ងៃ មិនទាក់ទងនឹងបណ្តឹងអាជ្ញាទេ។
១.២.ពិន័យអន្តរការណ៍ៈ
ជាទណ្ឌកម្មដែលមានលក្ខណៈរដ្ឋបាល ពោលគឺអនុវត្តដោយអាជ្ញាធររដ្ឋបាល
ពុំមែនដោយអាជ្ញាធរតុលាការទេ។ មាត្រា ២១ កថាខណ្ឌទី១
នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន ឆ្នាំ ១៩៩៦ ចែងថា៖ បុគ្គលណាមិនអនុញ្ញាត្ត ឬ
រារាំងមិនឲ្យមន្រ្តីអធិការកិច្ចចូលធ្វើការត្រួតពិនិត្យ
ឬធ្វអធិការកិច្ចលើទីតាំងដូចមានចែងក្នុងច្បាប់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ៥
សែន រៀល ដល់ ១ លានរៀល ។ ពិន័យអន្តរការណ៍មិនចាត់ទុកជាទោសព្រហ្មទណ្ឌទេ ។
១.៣.វិធានការសន្តិសុខៈ មានលក្ខណៈប្រហាក់ប្រហែលនឹងទោសដែរ
មានលក្ខណៈខុសប្លែងពីទោសខ្លះៗ។ មាត្រា ៦២ ថ្មី បានកំណត់ថា៖ កាលបើជនញៀនគ្រឿងញៀនត្រូវផ្តន្ទាទោសដោយបទល្មើសណាមួយដែលមានចែងក្នុងមាត្រា
៣១ ថ្មី ដល់ ៤០ ថ្មី តុលាការអាចចាត់បន្ងែមលើទោសនូវវិធានការព្យាបាលដែលមានចែង
ក្នុងផ្នែកទី ២ នៃជំពូកទី ២៤ ។
ផ្នែកទី២
ប្រភេទផ្សេងៗនៃទោស
ក្ការផ្តន្ទាទោសព្រហ្មទណ្ឌ
មានប្រភេទទោសជាច្រើនដែលតុលាការត្រូវយកមកអនុវត្តគឹ៖
ក.មូលទោសៈ មូលទោសគឺជាទោសដែលត្រូវយកមកផ្តន្ទាចំពោះរាល់បទល្មើសទាំងអស់។ មូលទោសមាន៖
ទោសពន្ធនាគារ និង ទោសពិន័យ។
១.ទោសដាក់ពន្ធនាគារៈ ទោសដែលបំបាត់ទាំងអស់នូវសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយមានកាលកំណត់
ទោសពន្ធនាគារមានរយៈពេលចាប់ពី ១ ថ្ងៃ រហូតដល់ ៣០ឆ្នាំ មាត្រា ៤៦ កថាខណ្ឌ ចំនុច ២
នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៤៤ នៃក្រមព្រហ្មទណ្ឌ កម្រិតពីអប្បរមា និង អតិបរមានៃទោស
។មាត្រា ៤៩ នៃក្រមព្រហ្មទណ្ឌ ១ ថ្ងៃ ត្រូវគិត ២៤ ម៉ោង។ ១ខែ ត្រូវគិត ៣០ ថ្ងៃ និង ១ ឆ្នាំ ត្រូវគិត ១២ខែ ក្រមព្រហ្មទណ្ឌចាស់។
រយៈពេលនៃទោសត្រូវចាប់រាប់ពីថ្ងៃដែលបានកាត់ទោសតទៅ មាត្រា ៨ នៃក្រមព្រហ្មទណ្ឌចាស់ ។
២.ទោសពិន័យៈ តម្រូវឲ្យទណ្ឌិតបង់ចំនួនប្រាក់កំណត់ដោយច្បាប់។ ទឹកប្រាក់ត្រូវកំណត់ជាប្រាក់រៀល មាត្រា ៤៣
កថាខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ៥២ នៃក្រមព្រហ្មទណ្ឌ
ប្រាក់ពិន័យត្រូវចូលជាថវិការដ្ខ ដោយត្រូវយកទុកក្នុងរតនាគារ ។
ការកំណត់មូលទោសៈ
ក្នុងក្រមព្រហ្មទណ្ឌបានធ្វើការបែងចែកទោសជា បទឧក្រិដ្ឋ បទមជ្ឈិម
បទលហុ ទៅតាមទម្ងន់នៃទោស។ មាត្រា ៩៧
នៃក្រមព្រហ្មទណ្ឌបានអនុញ្ញាតឲ្យតុលាការធ្វើការជ្រើសរើសដូចតទៅ៖
·
ប្រកាសទោសដាក់ពន្ធនាគារ
និងទោសពិន័យជាមួយគ្នា ឬ
·
ប្រកាសទោសដាក់ពន្ធនាគារតែមួយនុខប៉ុណ្ណោះ
ឬ
·
ប្រកាសទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះ
មាត្រា ៦៧០ នៃក្រមព្រហ្មទណ្ឌ ។
ខ.ទោសបន្ថែម
ឬ អនុទោស៖
ជាទោសដែលបន្ថែមទៅលើមូលទោស
តាមការកំណត់របស់ច្បាប់ ។ មាត្រា ៥៣ រួមមាន១៥ប្រភេទ៖
១. ការដកសិទ្ធិខ្លះជាពលរដ្ឋ
២. ការហាមឃាតចំពោះការប្រកបវិជ្ជាជីវៈ
៣. ការហាមឃាតចំពោះការបើកបរយានយន្តគ្រប់ប្រភេទ
៤. ការព្យួរលិខិតបើកបរ ការហាមឃាត់ចំពោះការស្នាក់នៅ
៥. ការហាមឃាត់ចំពោះការចាក់ចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា
៦. ការរឹបអូសវត្ថុ ឬមូនីធិ
៧. ការហាមឃាត់ចំពោះការចូលស្នាក់នៅក្នុព្រះរាជាណាចកម្ពុជា
៨. ការរឹបអូស
៩.
ការហាមឃាត់ចំពោះការកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ
និងគ្រាប់រំសេវគ្រប់ប្រភេទ។
១០.ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ
១១.ការបិទគ្រឹះស្ថាន
១២.ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាន
១៣.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស
១៤.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព៌តមានសរសេរ
១៥.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមមធ្យោបាយ ទូរគមនាគមន៍សោតទស្សន៍
ការប្រកាសទោសបន្ថែម យោងមាត្រា ៥៤
នៃក្រមព្រហ្មទណ្ឌ ទោលបន្ថែមអាចប្រកាសទៅបានលុះត្រាតែទោសនេះមានចែងយ៉ាងជាក់លាក់
ចំពោះបទឧក្រិដ្ឋ បទមជ្ឈិម ឬ បទលហុ
ដែលត្រូវបានចោទប្រកាន់។
ហេតុនេះបើច្បាប់ពុំមានចែងជាក់លាក់ទេ តុលាការពុំអាចប្រកាសនូវទោសបន្ថែមបានឡើយ។
តុលាការអាចប្រកាសជាទោសបន្ថែមក៏បាន មិនប្រកាសក៏បានដែរ លើកលែងតែច្បាប់បានកំណត់ថា
ទោសបន្ថែមត្រូវប្រកាសជាកាតព្វកិច្ច។
គ.ទោសជំនួស៖
ទោសជំនួសគឺជាទោសដែលតុលាការយកមកប្រកាសជំនួសឲ្យមូលទោស។
ក្នុងករណីនេះ តុលាការមិនអាចប្រកាសការផ្តន្ទាទោសដាក់ពន្ធនាគារ ឬពិន័យជាប្រាក់បានទេ (មាត្រា ៩៨
នៃក្រមព្រហ្មទណ្ឌ។ តាមក្រមព្រហ្មទណ្ឌ
ទោសជំនួសមានពីរប្រភេទគឺ៖ ការងារសហគមន៍ និង ការស្តីបន្ទោស។
១.ការងារសហគមន៍ៈ
ការងារសហគមន៍
គឺជាកាតព្វកិច្ចដែលត្រូវបំពេញក្នុងថិរវេលាចន្លោះពី ៣០ ម៉ោង ទៅ ២០០ ម៉ោង និងមានរយៈពេលមិនអាចលើសពី
១ ឆ្នាំ នូវការងារគ្មានកម្រៃ
និងបានជាប្រយោជន៍ដល់រដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនីតិបុគ្គលនៃនីតិបុគ្គលសាធារណៈផ្សេងៗទៀត
ដល់សហគមន៍ ឬ ដល់អង្គការមិនមែនរដ្ឋាភិបាល (មាត្រា ៧២ កថាខណ្ឌ័ ទី ២
នៃក្រមព្រហ្មទណ្ឌ)។
ការងារសហគមន៍
ត្រូវតែស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ជាអាទិ៍ ការងារនៅពេលយប់ អនាម័យ
សន្តិសុខ និងការងាររបស់ស្រ្តី។ រដ្ឋជាអ្នករ៉ាប់រងចេញសាហ៊ុយជួសជុលសំណងការខូចខាតនានា
ដែលបង្កឡើងដោយទណ្ឌិតនៅពេលកំពុងអនុវត្តការងារសហគមន៍ ។ ក្នុងករណីនេះ រដ្ឋត្រូវ
ធ្វើ ឧបាទេសកម្ម (សំដៅដល់ឋានៈមួយដែលបុគ្គល
ម្នាក់ទទួលជំនួសបុគ្គលណាមួយតាមផ្លូវច្បាប់)
ដោយពេញច្បាប់ទៅក្នុងសិទ្ធិរបស់ជនរងគ្រោះ តាម(មាត្រា ៧៥ នៃក្រមព្រហ្មទណ្ឌ)។
តាម(មាត្រា ៧២ កថាខណ្ឌទី ១
នៃក្រមព្រហ្មទណ្ឌ) តុលាការអាចប្រកាសទោសការងារសហគមន៍ បាន
កាលណាជនជាប់ចោទត្រូវទទួលការផ្តន្ទាទោសដាក់ ពន្ធនាគារដែល អតិបរមាតិចជាង ឬស្មើនឹង ៣
ឆ្នាំ ។ ទោសការងារសហគមន៍ តុលាការអាចប្រកាសបាន លុះត្រាតែជនជាប់ចោទមានវត្តមាននៅ ពេលសវនាការ ជនជាប់ចោទយល់ព្រមធ្វើការងារនេះផង។
ការអនុវត្តទោសការងារសហគមន៍
ត្រូវកំណត់ដោយព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញាជាអ្នកចង្អុលប្រាក់ឈ្មោះ នីតិបុគ្គល
ដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះ។
២.ការស្តីបន្ទោស
តុលាការអាចប្រកាសការស្តីបន្ទោស កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមាន
អតិបរមាតិចជាង ឬស្មើនឹង ៣ ឆ្នាំ
ហើយប្រសិនបើបានបំពេញលក្ខខណ្ឌបីយ៉ាង យោង(មាត្រា ៧៦ នៃ
ក្រមព្រហ្មទណ្ឌ)។
·
ភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈបង្កដោយបទល្មើសបានបញ្ចប់។
·
ការខូចខាតត្រូវបានជួសជុលហើយ
និង
·
ជនជាប់ចោទបង្ហាញការធានាក្នុងការចូលទៅរួមរស់ក្នុងសង្គមវិញ។
តុលាការគ្រាន់តែស្តីបន្ទោសដលជនល្មើសដែលបានប្រព្រឹត្ត
មិនផ្តន្ទាទោសដាក់ពន្ធ នាគារ ឬទោសពិន័យជាប្រាក់ឡើយ
កាលបើជនល្មើសបានសងការខូចខាតរួចរាល់ហើយ ។
ជំពូកទី២. ការកំណត់ទោសដោយចៅក្រម
ចៅក្រមត្រូវកំណត់ពីការផ្តន្ទាទោសដែលចារីនឹងត្រូវទទួលរង។
ដូច្នោះឡាយដែលបានកំណត់ឡើងជាទ្រឹស្តីដោយច្បាប់សម្រាប់បទល្មើសនីមួយៗ
នឹងត្រូវយកមកប្រកាសជាក់ស្តែងដោយចៅក្រម។ តាម(មាត្រា ៩៦ នៃក្រមព្រហ្មទណ្ឌចែងថា៖
តុលាការប្រកាសទោសដោយផ្អែកទៅលើស្ថានទម្ងន់ និងការលៈទេសៈនៃបទល្មើស ទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទ
ទៅលើភាពផ្លូវចិត្ត ទៅលើធនធាន និងបន្ទុក ទៅលើ មូលហេត្ុ
ព្រមទាំងទៅលើកិរិយាមាយាទរបស់ជនល្មើស ប្រោយពេលប្រព្រឹត្ត បទល្មើស ជាអាទិ៍
ចំពោះជនរងគ្រោះ ។
ឯកត្តកម្មនៃទោសមានពីរប្រភេទគឺ៖ ឯកត្តកម្មនៃទោសនីត្យានុកូល
និង ឯកត្តកម្មនៃទោសប្រកាស ។
១.ឯកត្តកម្មនៃទោសនីត្យានុកូលៈ គឺជាទោសដែលបានកំណត់ដោយច្បាប់
។ ការកំណត់ទោសដោយអ្នកនីតិបញ្ញត្តិ ទៅតាមបុគ្គលិកលក្ខណៈ
ឬស្ថានភាពផ្ទាល់របស់ចារីនៅក្នុងអត្ថបទច្បាប់តែម្តង។
២.ឯកត្តកម្មនៃទោសប្រកាសៈ គឺេជាទោសដែលតុលាការបានប្រកាសនៅក្នុងសេចក្តីសម្រចនៃការផ្តន្ទាទោស។
ជាការសម្រេចទោសដោយតុលាការ និងយោងតាមបុគ្គលិកលក្ខណៈ ឬស្ថានភាពផ្ទាល់របស់ចារី ។
ចៅក្រមមិនអាចធ្វើអ្វីហួសពីច្បាប់បានឡើយ។
ផ្នែកទី១
ការកំណត់ទោសក្នុងករណីដែលមានបទល្មើសតែមួយ
ក្នុងករណីនេះក្រមព្រហ្មទណ្ឌបានគូសបញ្ជាក់ទៅលើ
ស្ថានសម្រាលទោស និង ស្ថានទម្ងន់ទោស៖
ក.ស្ថានសម្រាលទោសៈ (មាត្រា ៩៣ នៃក្រមព្រហ្មទណ្ឌចែងថា៖
កាលៈទេសៈនៃបទល្មើស ឬបុគ្គលលក្ខណៈនៃជនជាប់ចោទតម្រូវ តុលាការអាចសម្រេចឲ្យជនជាប់ចោទ
បានទទួលនូវស្ថានសម្រាលទោស។
១.ស្ថានសម្រាលទោសទូទៅៈ (មាត្រា ៩៣ ក្នុងកឋាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ) ។
ស្ថានសម្រាលទោសដែលតុលាការអាចធ្វើការសម្រេចផ្តល់ឲ្យជនជាប់ចោទលើកាលៈទេសៈនៃបទល្មើស
និង បុគ្កលិកលក្ខណៈជានជាប់ចោទ ។ ស្ថានសម្រាលទោសអាចត្រូវបានផ្តល់ឲ្យជនជាប់ចោទបានដែរ
ទោះបីជាជនជាប់ចោទ ត្រូវបានប្រកាសស្ថិតនៅក្នុងភាពមិនរាងចាលក៏ដោយ (មាត្រា ៩៣
កឋាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ)។
២.ស្ថានសម្រាលទោសដោយឡែកៈ
តាមមាត្រា ៤៩ ថ្មី នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
ចែងថា៖ក្រៅពីករណីដែលមានចែងខាងលើនេះ ត្រូវបានសម្រាលទោសពាក់កណ្តាល
នៃអតិបរមានៃទោសដែលមានចែងក្នុងមាត្រា ៣១ ដល់ ៤០ ថ្មី នៃច្បាប់នេះដល់ចារី
ឬអ្នកសមគំនិត ដែលបានរាយការណ៍ឲ្យស្គាល់ពីពិរុទ្ធជនដទៃទៀត មុខពេលដែលខ្លួនត្រូវបាន
ចោទប្រកាន់ ឬបានជួសសម្រួលក្នុងការចាប់ពិរុទ្ធជនបាន ក្រោយពេលដែលខ្លួនត្រូវបានចោទប្រកាន់
(លើសពីនេះជនខាងលើត្រូវបាន ឲ្យរួចខ្លួនពីការពិន័យ ព្រមទាំងរួចពីទោសបន្ថែមឯតកំហិតទាំងឡាយ)។
ខ.ស្ថានទម្ងន់ទោស
ស្ថានទម្ងន់ទោស គឺជាស្ថានភាពមួយចំនួន ដែលច្បាប់បានចែងយ៉ាងជាក់
លាក់ ដែលបង្កពីអំពើមួយដែលជាបទល្មើស
នឹងត្រូវធ្វើឲ្យតុលាការត្រូវផ្តន្ទាទោស កាន់តែមានភាពធ្ងន់ធ្ងរឡើងៗ។ ក្នុងន័យនេះគេមិនត្រូវ
យល់ច្រឡំរវាងស្ថានទម្ងន់ទោស ជាមួយនឹងធាតុនឹងបទល្មើសឡើយ ។
ធាតុផ្សំនៃបទល្មើសជាធាតុផ្សំដែលមិន អាចខ្វះបាន ដើម្បីបង្កើតជាបទល្មើសមួយឡើង ។
រីឯស្ថានទម្ងន់ទោសសំដៅទៅលើ ភាពបន្ទាប់បន្សំ
ដែលនាំឲ្យមានការបន្ថែមទម្ងន់ទោសតែប៉ុណ្ណោះ។
១.ស្ថានទម្ងន់ទោសទូទៅ
ស្ថានទម្ងន់ទោសទូទៅ គឺជាស្ថានទម្ងន់ទោសដែលតុលាការត្រូវយកមក អនុវត្តលើគ្រប់បទល្មើសទាំងអស់ ។ យោងមាត្រា ៨៣ នៃក្រមព្រហ្មទណ្ឌ ចែងថា៖ ការមិនរាងចាលមានអនុភាព
នាំឲ្យមានការបន្ថែមទម្ងន់អតិបរមានៃទោស ដាក់ពន្ធនា គារចំពោះ បទឧក្រដ្ឋ ឬមជ្ឈិម ។ ស្ថានទម្ងន់ទោសត្រូវយកមកអនុវត្ត
សំរាប់រាល់ បទឧក្រិដ្ឋ ឬបទមជ្ឈិមទាំងអស់ ។
១.១.
ករណីការមិនរាងចាល
តាមមាត្រា
៨៤ នៃក្រមព្រហ្មទណ្ឌ បានកំណត់ការមិនរាងចាលទៅលើ
ប្រភេទនៃបទល្មើសទី១ ដែលត្រូវតុលាការផ្តន្ទាទោសរួចហើយ និង ប្រភេទនៃបទ
ល្មើសថ្មីដែលទើបនឹងប្រព្រឹត្តចុងក្រោយ ។
១.២.អនុភាពនៃការមិនរាងចាល
ការមិនរាងចាលនឹងនាំឲ្យមានការបន្ថែមទម្ងន់ទោស
ទៅលើអតិបរមានៃទោសដាក់ពន្ធនាគារ ដែលបានកំណត់ដោយច្បាប់។ អានុភាពនៃការមិនរាងចាលនេះមិនបានធ្វើឲ្យមានការកែប្រែប្រភេទនៃបទល្មើសពី
បទម្ឈិម ទៅជា បទឧក្រិដ្ឋឡើយ។
២.ស្ថានទម្ងន់ទោសដោយឡែក
ស្ថានទម្ងន់ទោសដោយឡែក គឺជាស្ថានទម្ងន់ទោសដែលត្រូវ បានអនុវត្ត កាល
បើច្បាប់បានចែងជាក់លាក់។
២.១.
ស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ
មាត្រា
២១៩ មាត្រា ២៤១ មាត្រា ២៤៨ មាត្រា ២៨៩
មាត្រា ៣៦៥ មាត្រា ៣៧៩ និង មាត្រា
២២២ មាត្រា ៤១២ មាត្រា ៥០៤
នៃក្រមព្រហ្មទណ្ឌ។
ស្ថានទម្ងន់ទោសនៃបទល្មើសនេះមាន៖
ភាពទន់ខ្សោយពិសេសដោយមូលហេតុអាយុ (វ័យក្មេងពេក ឬជរាពេក) មានជម្ងឺ មានពិការភាព ស្រ្តីមានគ៌ភ
កាលបើបានឃើញជាក់ស្តែង។
២.២.ស្ថានទម្ងន់ទោសទាក់ទងនឹងចារី
ស្ថានភាពរបស់ចារី
ដែលច្បាប់ព្រហ្មទណ្ឌយកមកធ្វើេជាស្ថានទម្ងន់ទោសនៃបទល្មើសមានដូចជា៖ អ្នករាជការសាធារណៈ សហពន្ធ័
អនីតិសង្វាសជន[1] ។
ឧទាហរណ៍៖ បទឧបឃាត ដែលប្រព្រឹត្តដោយអ្នករាជការសាធារណៈ តាម
មាត្រា ៤៥១ និង
មាតហរា ៤៥២ នៃក្រមព្រហ្មទណ្ឌ។
២.២.១.ស្ថានទម្ងន់ទោសទាក់ទងនឹងការកាប់គាស់ទម្លុះទម្លាយ
មានចែងក្នុមាត្រា
៧៩ នៃក្រមព្រហ្មទណ្ឌ ជាអំពើបង្ខំធ្វើឲ្យខូចខាត ឬ បំផ្លិច បំផ្លាញគ្រឿងទ្វារ ឬ របង
ទោះជាប្រភេទណាក៏ដោយ ។
២.២.២.ស្ថានទម្ងន់ទោសទាក់ទងនឹងការផ្លោះរបងចូល
យោងមាត្រា
៨០ នៃក្រមព្រហ្មទណ្ឌ ការផ្លោះរបងចូលជាអំពើចូលទៅក្នុងទី កន្លែងណាមួយ ដោយឆ្លងរបង
ឬដោយចូលតាមទ្វារ ឬ បង្អួច
ដែលមិនអនុញ្ញាត្តិឲ្យចូល នៅតែមានះចិត្តចង់ចូល។
២.២.៣..ស្ថានទម្ងន់ទោសទាក់ទងនឹងការពួនស្ទាក់
មាត្រា ៨២
នៃក្រមព្រហ្មទណ្ឌ ការពួនស្ទាក់ជាអំពើឃ្លាំចាំមើលជនរងគ្រោះ
នៅទីកន្លែងណាមួយ ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តបទល្មើស ។ ឧទាហរណ៍៖
បទឃាតកម្ម មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
២.២.៤.ស្ថានទម្ងន់ទោសទាក់ទងនឹងការគិតទុកជាមុន
មាត្រា ៧៨
នៃក្រមព្រហ្មទណ្ឌ ការគិតទុកជាមុន
ជាគម្រោងដែលបង្កើតឡើង
មុនសកម្មភាពប្រព្រឹត្តបទល្មើស ។
៣.ស្ថានទម្ងន់ទោសដោយសារពហុបទល្មើស
ពហុបទល្មើស
គឺជាបទល្មើសច្រើន ហើយត្រួតស៊ីគ្នា
ពេលខ្លះច្បាប់ព្រហ្មទណ្ឌ បានកំណត់យកស្ថានភាពការប្រព្រឹត្តបទល្មើស ច្រើនមកធ្វើជាមូលហេតុ នៃស្ថាន ទម្ងន់ទោសវិញ។
មាត្រា ២៤៣ នៃក្រមព្រហ្មទណ្ឌ គេសង្កេតឃើញមានធាតុផ្សំសត្យានុម័តនៃបទល្មើស
ចំនួនពីរគឺ ៖ បទលំលោភសេពសន្ថវៈ និង
បទទារុណកម្ម ឬ អំពើឃោរឃៅរ មាត្រា ២១០ នៃក្រមព្រហ្មទណ្ឌ ។
៤.ស្ថានទម្ងន់ទោសផ្សេងទៀត
ស្ថានទម្ងន់ទោសទាក់ទងនឹងគោលដៅនៃការប្រព្រឹត្តបទល្មើស ។ ការប្រព្រឹត្ត
បទល្មើសរារាំងជនរងគ្រោះកុំឲ្យប្តឹងបរិហារពីបទល្មើសណាមួយ
ឬដើម្បីរារាំងសាក្សី កុំឲ្យផ្តល់ភស្តុតាង
ជាដើម[2] ។
ឧទាហរណ៍៖ បទកំហែងយក មាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ )។
ផ្នែកទី១
ការកំណត់ទោសក្នុងករណីបទល្មើសត្រួតស៊ីគ្នា (ពហុបទល្មើស)
ចារីបានប្រព្រឹត្តបទល្មើសរួចហើយ ត្រូវបានផ្តន្ទាទោសជាស្ថាពរទៀតផង
ប៉ុន្តែចារីនៅតែបន្តប្រព្រឹត្តបទល្មើសជាថ្មីទៀត។ ដោយចារីមិនរាងចាល ។ ជួនកាលចារីបានប្រព្រឹត្តបទល្មើសជាច្រើនក្នុងពេលតែមួយ ឬ ក្នុងពេលខុសៗគ្នាដោយចារីបាន
ប្រព្រឹត្តបទល្មើសមួយហើយមួយទៀត
នៅពេលដែលតុលាការបានផ្តន្ទាទោស ចារីជាស្ថាពរ ។ ក្នុងករណីនេះជាបទល្មើស ត្រួតស៊ីគ្នា យោងមាត្រា ១៣៦ នៃក្រម ព្រហ្មទណ្ឌ
មានបទល្មើសត្រួតស៊ីគ្នាកើតឡើង កាលណាបទល្មើសមួយត្រូវបានប្រ
ព្រឹត្តដោយបុគ្គលម្នាក់
មុនពេលដែលបុគ្គលនេះ
ត្រូវបានផ្តន្ទាទោសជាស្ថាពរ ចំពោះបទល្មើសមួយផ្សេងទៀត ។
ក.ការចោទប្រកាន់តែមួយ
មាត្រា ១៣៧
កថាខណ្ខទី១ នៃក្រមព្រហ្មទណ្ឌ កាលបើនៅក្នុងពេលចោទប្រ កាន់តែមួយ
ជនជាប់ចោទត្រូវបានគេរកឃើញចាមានពិរុទ្ធពីបទល្មើសមានច្រើន ។
ទោសនីមួយៗអាចត្រូវបានប្រកាសឡើង។ ប៉ុន្តែកាលបើទោសត្រូវទទួលមានច្រើន ហើយមានប្រភេទដូចគ្នា តុលាការត្រូវប្រកាសទោសតែមួយនៃប្រភទនេះ នៅក្នុងព្រំដែននៃអតិបរមាស្របច្បាប់ខ្ពស់ជាងគេ។
យោងតាមមាត្រា
១៣៧ នៃក្រមព្រហ្មទណ្ឌបានកំណត់ចេញនូវគោលការណ៍ ចំនួនពីរសំខាន់ៗរួមមាន ការប្រកាសទោសត្រួតស៊ីគ្នា ក្នុងករណីដែលទោសមានប្រភេទខុសគ្នា និង ការប្រកាសការស្រូបទោស ។
ក.១.
ការប្រកាសទោសត្រួតគ្នា
ក្នុងករណីដែលទោសមានប្រភេទខុសគ្នា
ទោសដាក់ពន្ធនាគារ ទោសពិន័យជាប្រាក់
ទោសព្យួរលិខិតបើកបរ
ទោសប្រកាសទណ្ឌកម្មតាមការបិទផ្សាយ ពោលគឺតុលាការប្រកាសទោសដាក់ពន្ធនាគារសម្រាប់ បទឃាតកម្ម
និង
ទោសពិន័យជាប្រាក់សម្រាប់បទជេរប្រមាថជាសាធារណៈ ពីព្រោះថាទោសដាក់ពន្ធនាគារ និង ទោសពិន័យជាប្រាក់ គឺជាទោសដែលមាន ប្រភេទខុលគ្នា ។
ក.២.ការអនុវត្តវិធានស្រូបទោស
បើទោសប្រភេទដូចគ្នា តុលាការត្រូវប្រកាសទោសតែមួយ នៅក្នុងព្រំដែននៃ
អតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេ។
ក្នុងករណីដូចនេះ
ទោសនីមួយៗដែលបានប្រកាស
ត្រូវចាត់ទុកថាជា ទោសរួម ចំពោះបទល្មើសត្រួតគ្នាក្នុងព្រំដែននៃអតិបរមាស្របច្បាប់ដែលត្រូវអនុវត្តទៅលើបទល្មើសនីមួយៗ មានន័យថា៖ មានទោសច្រើនស្ថិតនៅក្នុងទោសប្រកាសដោយតុលាការ ហើយទោសទាំងនោះត្រូវយកទៅអនុវត្តក្នុងពេលតែមួយប៉ុណ្ណោះ
។ ក្នុងករណីបែបនេះ
តុលាការត្រូវប្រកាសទោសតែមួយប៉ុណ្ណោះ ចំពោះប្រភេទនៃទោសដាក់ពន្ធនាគារ និងប្រកាសទោសតែមួយប៉ុណ្ណោះ
ចំពោះប្រភេទនៃទោសពិន័យជាប្រាក់ នៅក្នុងព្រំដែនអតិបរមាស្របច្បាប់ដែលខ្ពស់ជាងគេុំ
ខ.ការចោទប្រកាន់ដាច់ដោយឡែក
តាមមាត្រា
១៣៨ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ ចែងថា៖ នៅកន្ុងពេលចោទប្រកាន់ដាច់ពីគ្នា
កាលបើជនជាប់ចោទត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទល្មើសច្រើន ទោសដែលត្រូវប្រកាស
ត្រូវអនុវត្តត្រួតគ្នានៅក្នុងព្រំដែននៃអតិបរមា ស្របច្បាប់ដែលខ្ពស់ជាងគេ។ តុលាការចុងក្រោយ ដែលត្រូវសម្រេច
អាចប្រកាសឲ្យអនុវត្តទោសស្រូបបញ្ចូលគ្នាទាំងមូល ឬ មួយផ្នែកនៃទោសដែលមានប្រភេទដូចគ្នា
ខ.១.ការអនុវត្តទោសត្រួតគ្នា
ទោសដែលត្រូវប្រកាសចំពោះបទល្មើសនីមួយៗ (ដោយតុលាការតែមួយ ឬ
តុលាការច្រើន)
ត្រូវអនុវត្តត្រួតគ្នានៅក្នុងព្រំដែននៃ អតិបរមាស្របច្បាប់ដែខ្ពស់ជាង គេ ។
ខ.២.ការប្រកាសការស្រូបទោស
ជាគោលការណ៍
តុលាការចុងក្រោយអាចប្រកាសឲ្យអនុវត្តទោសស្រូបបញ្ចូលគ្នាទាំងមូល ឬមួយផ្នែកនៃទោសដែលមានប្រភេទដូចគ្នាបាន
តាមមាត្រា ១៣៨ កថាខណ្ឌទី ១
វាក្យខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ ។ តុលាការចុងក្រោយបានប្រកាស ត្រូវអនុវត្តស្រូបបញ្ចូលគ្នាជាមួយនឹងទោសដែលត្រូវបានប្រកាសពីុនរួចហើយ
គឺទណ្ឌិតមិនចាំបាច់អនុវត្តទោសដែលស្រាលជាងគេនោះឡើយ។
គ.ការបូកទោសបញ្ចូលគ្នា
ក្នុងនីតិវិធីការចោទប្រកាន់តែមួយក្តី ឬ ការចោទប្រកាន់ដាច់ឡែកពីគ្នក្តី វិធានបូកទោសត្រូវយកមកអនុវត្ត នៅក្នុងករណីមួយចំនួន
ដែលបានចែងយ៉ាងច្បាស់ដោយច្បាប់។
តាមក្រមព្រហ្មទណ្ឌ បានចែកពីករណីដែលនាំឲ្យមានការបូកទោសបញ្ចូលគ្នា គឺ៖ ករណីនៃទោសពិន័យចំពោះបទលហុ និង
ករណីរត់ចេញពីធនាគារ ។
គ.១.ការបូកបញ្ចូលគ្នានៃទោសពិន័យចំពោះបទលហុ
មាត្រា
១៤០ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖ ជាបដិប្បញ្ញត្តិ (មានន័យថា ការចែងផ្ទុយពីមុន)
ទៅលើបទបញ្ញត្តិមុន
ការពិន័យដែលត្រូវប្រកាសឡើងចំពោះបទ លហុច្រើននោះត្រូវបូកបញ្ចូលគ្នា
ហើយត្រូវបូកផងដែរជាមួយទោសពិន័យដែលប្រកាសឡើងចំពោះ បទឧក្រិដ្ឋ ឬ បទមជ្ឈិម
។
គ.២.ការបូកបញ្ចូលនៃទោសចំពោះករណីរត់ចេញពីពន្ធនាគារ
យោងមាត្រា ១៤១ នៃក្រមព្រហ្មទណ្ឌចែងថា៖ ក្នុងករណីផ្តន្ទាទោសពីបទរត់
ចេញពីពន្ធនាគារ
ទោសដែលត្រូវប្រកាសពីបទនេះ
ត្រូវបូកជាមួយនឹងទោសដែល ប្រកាសឡើង
ចំពោះបទល្មើសដែលឈានដល់ការឃុំខ្លួន ជននោះ
ដោយមិនអាច
មានការស្រូបចូលគ្នា។
ផ្នែកទី
៣. ឧបសគ្គនានាក្នុងការប្រកាសទោស
ទោះបីមានធាតុផ្សំនៃបទល្មើសយ៉ាងគ្រប់គ្រាន់ក្តី ក៏ចៅក្រមពុំអាចប្រកាស ទោសបានដែរ ។
ក៏ប៉ុន្តែចៅក្រមអាចនឹងសម្រេចធ្វើយ៉ាងដូច្នេះបាន ដ៏រាបណាតែ
មានច្បាប់ចែងយ៉ាងច្បាស់លាស់ ។ ឧបសគ្គក្នុងការប្រកាសទោសរូមមាន៖ (ការរលោះលាទោស
និង ការផ្អាកការប្រកាសទេស)។
ក.ការលោះលាទោស
ការលោះលាទោសត្រូវយកមកអនុវត្តសម្រាប់តែជនល្នើសដែលមានការស្តាយ ក្រោយ
ហើយបានចូលរួមធ្វើការសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្រ្កាបបទល្មើស ឬ ជនល្មើសផ្សេងទៀតដែលបានដឹងខ្លួន ឬបានស្តាប់។
មាត្រា ៤៨
ថ្មី នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដែលកំណត់ថា៖
ជនណាដែលមានពិរុទ្ធដោយការចូលរួមក្នុងក្រុមមួយ
ឬ ក្នុងការព្រមព្រៀងគ្នាមួយ ដើម្បីប្រព្រឹត្តបទល្មើសណាមួយ
ដែលមានចែងក្នុងមាត្រា ៣១ ថ្មី ដល់ មាត្រា ៤០ ថ្មី នៃច្បាប់នេះ
អាចត្រូវបានលោះពីទោស ប្រសិនបើពិរុទ្ធជននោះបានរាយការណ័មុនពេលបទល្មើសកើតឡើងអំពើក្រុម
ឬ ពីការព្រមព្រៀងគ្នានេះអាជ្ញាធររដ្ឋបាល ឬ
តុលាការឲ្យមានពេលវេលាគ្រាប់គ្រាន់ ដើបម្បីបញ្ជៀសបាននូវការសម្រេចបទល្មើស ឬ
ស្តាប់ជនដទៃទៀតដែលពាក់ពន្ធ័
និងបញ្ជៀសបាននូវការសម្រេចបទល្មើស និង សង្កេត នូវសកម្មភាបល្មើសច្បាប់របស់ក្រុមនោះ។
ក្រមព្រហ្មទណ្ឌបានចែងក្នុង មាត្រា ៤៥៤ មាត្រា ៥០០ មាត្រា ៥៤៥ មាត្រា ៥៧៤ និង
មាត្រា ៦៥២ ។ ក្នុងមាត្រា ៤៥៤ នៃក្រមព្រមទណ្ឌ បានចែងពីការលើកលែងឲ្យរួចផុតពីទោស
ចំពោះ បទរួមគំនិតក្បត់ ។ ដូចជា ការប្រព្រឹត្តឧបឃាត[3] ។
ខ.ការផ្អាកការប្រកាសទោស
ផ្អែកតាមមាត្រា ១២៤ និង មាត្រា ១២៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីបានប្រ
កាសជនជាប់ចោទរួចហើយ តុលាការអាចផ្អាកការប្រកាសទោស
ប្រសិនបើលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ៖
·
ការចោទប្រកាន់ពីបទមជ្ឈិម
·
ភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់សង្គមសាធារណៈ
ដែលបង្កដោយ បទល្មើសត្រូវបានបញ្ឈប់។
·
ជនជាប់ចោទបានបង្ហាញឲ្យឃើញអំពើការធានានៅក្នុងការចូលទៅរួម
រស់នៅក្នុងសង្គម។
·
ជនជាប់ចោទសុំរយៈពេល ដើម្បីជួសជុលការខូចខាត។
·
ជនជាប់ចោទមានវត្តមាននៅពេលបើកសារនាការ។
ការផ្អាកការប្រកាសទោសមានរយៈពេល ១ ឆ្នាំ ពោលគឺសេចក្តីសម្រេចពីទោសត្រូវធ្វើឡើងយ៉ាងច្រើនបំផុតគឺត្រឹម
១ ឆ្នាំ ក្រោយពីមានសេចក្តី សម្រចឲ្យផ្អាក
ដោយតុលាការត្រូវកំណត់នៅក្នុងសាលក្រម
ឬសាលដីការនូវកាលបរិច្ឆេទដែលត្រូវសកម្រេចពីទោស។
ផ្នែកទី
៣.វិធានការដទៃទៀតដែលចៅក្រមអាចប្រកាសទោស
ចៅក្រមអាចចាត់វិធានការមួយចំនួនផ្សេងទៀត ដើម្បីកំណត់ទោសដែលត្រូវ ផ្តន្ទាលើចារី
ក្នុងលក្ខខណ្ឌកំណត់ដោយច្បាប់ ។ វិធានការនេះ រួមមាន៖ ការព្យួរទោស
ការបែងចែកទោសជាប្រភាគ
និងរបបពាក់កណ្តាលសេរី។
ក.ការព្យួរទោស
ការព្យួរទោសគឺជាការលើកចោលដោយមានលក្ខខណ្ឌនូវការអនុវត្តមូលទោស
ដែលបានប្រកាសដោយតុលាការ។
ការព្យួរទោសមានពីរ ប្រភេទគឺ៖ ការព្យួរទោសធម្មតា និង ការព្យួរទោសសាកល្បង។
១.ការព្យួរទោសធម្មតា
ការព្យួរទោសគឺជាវិធានការមួយ ដែលតុលាការអាចយកទៅអនុវត្តចំពោះជន
ជាប់ចោទណាម្នាក់បាន ពោលគឺ
តុលាការជាអ្នកសម្រេចដោយប្រុងប្រយត្ន័
ក្នុងការ អនុញ្ញាត្តឲ្យព្យួរទោស
ឬមិនគួរឲ្យព្យួរទោស ប៉ុន្តែ ដោយការប្រើឆន្ទានុសិទ្ធិ[4]។
តុលាការត្រូវតែមានការពិនិត្យឲ្យបានត្រឹមត្រូវ។
១.១.លក្ខខណ្ឌនៃការព្យួរទោសធម្មតា
ដើម្បីសម្រេចអនុញ្ញាតយល់ព្រមឲ្យមានការព្យួរទោសធម្មតា
តុលាការត្រូវតែពិនិត្យផ្ទៀងផ្ទាត់អំពីទោសដែលត្រូវព្យួរ និងប្រវត្តិនៃការផ្តន្ទាទោសជនជាប់ចោទកន្លងមក។
១.១.១.លក្ខខណ្ឌទាក់ទងទោសដែលត្រូវព្យួរ
ជាទូទៅការព្យួរទោសមិនអាចយកទៅអនុវត្រ
លើទោសគ្រាប់ប្រភេទបានឡើយ។ គឺមានតែទោសប្រកាសដែលបានផ្តន្ទាជាប់ចោទឲ្យជាប់ពន្ធនាគារតិចជាង
ឬ ស្មើនឹង ៥ ឆ្នាំ ឬទោសប្រកាសពិន័យតែប៉ុណ្ណោះ
ដែលអាចអនុញ្ញាត្តយល់ព្រមឲ្យព្យួរទោសធម្មតាបាន។
តាមក្រមព្រហ្មទណ្ឌ ទោសប្រកាស មកធ្វើជាមូលដ្ឋានក្នុការអនុវត្ត ការព្យួរទោស។
ប្រសិនបើទោសប្រកាសត្រូវដាក់ពន្ធនាគារចំនួន ៦ ឆ្នាំ
ទោសនោះមិនត្រូវបានអនុញ្ញាត្តឲ្យព្យួរបានឡើយ។
ចំពោះទោស ដែលជា បទលហុវិញ ពោលគឺ ទោសដាកើពន្ធនាគារ និង ទោសពិន័យជាប្រាក់
គឺសុទ្ធសឹងតែអាចអនុញ្ញាត្តឲ្យ ព្យួរទោសធម្មតាបានទាំងអស់ មាត្រា ១១៣ នៃក្រមព្រហ្មទណ្ឌ
។
១.១.២.លក្ខខណ្ឌទាក់ទងនឹងប្រវត្តនៃការផ្តន្ទាទោសរបស់ជនជាប់ចោទ
ចំពោះបទឧក្រិដ្ឋ ឬ បទមជ្ឈិម
តុលាការអាចសម្រេចផ្តល់ការព្យួរទោសធម្មតា បាន
លុះត្រាតែជនជាប់ចោទមិនទាន់បានទទួលរងនូវការផ្តន្ទាទោសជាស្ថាពរឲ្យជាប់ពន្ធនាគារ
ក្នុងរយៈពេល ៥ ឆ្នាំ មុនពេលបទល្មើសបានកើតឡើង[5] ។
ចំពោះបទលហុវិញ តុលាការអាចសម្រេចយល់ព្រមឲ្យមានការព្យួរទោសធម្មតាបាន លុះណាតែជន
ជាប់ចោទមិនទាន់ត្រូវបានផ្តន្ទាទោសជាស្ថាពរឲ្យជាប់ពន្ធនាគារ
ក្នុងរយៈពេល ១ ឆ្នាំ មុនពេលបទល្មើសបានកើតឡើង[6] ។
១.២.អានុភាពនៃការព្យួរទោសធម្មតា
ការព្យួរទោសធម្មតា មានន័យស្មើនឹងការលើកលែងមិនឲ្យអនុវត្តទោសមួយ ផ្នែក ឬទាំងស្រុង។
ជនជាប់ចោទដែលត្រូវបានទទួលនូវការព្យួរទោសធម្មតា នឹងត្រូវ
តម្រូវឲ្យតុលាការដោះលែងភ្លាមៗពីពន្ធនាគារ
ប្រសិនបើជាជាប់ចោទត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មុនពេលប្រកាសទោស។
ទោសដែលត្រូវបានព្យួរនឹងត្រូវបានកត់ចូលក្នុងព្រឹត្តិបត្រលេខ ១ នៃបញ្ជីថ្កោលទោស[7] ។
២.ការព្យួរទោសសាកល្បង
ការព្យួរទោសសាកល្បងមានការខុសប្លែកពីការព្យួរទោសធម្មតា ដោយការព្យួរទោសសាកល្បងមានអានុភាព
ធ្វើឲ្យជនជាប់ចោទត្រូវតែស្ថិតនៅ ក្រោមវិធានការត្រួតពិនិត្យ
និងត្រូវគោរពនូវកាតព្វកិច្ចមួយ ឬ ច្រើនក្នុងរយៈពេលកំពុងសាកល្បង
ដែលត្រូវបានកំណត់រយៈពេល ១ ឆ្នាំ រហូតដល់ ៣
ឆ្នាំ[8] ។
២.១.លក្ខខណ្ឌនៃការព្យួរទោសសាកល្បង
មាត្រា
១១៧កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ ។ ការព្យួរទោសសាកល្បង
ត្រូវអនុវត្តទោសដាក់ពន្ធនាគារក្នុងរយៈពេល ពី ៦ខែ ទៅ ៥ ឆ្នាំ ។ ក្នុងមាត្រា ១១៧ នៃក្រមព្រហ្មទណ្ឌ
គឺពុំប្រើទោសប្រកាសឡើយ តែ ប្រើពាក្យ ទោសដែលបានសម្រេច។
ទោសសម្រេចចង់សំដៅទៅលើទោសប្រកាសដោយតុលាការតែម្តង។
២.២.វិធានការត្រួតពិនិត្យ
មាត្រា
១១៧ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ ចែងថា៖ ការព្យួរទោសសាកល្បង
មានអនុភាពដាក់ឲ្យទណ្ឌិតស្ថិតនៅក្រោម វិធានការត្រួតពិនិត្យ និង
គោរេពនូវកាតព្វកិច្ចដោយឡែកមួយ ឬ ច្រើន ក្នុងរយៈពេលសាកល្បង។ រយៈពេលសាកល្បងនេះ
មិនអាចតិចជាង ១ឆ្នាំ ក៏មិនឲ្យលើសពី ៣ ឆ្នាំឡើយ។
២.២.១.វិធានការត្រួតពិនិត្យរួមមាន៖
·
ទណ្ឌិតត្រូវតែគោរពតាមដីការកោះរបស់ព្រះរាជអាជ្ញា
។
·
ទណ្ឌិតត្រូវទទួលការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញាបាន
ប្រគល់អំណាចឲ្យ។
·
ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា
ឬ
បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យនូវគ្រប់ឯកសារ
សម្រាប់ធ្វើការផ្ទៀងផ្ទាត់ លើការបញ្ចូលឲ្យទៅរស់នៅក្នុងសង្គមវិញ។
·
ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា
ពីការផ្លាស់ប្តូរអាសយដ្ឋានរបស់ខ្លួន។
·
ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា
ពីការផ្លាស់ប្តូមុខរបបររបស់ខ្លួន។
·
ទណ្ឌិតត្រូវមានការអនុញ្ញាតពីការព្រះរាជអាជ្ញា
មុនពេលធ្វើដំណើរទៅបរទេស។
ក្រៅពីវិធានការត្រួតពិនិត្យ ដែលតម្រូវជាចាំបាច់ទៅលើទណ្ឌិតដោយស្វ័យប្រវត្តិ
តុលាការតម្រូវឲ្យទណ្ឌិត ត្រូវតែគោរពនូវកាតព្វកិច្ចដោយឡែកមួយ ឬ ច្រើន
ក្នុងសេចក្តីសម្រេចរបស់តុលាការបាន។ លើសពីនេះទៀត នូវគ្រប់កាលៈទេសៈទាំងអស់
តុលាការអាចកែប្រែនូវកាតព្វកិច្ច ដោយឡែកដែលបានដាក់តម្រូវទៅលើទណ្ឌិតបាន តាមមាត្រា ១២១ ក្នុង កថាខណ្ឌ ទី ១
នៃក្រមព្រហ្មទណ្ឌ។
២.២.២. ការដកហូតការព្យួរទោសសាកល្បង
តាមមាត្រា ១២២
នៃក្រមព្រហ្មទណ្ឌ ការព្យួរទោសសាកល្បងអាចត្រូវបានដក ហូតក្នុងករណីពីរយ៉ាង៖
·
ប្រសិនបើទណ្ឌិតមិនពោរពវិធានការត្រួតពិនិត្យ ឬ
កាតព្វកិច្ចដោយឡែកណាមួយក្នុងរយៈពេលសាកល្បង។
·
ទណ្ឌិតត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមជាថ្មីទៀតក្នុរយៈពេលសាកល្បង។
តុលាការបង្គាប់ឲ្យដកហូតការព្យូរទោសសាកល្បងទាំងមូល ឬ មួយផ្នែកបាន។ បន្ថែមពីនេះ
ក៏ដូចជាករណីនៃការព្យួរទោសធម្មតាដែរ
ចំពោះការសម្រេចផ្តន្ទាទោសត្រូវតែចាត់ទុកជាអសារបង់
ប្រសិនបើមិនមានពាក្យស្នើសុំដកហូត នូវការព្យួរទោសសាកល្បង នៅក្នុងរយៈពេលសាកល្បង
មាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ ។
ខ.របបពាក់កណ្តាលសេរី
របបពាក់កណ្តាលសេរីភាព
គឺជារបៀបរបបនៃការរៀបចំទោសដែលត្រូវបានចែងយ៉ាងច្បាស់លាស់ចាប់ពី មាត្រា ១២៧ ដល់
មាត្រា ១៣១ នៃក្រមព្រហ្មទណ្ឌ។
លក្ខខណ្ឌនានានៃរបបពាក់កណ្តាលសេរីភាពមានដូចតទៅ៖
·
ទោសដាក់ពន្ធនាគារដែលតុលាការ
ប្រកាស មានចំនួនតិចជាង ឬស្មើ នឹង ៦ខែ។
·
ដើម្បីអនុវត្តឲ្យទណ្ឌិតបំពេញសកម្មភាពវិជ្ជាជីវៈ ទទួលការសិក្សា
ឬ ការបណ្តុះបណ្តាល
ឬការពិនិត្យព្យាបាលជម្ងឺ ឬជួយឧបត្ថម្ភសេចក្តី ត្រូវការរបស់គ្រួសារ។
ការអនុវត្តរបបពាក់កណ្តាលសេរីភាពងាយស្រួលធ្វើឲ្យទណ្ឌិតអាចនៅក្រៅ
ពន្ធនាគារបាន
ក្នុងរយៈពេលដែលកំណត់សម្រេចដោយតុលាការ
បានសេចក្តីថា តុលាការត្រូវតែកំណត់ឲ្យបានត្រឹមត្រូវបំផុតពីម៉ោង
ដែលអនុញ្ញតឲ្យទណ្ឌិតអវត្តមានពីពន្ធនាគារម្តងៗ ។ ឧទាហរណ៍៖ តុលាការបានសម្រេចឲ្យទណ្ឌិតទទួលបាននូវ
ការអនុវត្តរបបពាក់កណ្តាលសេរីភាព ដោយអនុញ្ញតយល់ព្រមឲ្យទណ្ឌិតនៅក្រៅពន្ធនាគារ
ចាប់ពីថ្ងៃចន្ទ័ដល់ថ្ងៃសៅរ៍ ដោយត្រូវចាប់ផ្តើមពីម៉ោង ៦ ល្ងាច
ក្រៅពីនោះទណ្ឌិតត្រូវអនុវត្តទោសនៅក្នុងពន្ធនាគារឲ្យបានទៀងទាត់ជាដាច់ខាត។
នៅក្នុងរបបពាក់កណ្តាលសេរីភាព
គឺពុំមែនជាមូលហេតុនៃការផ្អាកការអនុវត្តទោសនោះទេ
បានសេចក្តីថា រយៈពេលនៃពាក់កណ្តាលសេរីភាព
ត្រូវតែគិតបញ្ចូលទៅក្នុងថេរវេលាជាសរុបនៃការអនុវត្តទោសផងដែរ។
.........................................................
[1] មាត្រា
២០៤ , មាត្រា ២១៣,មាត្រា ២២១, មាត្រា ២២២, មាត្រា ២៤០, មាត្រា ២៤៧, មាត្រា
២៨៨,មាត្រា ៣៤២មាត្រា ៣៨០, មាត្រា ៣៩៤ ,
មាត្រា ៤៥២, មាត្រា ៤៥២, មាត្រា ៤៥៣, មាត្រា ៥៦៨, មាត្រា ៥៧២ នៃក្រមព្រហ្មទណ្ឌ
[2] មាត្រា
២០៣ ,មាត្រា ២១២, មាត្រា២២០, មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ។
[3] ឧបឃាត
គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬ ច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃក្រះរាជាណាចក្រកម្ពុជា
ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពដែនដីជាតិ (មាត្រា ៤៥១ កថាខណ្ឌទី១
នៃក្រមព្រហ្មទណ្ឌ)។
[4] ឆន្ទានុសិទ្ធិ
គឺជាសិទ្ធិដែលសម្រេចបានតាមទំនើងចិត្ត។
[5] មាត្រា
១០៦ នៃក្រមព្រហ្មទណ្ឌ។
[6] មាត្រា
១១២ នៃក្រមព្រហ្មទណ្ដ។
[7] មាត្រា
៥៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
[8] មាត្រា
១១៧ ដល់ មាត្រា ១២៣ នៃក្រមព្រហ្មទណ្ឌ។
No comments:
Post a Comment